part14

190 24 0
                                    

✳️Love story ✳️
 
  អំឡុងពេលពួកគេទាំងពីបានឈរថើបគ្នានោះ មេឃក៏បានចាប់ផ្ដើមភ្លៀងមកធ្វើឲពួកគេនោះភ្ញាក់ផ្អើលជាខ្លាំងsunooបានងើយមើលទៅលើមេឃដោយមានការងើយឆ្ងល់ ពេលនោះsunghoonក៏បានកាន់ដៃរបស់sunooរត់នៅក្រោមទឹកភ្លៀង.។

បន្ទាប់ពីនោះហើយពួកគេក៏បានមកដល់ផ្ទះវិញតែសភាពពួកគេពេលនោះបានបានទទឹកជោកអស់រលីង.
sunooក៏បានចូលទៅផ្លាស់សម្លៀកបំពាក់នៅក្នុងបន្ទប់របស់ ហើយឲsunghoonចូលទៅសម្អាតខ្លួននៅក្នុងបន្ទប់ទឹក. ប្រហែលជាមួយសន្ទុះមកsunooគេបានផ្លាស់សម្លៀកបំពាក់រួចរាល់ ហើយក៏បានចេញមកខាងក្រៅដើម្បីមើលថាsunghoonយ៉ាងមិចទៅហើយ.ភ្លាមៗនោះដែរsunghoonក៏បានចេញពីបន្ទប់ទឹកដោយគេមានស្លៀកតែកន្សែងនឹងដោះអាវតែប៉ុណ្ណោះ គេបញ្ចេញសាច់ដល់សរខ្ចីនឹងសាច់ដុំដល់ដល់មាំៗរបស់គេ sunooបានឃើញបែបនោះហើយក៏ឈរភ្លឹកមើលទៅរៀងកាយដល់ស្រស់របស់sunghoonនោះ
ឯsunghoonវិញគេបានឃើញsunooឈរភ្លឹកបែបនេះ ក៏បានដើរទៅជិតsunoo.ប៉ុន្តែsunooគេមើលទៅ
sunghoonទាំងចំហរមាត់ .
<<សម្លៀកបំពាក់របស់ខ្ញុំសើមអស់ហើយ ..sunoo!>>
<<អក៎. ចឹង..ចាំខ្ញុំទៅយក សម្លៀកបំពាក់មកឲលោកផ្លាស់>>
sunooគេក៏បានទៅយកសម្លៀកបំពាក់របស់គេមកឲsunghoon។ រៀងយូរបន្តិចsunooគេក៏បានយកសម្លៀកបំពាក់មកឲsunghoon ប៉ុន្តែគេដើរមកជិតsunghoonរៀងអឹមអៀនបន្តិច .
<<នេះ.សម្លៀកបំពាក់លោកយកទៅផ្លាស់ទៅ>>
<<អរគុណហើយ>>
sunooនេះហាស៎សម្លឹងមើលគេពីមុខមិនគ្រប់ហើយក៏បានសម្លឹងមើលគេពីក្រោយទៀត។

"រីង រីង" សំឡេងទូរស័ព្ទបានរោឡើង
sunooបានឃើញទូរស័ព្ទរបស់sunghoonនៅលើតុដែលកំពុងរោ ភ្លាមនោះsunooក៏បានទៅចុចលើកទូរស័ព្ទរបស់sunghoon.
~អាឡូ! sunghoonហា៎. "សំឡេងចេញពីទូរស័ព្ទ"
>>តើយប់ពេលនេះហើយឯងទៅណាទៀតហាស៎ ប៉ារបស់ឯងបានតេមកយើងណាគាត់សួររកឯង ព្រោះខ្លាចថាឯងនៅជាមួយយើង អាឡូ! អាឡូ!មិចក៏មិននិយាយ?!<<
sunooគេក៏បានដាក់ទូរស័ព្ទចុះ ពេលដែលsunghoonបានចេញពីផ្លាស់សម្លៀកបំពាក់វិញ sunooក៏បានមកអង្គុយនៅលើសាឡុងធ្វើដូចជាធម្មតាគ្មានអ្វីកើតឡើង. sunghoonចេញពីបន្ទប់ទឹកដោយមានកាន់កន្សែងជូតសក់ ស្របពេលនោះដែរsunghoonក៏បានឃើញសក់របស់ sunoo នៅសើមនៅឡើយ គេក៏បានយកកូនកន្សែងដែលជូតសក់គេនោះក៏បានយកមកជូតសក់ឲsunoo
<<សក់នៅសើមបែបនេះតិចប្រយ័ត្នផ្តាសសាយទៅ>>
sunooស្ងាត់មិននិយាយអ្វីតែគេបានញញឹមដាក់sunghoon . sunooគេបានសម្លឹងមើលទៅsunghoonដែលកំពុងជូតសក់ឲគេនោះ ហើយគេបានគិតម្នាក់ឯង:ដំបូងខ្ញុំគិតថាគេជាមនុស្សមិនគួរឲទុកចិត្តនោះទេ តែពេលនេះខ្ញុំដឹងថាគេជាមនុស្សបែបណានោះ គេមើលទៅគួរស្រឡាញ់ណាស់.../
<<មិចក៏មើលមុខខ្ញុំបែបនេះ >>
sunooគេភ្ញាក់ព្រើតពេលដែលsunghoonនិយាយឡើងមក
<<អឺ...នែ៎..គ្មានអ្វីនោះទេ>>
<<នៅអៀនខ្ញុំតើមែនទេ? ឈប់អៀនទៅពួកយើងជាសង្សារនឹងគ្នាហើយ អៀនបែបនេះមិនគួរឲស្រឡាញ់ទេ>>sunghoonគេនិយាយទាំងអោនទៅជិតsunoo.
"ផាំង"
<<អូយ!>>ភ្លាមនោះក៏មានផ្គររន្ទះលើងមកធ្វើឲsunooគេភ្ញាក់ជាខ្លាំងស្ទុះទៅអោបsunghoonភ្លាមៗ sunghoonក៏បានអោបsunooវិញយ៉ាងណែន
!~ហឺស. sunghoonក៏បានលាន់សើចបន្តិច
<<ឯងខ្លាចផ្គររន្ទះហេស៎>>
sunooគេបានឈប់អោបsunghoon
<<អត់.អត់ទេ ខ្ញុំគ្រាន់តែភ្ញាក់នឹងសំឡេងលឺប៉ុណ្ណោះ>>
sunooគេអៀនពេកដោយសារមិញៗនឹងគេភ្លេចខ្លួនទៅអោបsunghoon ទើបធ្វើឲគេអៀនក៏រត់ចូលទៅក្នុងបន្ទប់គេងរបស់គេវិញ.ឯsunghoonឃើញបែបនោះគេក៏អស់សំណើចនឹងsunooដែរ។

&lt;&lt;Love Story&gt;&gt;[sungnoo]Where stories live. Discover now