ភាគទី២៣ «អាពាហ៍ពិពាហ៍យើង»

680 35 9
                                    


      ថ្ងៃពរថ្ងៃជ័យរបស់គូរស្នេហ៍មួយគូរក៏បានមកដល់ ជាថ្ងៃដែលរីករាយឥតឧបមាសម្រាប់គ្រួសារត្រកូលអភិជនទាំងពី។ពិធីចូលរោងខាងស្រី ហើយបន្ទាប់មកមានពិធីចែចូវដោយត្រកូលTiticharoenrakយកជំនូនចូលទៅជួបខាងស្រី ហើយទើបដល់
ពិធីក្រុងពាលីដោយមានកូនប្រុសអង្គុយសំពះ និងមានម៉ាក់ប៉ាសងខាងមកដុតបំភ្លឺភ្លើងទានដល់ខាងប្រុស និងបំពាក់ខ្សែរសីម៉ាដោយអាចារ្យ និងឈានដល់ពិធីសូត្រមន្ដទើបមានfourthមកអង្គុយជាមួយGemini សំពះទទួលពររួមគ្នាទាំងមានខ្សែរអំបោះសពាក់នៅត្រចៀក។ ទើបដល់ការចងខ្សែរសីម៉ាដល់កូនទាំងពីរនិងក្រលាស់ទឹកមុនលើដៃដែលពួកគេសំពះនៅលើខ្នើយ គឺដល់ពិធីជាវខាន់ស្លា គឺជាពេលមួយដែលចាស់ច្រៀងរៀបរាប់អប់រំកូនខាងស្រីយ ហើយក៏ដល់ការបាំងឆ័ត្រ
ដល់ឱពុកម្ដាយដោយកូនទាំងសងខាងហើយ បញ្ចុកផ្លែឈើ
ដល់អ្នកមានគុណទាំងពីនិងសំពះអ្នកមានគុណដោយGemini សំពះប៉ាម៉ាក់គេហើយfourthសំពះប៉ាម៉ាក់គេរាងខ្លួន។ ពេលនោះគឺជាពេលfourthអង្គុយយំខ្លាំងជាងគេហើយដោយពេលគេច្រៀងបទពិធីជាវខាន់ស្លាហើយបន្ទាប់ពីនោះគឺfourthត្រូវអង្គុយលើឆាកម្នាក់ឯង បន្ទាប់ពីគេសម្ដែងការនិទានរៀបរាប់និយាយអំពីខាន់ស្លារួចក៏ដឹកដៃGemini ដែលអង្គុយទល់មុខឆាកឡើងមក ហើយធ្វើពិធីបុកល័ក្ខ ដោយGeminiអង្គុយជិតfourthរកចញ្ជៀនដើម្បីឱ្យលោកអាចារ្រ។រួចរាល់ចប់កម្មវិធីព្រឹកGeminifourth ក៏ដល់ពេលចុះសំបុត្រអាពាហ៍ពិពាហ៍ បញ្ជាក់ថាពួកគេជាស្វាមីភរិយាទទួលស្គាល់និងស្របតាមផ្លូវច្បាប់។

ថ្ងៃបន្ទាប់

   គឺខាងគឺដល់ថ្ងៃរៀបចំពិធីការ គឺGemini ត្រូវដង្ហែលជំនូន
ផ្លែឈើ មកសុំបើកផ្លូវចូលរោង Geminiត្រូវចាំfourthចុះមកដោយដឹកដៃដោយអ៊ុំស្រី fourthក៏មកទទួលGeminiហើយបំពាក់ផ្កាលើGemini  រួចក៏ទទួលផ្កាស្លាពីGemini ហើយGemini បំពាក់ផួងផ្កាឱ្យfourthវិញ រួចក៏នាំគ្នាចូលពិធីដើម្បីជូនផ្កាស្លាទៅកាន់អ្នកមានគុណសងខាងនិងចាស់ទុំហើយទទួលពរពីពួកគាត់ បន្ទាប់ពីនោះគឺម៉ាក់ប៉ាGeminifourth បញ្ចុកស្លាប្លូទៅកាន់គ្នា ហើយក៏មាននារី៣នាក់បុរស២នាក់នាំយកជំនូនខ្លះៗរំាចេញហើយបន្ទាប់ពីនោះក៏ដល់ពេលគេដឹកដៃGemini មកពិធីមុនរួចមានគេដឹកដៃfourthមកតាមក្រោយ ពួកគេក៏សំពះចាស់ទុំរួចក៏កាត់សក់ហើយក៏មានការលេងកំប្លែងនិងរាំ រួចចាស់ទុំទាំងសងខាងចូលមកកាត់សក់ ហើយGemini ក៏មកក្រុងពាលីបំភ្លឺភ្លើងទានដោយខ្លួនឯង ហើយfourthក៏មកសំពះខាងបង បន្ទាប់ពីនោះគឺពិធីបាំងភ្លឹក
កុំឱ្យគេឃើញមុខfourth ដោយមានគេរាំចាំបើកទ្វាឱ្យfourthហើយគេធ្វើពិធីបង្វលពពិលជុំវិញ ហើយចង់ដៃរួចបាច់ផ្កាស្លា នឹងដល់ការធ្វើព្រះថោងតោងស្បៃនាងនាគ។ ពីធីក៏បានចប់សព្វគ្រប់តាមទំនៀមទំលាប់ប្រពៃណីចាស់បុរាណ។

