part21

151 24 0
                                    

✳️Love story✳️
 
{ក្រុមហ៊ុនFinance}
 
   នៅព្រឹកស្អែកឡើងនៅក្រុមហ៊ុនមើលទៅរៀងអ៊ូរអរបន្តិច sunooដែលបានមកធ្វើការយឺតម៉ោងនេះក៏មកដល់ឃើញបែបនេះគេក៏ឆ្ងល់ជាខ្លាំង
<<បងsuahតើមានរឿងអ្វីមែនទេ!? មើលទៅដូចជាច្របូកច្របល់ដល់ហើយ>>
<<អរ..ឯងមកដល់ហើយហេស៎ ល្អណាស់នៅថ្មីៗនេះក្រុមហ៊ុនបានប្ដូរប្រធានគ្រប់គ្រងថ្មី >>
<<ពិតមែនហេស៎>>
<<ខ្ញុំបានលឺមកថាប្រធានថ្មី គឺជាកូនប្រុសតែម្នាក់គត់របស់លោកប្រធាន >>"បុគ្គលិកស្រីម្នាក់បាននិយាយឡើង"
<<កូនប្រុសហេស៎!? អ្ហា៎..កូនប្រុសរបស់លោកប្រធានកាលពីប៉ុន្មានឆ្នាំមុនខ្ញុំធ្លាប់បានឃើញម្ដង សង្ហារខ្លាំងណាស់>>
<<មែនហើយតែកូនប្រុសរបស់លោកប្រធានបានទៅរៀនតនៅបរទេសមករយ:ពេល3ឆ្នាំជាងទៅហើយ តែមកដល់ពេលនេះក៏គិតៗទៅជិត5ឆ្នាំទៅហើយ>>
<<មិនត្រឹមតែរៀនតរនោះទេ ពេលរៀនចប់នោះគាត់ថែមទាំងបានជួយការងារក្នុងក្រុមហ៊ុនរបស់ប៉ាគាត់នៅឯប្រទេសក្រៅទៀតផង>>
<<ពេលនេះមិនដឹងថាធំសង្ហាប៉ុណ្ណាទេណ៎...  បើគិតមិនខុសណាប្រាដកជាមានគូរស្រករហើយដែរ>>
<<យើងថានៅនោះទេ ឯងសាកគិតទៅកូនប្រុសប្រធានក្រុមហ៊ុនភាគច្រើនមិនទាន់គិតរឿងទាំងអស់នេះទេ >>
sunooឯនេះវិញគេមិនបានស្គាល់ថាជាអ្នកណាអីនោះទេបានត្រឹមតែឈរស្ដាប់បុគ្គលិកនៅទីនោះនិយាយគ្នាប៉ុណ្ណោះ គេទើបតែចូលធ្វើការតែមើលទៅដូចរញ៉េរញ៉ៃបន្តិច.

<<sunooឯងធ្លាប់ជួបកូនប្រុសប្រធានពីមុនមកទេ>>
<<ខ្ញុំមិចនឹងអាចស្គាល់បានទៅ!>>
<<ដាច់ឆ្នាំនេះប្រធានថ្មីនឹងមកពីបរទេសវិញហើយ >>
<<បងsuahហា៎..ខ្ញុំបានលឺអ្នកគ្រប់គ្រងwoonនិយាយថា
ប្រធានថ្មីគឺម៉ត់ចត់ខ្ឡាំងណាស់ នឹងថែមទាំងមានវិន័យ
តឹងរឹងទៀតផង>>
<<បែបនេះពួកយើងនឹងត្រូវរឹតបន្តឹងខ្លួនឯងជាងមុនហើយ. មកទៅធ្វើការងាររបស់យើងវិញ>>
និយាយហើយពួកគេក៏បាននាំគ្នាទៅធ្វើការងាររៀងៗខ្លួន។
  ____

      5ឆ្នាំបានកន្លងផុតទៅ

ពេលវេលាក៏កាន់ខើចទៅៗ វាចេះតែដើរលឿនរហូតដល់រយ:ពេល5ឆ្នាំបានកន្លងផុតទៅ។

&lt;&lt;Love Story&gt;&gt;[sungnoo]Where stories live. Discover now