កន្លងទៅប្រហែល១ម៉ោងក្រោយ ក៏មានបាតជើងស្រលូនបោះជំហានឡើងមកលើដំបូលអគារតាមការណាត់របស់នាងក្រមុំអ៊ុនជីពិតមែន!?
" នាងហៅខ្ញុំមក,មានការអី? " រាងតូចជីមីនបោះសំណួរទៅទាំងឃ្នើសចិត្ត បន្ទាប់ពីឃើញអ៊ុនជីឈរនៅជិតបង្កាន់ដៃ ដែលគេហាមឃាត់នោះ។
" ហៅឯងមកអោយមើលការស្លាប់របស់យើងនោះអី? អោយឯងបានដឹងថាឯងជាមូលហេតុនៃការស្លាប់របស់យើង!" នាងក្រមុំសើចចំអកអោយខ្លួនឯង ខណៈដែលរាងតូចចាប់ស្លេកមុខភ័យថានាងអាចនឹងធ្វើរឿងផ្ដេសផ្ដាស។
" នាងធ្វើឆ្កួតស្អី?? " ជីមីនចងចិញ្ចើមបម្រុងដើរចូលទៅជិតនាង!
" ហុឹស! ត្រូវហើយ យើងពិតជាច្រណែនឯងពិតមែន.. គេម្នាក់នោះនិយាយមិនខុសទេ ព្រោះតែយើងច្រណែន យើងចង់ឃើញឯងរលាយ អ្ហឹកៗ " អ៊ុនជី សើចផងយំផង ប្រៀបបីដូចជាមនុស្សបាត់បង់សតិ។ ឃើញហេតុការណ៍ដូចនោះ រាងតូចមិនអាចបណ្ដោយឡើយ មានតែព្យាយាមទូរស័ព្ទទាក់ទងទៅយ៉ុនហ្គីអោយមកជួយប៉ុណ្ណោះ។
" នាងកុំធ្វើអ្វីផ្ដេសផ្ដាសអោយសោះ,ជីវិតមនុស្សគឺមានតំលៃណាស់...បើនាងកើតអ្វីទៅ តើអោយប៉ានាងដែលស្លាប់នោះគាត់ទៅបានសុខដែរទេ? " អាចថាគេកំពុងតែធ្វើអន្តរាគមន៍ក៏បាន ទម្រាំមានមនុស្សឡើងមក យ៉ាងណាក៏អាចពន្យាពេលបានខ្លះដែរ។
" អ្ហឹក,,,យើងមិនចង់បានការអាណិតពីឯងនោះ..ព្រោះតែឯង ឯងបានយកអ្វីៗគ្រប់យ៉ាងចេញពីយើង សូម្បីតែយ៉ុងគី អ្ហឹក.." អ៊ុនជីស្រែកមកវិញ។ ឯរាងតូចចេះតែបន្លំដើរចូលទៅជិតទៅៗ!
" ហេតុអ្វីនាងច្រណែនខ្ញុំ? "
" ហុឹសៗ យើងច្រណែនឯង ច្រណែនដែលយ៉ុងគីស្រលាញ់ឯង ច្រណែនដែលគ្រប់គ្នានៅខាងឯង ទោះឯងមិនធ្វើអ្វីសោះក៏នៅតែមានកេរិ៍្តឈ្មោះល្បី..ចុះយើងវិញ? យើងខំដល់ស្លាប់ សូម្បីតែមួយចំណិតប្រហាក់ប្រហែលឯងក៏មិនបាន!?? " នាងក្រមុំស្លុងចិត្ដគំនិត រៀបរាប់ការឈឺចាប់របស់ខ្លួនចេញមកទាំងប៉ុន្មានប្រាប់ទៅជីមីន។
" ដូច្នេះនាងគិតបែបនេះ? ព្រោះតែនាងមិនបានដឹងពីរឿងដែលឪពុកនាងធ្វើដាក់ខ្ញុំសូម្បីតែបន្តិចមែនទេ? " ជីមីនហួសចិត្ត ជាខ្លាំង ម្ដេចនឹងអាចទៅ?ដែលថាគេមិនខំប្រឹងនោះ!?
YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)
Romanceសួរស្តីអ្នកអានជាទីស្រលាញ់។ ដោយសារតែទូរស័ព្ទអេតមីនខូច ធ្វើឱ្យរលុបបាត់អាខោនចាស់ ដូច្នេះហើយអេតមីននឹងបន្តរឿង បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់ នៅអាខោនមួយនេះ ចាប់ពីភាគ26-ឡើងទៅ។💕
