part19

146 21 0
                                    

✳️Love story ✳️
  
  
{ក្រមហ៊ុនFinance}
 
ក្រុមហ៊ុនFinanceជាក្រុមហ៊ុនហិរញ្ញវត្ថុមួយដ៏ល្បីឈ្មោះទូទាំងពិភពលោកដែលជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ1ខ្ពស់ជាងក្រុមហ៊ុមដទៃទៀតផង ក្រុមហ៊ុមមួយនេះត្រូវបាននាំចូលគ្រឿងពេជ្យពីបរទេសសហការជាមួយនឹង
ក្រុមហ៊ុនប្រទេសក្រៅនឹងមានភាគហ៊ុនពាក់កណ្ដាលជាមួយនឹងក្រុមហ៊ុនដទៃទៀត។តែថ្មីៗនេះក្រុមហ៊ុនត្រូវបានប្ដូរប្រធានផ្នែកគ្រប់គ្រង។

  កាត់មកមើលsunooវិញគេកំពុងមកដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុនមួយនេះ sunooដើរចូលមកខាងក្នុង នៅខាងក្នុង វាមានរបៀបរាបរយទៅតាមបុគ្គលិកផ្សេងៗ នឹងផ្នែកនីមួយៗ
ស្រាប់តែមានបុក្គលិកស្រីម្នាក់បានចូលមករាកទាក់sunoo
<<សួរស្ដី គឺជាអ្នកមកដាក់ពាក្យធ្វើការនៅទីនេះមែនដែរទេ?
<<ត្រូវហើយ គឺខ្ញុំ>>
<<ចឹងសូមចាំបន្តិច សូមអញ្ចឹញអង្គុយលេងសិនទៅ>>
និយាយហើយបុគ្គលិកស្រីបានដើរសំដៅទៅខាងក្នុងបន្ទាប់ទៀត.sunooអង្គុយរងចាំលើសាឡុងដែលមានតុមូលនៅចំកណ្ដាល គេសម្លឹងមើលនៅក្នុងជុំវិញក្រុមហ៊ុន តែមិនឃើញមានរូបសម្គាល់ឬជារូបថតរបស់ប្រធានក្រុមដែលដាក់តាំងនៅមុខបន្ទប់ធ្វើការនោះទេ។sunooគេចូលមកធ្វើការនៅទីនេះមិនថែមទាំងស្គាល់ប្រធានក្រុមហ៊ុនផង.គេមើលទៅបុគ្គលិកនៅទីនេះដូចជាស្វាត់ស្វែងនឹងការងារខ្លាំងណាស់
<<បើខ្ញុំធ្វើការនៅទីនេះវានឹងមានរឿងអ្វីកើតឡើងទៅ
បើម្នាក់ៗធ្វើការមិនដក់ដៃបែបនេះ>>
<<សួរស្ដី !ពេលនេះអាចទៅជួបចៅហ្វាយរបស់ខ្ញុំនៅខាងក្នុងបាន>>
sunooងើបចេញពីសាឡុងរួចក៏ដើរទៅតាមបុក្គលិកស្រីម្នាក់នោះ នាងចុចជណ្ដើយន្តទៅជាន់ទី2 ពេលមកដល់ជាន់ទីពីរបុគ្កលិកស្រីម្នាក់នោះបានឲsunooចូលទៅខាងក្នុង រួចនាងក៏បានចុះមកខាងក្រោមវិញ។sunooគេមិនទាន់ត្រៀមចិត្តរួចនៅឡើយនោះទេ គេដកដង្ហើមធំមួយខ្សឺត រួចក៏ទាញបើកទ្វាបន្ទប់ sunooដើរចូលមកជិតតុធ្វើការធំមួយ <<មកដល់ហើយមែនទេ>>សំឡេងបុរសរាងស្ដើងម្នាក់ស្លៀកពាក់ឈុតខ្មៅ រៀបភ្លីសក់វែកចំហៀងឈរបែខ្នងដាក់sunoo <<អង្គុយចុះសិនទៅ>>sunooមិនបង្អង់យូរក៏បានដាក់ខ្លួនអង្គុយចុះលើកៅអីមួយ.