ភាគទី១៤ «ឈប់រករឿងបង»

661 34 7
                                    

Pen house Gemini
Fourth ភ្នែកឡើងក្រហមជោគជាំដោយទឹកភ្នែក ដៃញ័រអស់រលីង បន្ទាប់មកក៏លើកដៃបើកទ្វាយឺតៗ ក៏ឃើញថាGemini កំពុងឱបរឹតស្រីម្នាក់សក់វែងអាវsexy យ៉ាងសិទ្ធិស្នាលដូចប្ដីប្រពន្ធចឹង ឯfourthទន់ជង្គង់អស់ដួលនៅនឹងឥដ្ឋ ទឹកភ្នែកហូរកឥតល្ហែរដូច
បាក់ទំនប់ [ហេតុអី! ប្រាប់មកថាវាមិនមែនជាការពិតទេ ហឹ ហឹ ហឺហឺហឺ ហេតុ! ហេតុ? បងក្បត់អូនបែបនេះ ឯណាថាស្រឡាញ់
អូនហត់នឹងប្រគល់ក្ដីស្នេហ៍ទៅមនុស្សក្បត់ដូចជាបង ហេតុអីស្នេហ៍មួយនេះឈឺចាប់ម្ល៉េះបើមិនស្រឡាញ់ ហេតុអីក៏ធ្វើបែបនេះដាក់អូន អូនស្អប់បងណាស់ អាមនុស្សក្បត់] fourthងើបឡើងទាំងដែលឈរមិនចង់នឹងខ្លួន «ហេតុបងធ្វើបែបនេះ?»geminiក៏លឺបែបនេះក៏ដើរមកចាប់អូសដៃfourthយ៉ាងខ្លាំងមកដល់ខាងក្រោមហើយទម្លាក់ខ្លួនfourthមួយទំហឹង ហើយម្នាក់ស្រីនោះដើរមកឱបGemini ហើយសើចឡើងយ៉ាងមានក្ដីសុខ ធ្វើឱ្យfourthគ្រាំគ្រារឹតតែខ្លាំង ហើយឈឺចាប់ធ្វេរដង «នេះបងហ៊ានច្រានខ្ងុំផងហេស?»geminiក៏សើចឡើងហើយក៏ចាប់មុខfourthរួចក៏ច្របាច់មាត់fourthយ៉ាងហើយនិយាយឡើង«ត្រូវចាំណាយើងគ្មានថ្ងៃស្រឡាញ់ឯងទេ»fourthក៏យំខ្លាំងឡើងៗ «ទេ! មិនពិតទេ»fourthក្រវីក្បាលថាវាមិនអាចទៅរួចទេ ដែលផ្អែមល្ហែបសុខៗក៏មកបែបនេះដាក់គ្នា ហេតុអីៗកន្លែងដែលfourthនៅប្រែជាងងឹតគ្មានពណ៍គ្រប់យ៉ាង សំឡេងសើចចំអរខ្លាំងឡើងៗ ហាសហាហាសហាសហាស ទេ!!!!!! វឹប! Fourthក៏កន្ត្រាក់ខ្លួនឡើង ទាំងបែកញើសជោគ Geminiឃើញសង្សារខ្លួនបែបនេះក៏ស្ទុះទៅបើភ្លើង «អូនកើតអី?fourthនិយាយទាំងឱបfourthជាប់និងដៃ«ចេញទៅៗ អាប្រុសក្បត់»fourthយំខ្លាំងឡើងហើយស្រែដេញGemini ទាំងដែលគេមិនដឹងអីសោះ «បងកុហកបងក្បត់អូនមានស្រីផ្សេង»fourthនិយាយព្រមទាំងចង្អុលមុខGeminiពីគ្រែគេង ឯGeminiធ្វើមុខលីលើៗ មិនដឹងថាខ្លួនខុសអី ហើយក្បត់ព្រះនាងតូចនេះពីកាល «អូនស្អប់បងហើយចេញពីបន្ទប់អីលូវនេះទៅៗ»fourthស្រែទាំងយំ «អូន! អូនស្ដាប់បងសិន!