ភាគទី45 : មិនបានទេ វាគ្រោះថ្នាក់ណាស់!!

799 49 0
                                        

   " ចង់ទៅណា "រាងក្រាស់ មិនខ្វល់ ក៏បន្តសួរ ក្រោយពីបានឃើញជីមីនប្រុងនឹងដើរចេញពីខ្លួននាយទៅដូច្នេះ។
 
" ទៅរកប្រុសថ្មីទេដឹង!!?? "

  " យ៉ាងម៉េច..ប្រុសចាស់មិនចេះថ្នមហ្ហេស៎ បានចង់ទៅរកប្រុសថ្មី?! " ក្នុងទ្រូងក្ដៅឆេវ បន្ទាប់ពីទទួលបានពាក្យនេះចេះពីក្រអូបមាត់តូចស្ដើង ចិត្តមួយប្រច័ណ្ឌចិត្តមួយក្ដៅក្រហល់ក្រហាយ កាលបើលឺថាជីមីននឹងទៅរកអ្នកថ្មី។ នាយនិយាយថាចង់លែងលះ តែមិនមែនបានន័យថា ជីមីន អាចទៅយកអ្នកដទៃមកជំនួសតំណែងនាយបានឡើយ!?

  " នៅស្រណោះធ្វើស្អី បើគេអស់ចិត្ត អោយគេទៅណាក៏ទៅចុះ ជ្រុលជាអស់កម្មពៀរជាមួយគ្នាហើយនោះ!" មីននី ចងចិញ្ចើមបន្តិច នៅពេលឃើញសកម្មភាពយ៉ុងគី ឆ្លេឆ្លាដូចជាមាន់រកពងបែបនេះ?
 
  " មិនបាន!! "  យ៉ុងគី ស្រែកគំហកមកវិញភ្លាមៗ។

  " ម្ដេចក៏ថាមិនបាន? រូបរាងប៉ុណ្ណេះដែរ ខ្ញុំមិនជឿថារកអ្នកណាមកជំនួសកន្លែងបងមិនបានទេ "

  " គិតថាយករូបរាងទៅទាក់ប្រុសណាក៏បានអញ្ចឹងហ្ហេស?! ទុកប្ដីម្នាក់នេះជាស្អី ក្រែងស្រលាញ់យើងណាស់មែនទេ?? " រាងក្រាស់មុខក្រហមឆិល ស្រដីទាំងកំហឹង ខណៈរាងតូចក៏ផ្ទុះសំណើចឡើងមកខ្លាំងៗតែម្ដង!

  " ឃើញទេ.. បងនៅតែស្រលាញ់ខ្ញុំ!! " រាងតូចញញឹមស្រស់ដាក់រាងសង្ហា ដែលនៅចំពោះមុខ គេស្មានមិនខុសពិតមែន យ៉ុនហ្គី ច្បាស់ជាចង់ធ្វើរឿងអ្វីមួយលាក់បាំងពីភ្នែកច្រមុះខ្លួនមិនខាន ទើបហ៊ានចង់លែងលះជាមួយគេដូច្នេះ។

  "អ..អត់..."
 
   " កុំកុហក! បងស្រលាញ់ខ្ញុំ បងបារម្ភសុវត្ថិភាពខ្ញុំ បងហួងហែងខ្ញុំ កុំគិតថាខ្ញុំមិនដឹងអោយសោះ កុហកអ្នកដទៃបានតែកុហកខ្លួនឯងមិនបានឡើយ ប្ដីសម្លាញ់!ហ្ហិ"
នាយតូចបនិយាយបណ្ដើរ ឈោងដៃទៅក្រសោបមុខរាងក្រាស់បណ្ដើរ រួចក៏ទម្លាក់បបូរមាត់ថើបលើផ្ទៃមុខយ៉ុនហ្គីសឹងគ្រប់កន្លែងពោរពេញដោយក្ដីស្រលាញ់។

  "......" រាងមាំឈរថ្មឹង សម្លឹងភ្លឹកទៅជីមីនដែរកំពុងញញឹម មកកាន់នាយនោះ អស់មួយសន្ទុះ មិនប្រាប់ក៏ដឹងថានាយកំពុងតែទន់ចិត្ដ តាមស្នាមថើបរាងតូចទៅហើយ ។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)Where stories live. Discover now