     ពិធីពេលល្ងាចក៏មកដល់គឺធ្វើនៅHall គេផ្សេងដោយមានការរៀបចំយ៉ាងអស់ចារដូចឋានសួគា៍ចឹងនិងមានរូបGeminifourth ពាក់ឈុតខ្មៅសយ៉ាងធំៗ នឹងមានភ្លើងពណ៍ នឹងផ្ទាំងLEDយ៉ាងធំទៀតផង តាមផ្លូវចូលរោងគឺស្រស់ស្អាត មានរូបថតGeminifourth ពេញតែម្ដង។ Geminifourth បានចេញមកទទួលភ្ងៀវជាមួយម៉ាក់ប៉ាទាំងសងខាង ឃើញថាភ្ងៀវមកកាន់តែច្រើនជាងពេលថ្ងៃទៅទៀត និងមានកាដូចង់ដៃពីអ្នកគាំទ្រពួកគេយ៉ាងច្រើនខ្លាំងមែនទែន Fourthមិនទាន់ពាក់ឈុតសនោះទេ រហូតដល់ទទួលភ្ងៀវចប់ ពួកគេក៏ផ្លាស់ឈុតហើយបណ្ដើរគ្នាចូលរោងទៅកាន់ឆាក ម៉ាក់ប៉ាfourthក៏ឡើងនិយាយពីអារម្មណ៍ ហើយក៏ប៉ាម៉ាក់ខាងប្រុស ពួកគាត់លេងយំព្រោះយំនៅពេលពិធីខាន់ស្លារួចហើយ ទឹកចិត្តឪពុកម្ដាយធំធេងណាស់សម្រាប់កូនៗ ពួកគេក៏ឡើងរាំ ហើយក៏មានអ្នកមានគុណទាំងពីរាំដូចគ្នា បន្ទាប់មកក៏ដើរថតតាមតុជាមួយភ្ងៀវ រួចក៏ត្រូវឡើងនិយាយអំពីចំណាប់អារម្មណ៍ទៅកាន់គ្នាទៅវិញទៅមក fourthក៏ត្រូវយំម្ដងទៀតរួមទាំងGemini ផងដែល បន្ទាប់មកក៏បោះផ្កា អ្នកដែលទទួលបានទាំងដែលមិនទាន់ចង់ នោះគឺWinny satang ឃើញបែបនេះក៏សុំfourthធ្វើជាគូរដណ្ដឹងតែម្ដងដោយមានចិញ្ចៀនភ្ជាប់ជាមួយ Winnyក៏រំភើបឡើងយំតែម្ដង «ធ្វើជាដៃគូរអនាគតបងទេWinny?» Winnyឆ្លើយទាំងទឹកភ្នែក«បានអូនព្រម»ពួកគេក៏ឱបគ្នាទាំងក្ដីរំភើប បន្ទាន់ពីរួចរាលពួកគេក៏ផ្លាស់ឈុតចូលរាំសប្បាយនិងភ្ងៀវនិងញ៉ាំអី។

         អ្វីៗបានចប់រួចរាល់ពះកគេក៏ក្លាយជាប្ដីប្រពន្ធនិងគ្នាពេញលេញ fourthក៏បានអស់កុងត្រាជាមួយGMM ពួកគេមិនបាមផ្សំដំណេកអីទេព្រោះអស់កម្លាំងតាងខ្លួនដោយGeminifourth គឺនៅសម្រាកនៅផ្ទះខាងGemini មួយរយៈសិនព្រោះម៉ាក់ប៉ាគាត់សុំ។



Adminចង់ប្រាប់ថាបើមានកំហុសខុសឆ្គងត្រង់ណាសូមខន្ដីអភ័យទោសផង ព្រោះAdminមិមដែលរៀបការទេ ហើយក៏មិនច្បាស់តែAdminមើលយាមវិដេអូរៀបមង្គលគេទេ។
ភាគបន្ទាប់គឺពិសេសចា! គឺfourthត្រូវចូលពេទ្យ។ សូមអរគុណសម្រាប់ការអាននិងគាំទ្រ។

Written by SY SOYANA

រង់ចាំបង Waiting for youWhere stories live. Discover now