បងទៅក្បត់អូនពីកាល?»geminiនិយាយទាំងភ័យព្រោះអត់ដឹងខ្លួនមែនថាខ្លួនខុសអី«បងឈប់ស្រឡាញ់អូនហើយ បងមានគេ»fourthនិយាយនេះបែបញិកញ៉ាក់ដាក់gemini «ពេលណា?បងធ្វើពេលណាអូន??»geminiនិយាយយ៉ាងស្រទន់ហើយចាប់ស្មារទាំងសងខាងបែបលួងលោម«បងទៅឱបគេទៅខ្ពើមណាស់!»fourthនិយាយទាំងក្រលែងខ្លួនកុំឱ្យgeminiប៉ះ «បងទៅមានស្រីពេលណា?»fourthក៏សម្លឹកទាំងភ្នែកក្រហមព្រោះយំ
មិញ «គឺបងទៅមានស្រីក្នុងយល់សប្តិ»geminiលឺចង់គាំងបេះដូងទៅហើយឱ្យតែប្រច័ណ្ឌម៉ាកៗនឹងទៀត  «ព្រះអឺយ! Fotនេះអូនប្រច័ណ្ឌខឹងបងរឿងយល់សប្តិហេស?»fourthក៏ងក់ក្បាលដូចកូនក្មេងចឹង «អូនស្ដាប់ណាបងមិនដែលធ្លាប់សូម្បីតែគិតថាចង់បែកពីអូនសូម្បីតែមួយវិនាទីណា បងស្រឡាញ់អូនណាស់បើបងមិនច្បាស់លាស់មិនមែននិយាយរឿងភ្ជាប់ពាក្យទេ បងស្រឡាញ់អូនលើសអ្វីៗទាំងអស់ មើលបងណាហើយស្ដាប់ បងស្រឡាញ់អូនណាស់ គ្មាននរណាអាចមកជំនួសអូនបានទេមួយជីវិតនេះ»fourthលឺgeminiនិយាយបែបនេះក៏ធូរចិត្តហើយក៏ឱបgemini«អូនសុំទោណាបងសម្លាប់អូនឈប់រករឿងបងទៀតហើយ ឈប់ប្រច័ណ្ឌចឹងទៀតហើយ»geminiក៏ឱបfourthនឹងអង្អែលក្បាលfourthថ្នមៗ ហើយពួកគេក៏គេងបន្ដនេះម៉ោង3ហើយនៅមកប្រកែកគ្នាទៀត។
ព្រឹកថ្ងៃបន្ទាប់
Fourthក៏ងើបមុនGemini ហើយទៅងូតទឹករៀបចំខ្លួនមុនGemini បន្ទាប់ពីរួចរាល់ក៏ទៅដាស់Gemini «gem! gem!ងើបឡើង ឆាប់ឡើងទៅងូតទឹក»Geminiក៏ងើបឡើងហើយក៏យកដៃចង្អុលថ្ពាល់«fotបងដូចរមាស់ថ្ពាល់ដល់ហើយ»fourthលឺបែបនេះក៏យល់ន័យក៏ឱនទៅថើបតែGeminiក៏បែបមកថើបមាត់ទៅវិញ ហើយក៏ស៊ីមួយដៃចំស្មារដោយដៃfourth «បងខូចណាស់អីលូវ»fourthនិយាយឡើងដោយសម្លក់បែបខ្នាញ់សង្សារខ្លួន Geminiក៏ងើបទៅងូតទឹកស្លៀកពាក់ ទៅរកfourthដែលនៅខាងក្រោម ក្រោយពីញ៉ាំអីរួចរាល់ក៏រៀបធៀបភ្ជាប់ពាក្យយកឱ្យអ្នកនៅក្រុមហ៊ុន