បុរសនោះងាកមុខមករកsunooទាំងដៃរបស់គេមានកាន់កែវកាហ្វេ គេអង្គុយចុះ គ្រេមកាហ្វេបន្តិចហើយក៏មើលទៅsunooវិញ<<ឲប្រវិត្តរូបរបស់លោកមក>>
sunooបាហុចប្រវិត្តរូបរបស់គេឲទៅបុរសនោះ ឯបុរសនោះបានបើកប្រវិត្តរូបsunooមើលហើយក៏ជ្រួញចញ្ចើមបន្តិច
<<ឈ្មោះkim sunooអាយុ21ឆ្នាំរៀនចប់បរិញ្ញាប័ត្រផ្នែក...ទាក់ទង។>>
នៅពេលបុរសនោះអានប្រវិត្តរូបsunoo រួចហើយក៏សម្លឹងមើលsunooម្ដងទៀត<<អ្ហា..ខ្ញុំគឺ lim teawoonជាអ្នកមើលការខុសត្រូវនៅទីនេះជំនួសចៅហ្វាយរបស់ខ្ញុំ បុគ្គលិកនៅទីនេះគេហៅខ្ញុំថាអ្នកគ្រប់គ្រងwoon
លោកអាចហៅខ្ញុំបែបនេះបាន >>
sunooងក់ក្បាលតិចៗ
<<សូមចាំខ្ញុំបន្តិច >>teawoonគេបានយកទូរស័ព្ទតេទៅនរណាម្នាក់ហើយឈមិនឆ្ងាយពីរsunooប៉ុន្មនានោះទេ ដោយឈបែខ្នងរបស់គេ.
<<អាឡូ! ចៅហ្វាយ ថ្មីៗនេះមានអ្នកមកដាក់ពាក្យចូលធ្វើការក្នុងក្រុមហ៊ុន>>
>>តើជាស្រីឬក៏ប្រុស<<សំឡេងស្រទន់ចេញពីរទូរស័ព្ទ
<<ជាមនុស្សប្រុស ទំនងជាក្មេងប្រុសដែលទើបរៀនចប់ឆ្នាំទី1 ចៅហ្វាយត្រូវការឲខ្ញុំផ្ញើប្រវិត្តរូបឲទេ>>
>>មិនបាច់នោះទេ! យើងជាអ្នកឲឯងមើលការខុសត្រូវនៅទីនោះ បុក្គលិកចូលធ្វើការប៉ុណ្ណឹងឯងមិនអាចវិនិឆ្ឆ័យបាន!?យើងរវល់ណាស់ប៉ុណ្ណឹងបានហើយ<<
ប្រព័ន្ធទូរស័ព្ទត្រូវបានផ្ដាច់...
teawoonបានដើរមកអង្គុយនៅតុធ្វើការរបស់គេវិញ
ហើយហុចកាតមួយទៅឲsunoo<<នេះជាលេខទូរស័ព្ទរបស់ខ្ញុំ ពេលនេះខ្ញុំមិនទាន់អាចសម្រេចទទួលយកលោកមកធ្វើការបាននៅឡើយទេ ត្រូវការពេលសិន ចាំយ៉ាងមិចនោះខ្ញុំនឹងទាក់ទងមកលោកឬក៏លោកមានការអ្វីអាចទាក់ទង់មកតាមលេខនេះបាន>>
sunooងើបចេញហើយអោនគោរពលាទៅteawoon
<<ខ្ញុំលាសិនហើយ>>។

&lt;&lt;Love Story&gt;&gt;[sungnoo]Wo Geschichten leben. Entdecke jetzt