ពេលវេលារៀបអាពាហ៍ពិពាហ៍ចេះតែគៀកទៅៗ ម្នាក់ៗមានផែនការរៀងខ្លួន សម្រាប់ចាត់ការគ្នាទៅវិញទៅមក។ នាយចំណាស់យ៉ាអារ៉ាល់ មិនបានល្ងង់មើលមិនដឹងពីគោលបំណងរបស់យ៉ុងគីឡើយ យ៉ាងណាពិធីមង្គលការនេះនឹងគ្មានថ្ងៃកើតឡើងនោះទេតាមបំណងយ៉ុនហ្គីនោះទេ។
នាងក្រមុំបណ្ដើររាងក្រាស់នៅក្នុងផ្សារទំនើបមួយកន្លែង ញញឹមបិតមាត់មិនជិត ព្រោះមិនយូរទេនាងនឹងបានក្លាយជាប្រពន្ធមហាសេដ្ឋីទៅហើយ។
" យ៉ុងគី! "
" បាទ? " រាងសង្ហា ឆ្លើយតែបបូរមាត់ ទាំងដែលក្នុងចិត្ដធុញថប់ស្ទើរស្លាប់ទៅហើយ នាយមិនដែលឃើញស្រីណាគួរអោយធុញទ្រាន់ដូចជាអ៊ុនជីនោះទេ ដែលតោងស្អិតមិនលែង។
" ពេលណាទើបពួកយើងទៅរើសឈុតរៀបការទៅ..? " នាងក្រមុំចោតសួរ ទៅកាន់អ្នកម្ខាងទៀត ព្រោះតែគៀកដល់ថ្ងៃទៅហើយ យ៉ុងគីនៅមិនទាន់គិតគូររឿងទៀត នាងពិតជាមិនអាចទ្រាំចាំបានឡើយ។
" ស្អែកតែម្ដងល្អទេ!? " នាយក្រាស់ផ្ញោចក្នុងចិត្ដ កាន់តែលឿនកាន់ល្អ នាយក៏ចង់ឃើញទឹកមុខយ៉ាអារ៉ាល់ ពេលដែលថ្ងៃអាពាហ៍ពិពាហ៍កូនស្រីបណ្ដូលចិត្តប្រែក្លាយជាថ្ងៃអវសាន្តរបស់គេដូចគ្នា។
" ល្អខ្លាំងណាស់! " នាងតូចញញឹមពេញមាត់ តែប៉ុណ្ណេះនាងនេះហើយជាអ្នកដែលឈ្នះលើការភ្នាល់ជាមួយជីមីន។
------
រាងតូចច្រឡឹង ក៏កំពុងតែ Shoppingក្នុងផ្សារទំនើបនេះផងដែរ ក្នុងដៃកាន់កាតខ្មៅលុយវាល់លាន របស់យ៉ុងគី ដើរទិញឥវ៉ាន់មិនសច្ចៃដៃ...ជីវិតរៀងហៃដែរបានស្វាមីជាមហាសេដ្ឋី ។
" ជី.. អូនចាំទីនេះសិនហើយ បងទៅបន្ទប់ទឹកមួយភ្លែត!" រាងក្រាស់ព្រលេះដៃអ៊ុនជីចេញ បន្ទាប់ពីបានសម្លឹងឃើញកាយតូចពីចម្ងាយ ។ នាងក្រមុំ ក៏ងក់ក្បាល យ៉ុងគីក៏ដើរចេញទៅ..
" អូនសម្លាញ់,សប្បាយដែរទេ!? " រាងសង្ហា ឈរច្រត់ហោប៉ៅ នៅជ្រុងម្ខាងបាំងភ្នែកពីអ៊ុនជី ចោតសំណួរទៅកាន់រាងស្ដើង នៅក្បែរនេះ។
" អុស៎! " ជីមីនភ្ញាក់ព្រឺត ក្រោយពីបានឃើញវត្តមានយ៉ុងគីមកពីពេលណាមិនដឹង ចំពេលដែលគេកំពុងរើសអាវមួយឈុតដែរមានតម្លៃកប់ពពកល្មម។
YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)
Romanceសួរស្តីអ្នកអានជាទីស្រលាញ់។ ដោយសារតែទូរស័ព្ទអេតមីនខូច ធ្វើឱ្យរលុបបាត់អាខោនចាស់ ដូច្នេះហើយអេតមីននឹងបន្តរឿង បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់ នៅអាខោនមួយនេះ ចាប់ពីភាគ26-ឡើងទៅ។💕