GMMTV
មកដល់ក្រុមហ៊ុនភ្លាមក៏បានជួបPhuwin និងpond ដែលឈរ
រង់ចាំជណ្ដើរយន្ដ «យ៉ា!នេះស្អីគេលឺម៉ាក់អ៊ុំថាមានអ្នកខ្លះជិតបានប្ដីផងហេស?»phuwinស្រដីឡើងញ៉ោះfourthព្រោះគេជិតភ្ជាប់ពាក្យហើយ គឺពីរថ្ងៃទៀតទេ «មិនទាន់មានប្ដីទេខ្ងុំនៅស្អាតនៅសប្បាយ គូរដណ្ដឹងបានហើយ!»fourthនិយាយបែបនេះក៏Gemini ងាកមកឡើងលឿន«ហាស? អូននិយាយថាមិច?»geminiគេអត់យល់ ចង់នៅលីវទៀតហេស? «គឺអូនមានsugar daddy នោះអី»fourthនិយាយធ្វើឱ្យpondងាកមើលប្អូនជីដូនមួយភ្លាម «ហាស់? Gemini?» Gemini ក៏ញញឹមបែបជឿជាក់ដាក់បងខ្លួន ជណ្ដើរយន្ដក៏មកដល់ ពួកគេក៏បញ្ជប់ការសន្ទនា មកដល់ខាងលើGeminifourth ក៏ចែកធៀបឱ្យគេគ្រប់គ្នា ព្រោះវាជិតដល់ហើយ «តោះជប់លៀងGeminifourth ជិតភ្ជាប់ពាក្យ» prom Aun satang winny captain ក៏ងក់ក្បាលព្រមគ្នា «ក៏បានហាងដដែល»Gemini និយាយឡើង ប្រាប់ទៅមិត្តរបស់ខ្លួន បន្ទាប់ពីចេញពីក្រុមហ៊ុនGemini ក៏ទៅហាងពេជ្ររបស់ខ្លួន fourthក៏ទៅហាងទឹកអប់របស់ខ្លួនដូចគ្នា ថ្ងៃនេះពួកគេធកវ់ការរៀងខ្លួន។ Geminiបានដើរទៅមើលម៉ូតពេជ្រថ្មីហើយក៏បិទmute ព្រោះខ្លាចរំខាន ចំណែកឯfourthក៏ផលិតទឹកអប់ក្លិនថ្មី តែក៏នឹកសង្សារក៏តេ តែខលមិនចូល «យី!!អាកញ្ចាស់នេះ និយាយជាមួយពីស្រីណាបានមិនលើក»fourthនេះមិនទាន់ឈប់ផងក៏Gemini ខលមកវិញ«អាឡូ! អូន» fourthលឺហើយក៏និយាយ«មិចមិននិយាយជាមួយស្រីឱ្យយូរតិចទៅហឹស!»geminiលឺហើយក៏ឆ្ងល់ជាថ្មី«ស្រីណា?»
«ហើយបើមិននិយាយជាស្រីមិចក៏មិនលើកទូរស័ព្ទអូន?»fourth
«បងទៅមើលម៉ូតពេជ្រជាមួយជាងបានបងមិនបានលើក»Gemini
«មិនជឿ!»fourth
«ហើយអូនមិចមិនមើលកាម៉ារ៉ាទៅ បើអូនមានតាស»Gemini
«ជឿក៏បាន»fourth
«នឹកបងទេ?»
«អត់ផង បងចឹងអូនទៅមើលទឹកអប់សិនហើយណា ស្រឡាញ់បងបាយបាយ»fourthក៏ទម្លាក់ទូរស័ព្ទចុះហើយដើរទៅមើលមេក្លិនថ្មីដែលគេយកចូលនោះ ឯGemini ញញឹមតិចៗព្រោះអស់សំណើចនិងសង្សារម្នាក់នេះណាស់ រករឿងបានគ្រប់ពេលមិនឱ្យខានតែម្ដង។

អរគុណសម្រាប់ការអាន ហើយក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចនា។

Written by SY SOYANNA

រង់ចាំបង Waiting for youWhere stories live. Discover now