ភាគទី១៥ «ពិធីភ្ជាប់ពាក្យ»

588 35 2
                                    

      កន្លងផុតរយៈពេល2ថ្ងៃ ថ្ងៃពិធីភ្ជាប់ពាក្យបានមកដល់ ជាថ្ងៃដែលGemini រង់ចាំក៏មកដល់ជាថ្ងៃដែលអ្នកអាចនិយាយបានថា
គ្រប់យ៉ាងបានដឹងលឺទទួលស្គាល់ពីគ្រួសារសងខាង fourthក៏រីករាយដែលត្រូវទទួលនាមថ្មីថា «គូរដណ្ដឹង» ហើយមិនយូរនោះទេគឺនាមជាស្វាមីភរិយា ពីធីភ្ជាប់ពាក្យកូនរវាងគ្រួសារ Titicharoenrak និង គ្រួសារ Jirochtikul បានប្រព្រឹត្តឡើង
ការរៀបចំតុតែងអាចនិយាយបានថាស្មើរនឹងពិធីរៀបការទៅហើយ មានអ្នកមានមុខមាត់ក្នុងសង្គមជំនួញ រដ្ឋមន្ដ្រីនិងថ្នាក់ដឹកនាំទាំងអស់បានចូលរួម និងមានតារាល្បីៗជាច្រើនបានចូលរួមយ៉ាងសន្ធឹតសន្ធាម អ្នកផ្សាយព័ត៍មានជាច្រើនបានរោមព័ទ្ធនិងអ្នកគាំទ្រជាច្រើនទៀត ពួកគេទើបតែដឹងម្សិលមិញនេះឯង វាជារឿងដែលគួរឱ្យភ្ងាក់ផ្អើលបំផុតហើយ គឺល្បីទូទាំងប្រទេសតែម្ដង ដែលគូរស្នេហ៍វ័យក្មេងជាតួសម្ដែងដ៏ឆ្នើមបានដឹកដៃគ្នាចូលពិធីភ្ជាប់ពាក្យ ។
ដោយខាងប្រុសបានដង្ហែលជំនូនជូនប៉ាម៉ាក់fourth ហើយប៉ាម៉ាក់ក៏បាននាំខាងប្រុសចូលក្នុងពិធី ហើយfourth និង Gemini ក៏មកអង្គុយទល់មុខគ្នា សំពះគ្នាទៅវិញទៅមកហើយក៏សំពះប៉ាម៉ាក់សងខាង រួចក៏បង្ហាញចញ្ជៀនទៅវិញទៅមក រួចGeminiលើបង្ហាញចញ្ជៀនទៅគ្រប់គ្នា ហើយក៏បង្ហាញទៅfourth fourthក៏លើកដៃសំពះបងហើយក៏លើដៃស្ដាំទ្រដៃធ្វេងឱ្យGeminiបំពាក់ចញ្ជៀន រួចក៏fourthលើដៃសំពះGemini Geminiក៏ធ្វើដូចគ្នាដែល ហើយក៏ដល់ពិធីព្រះនាងថោងស្បៃ [បងមិនដែលគិតថាបងអាចបានអូនធ្វើជាគូជីវិតនោះទេ ព្រោះអូនល្អពេកហើយ ធ្វើឱ្យបងគិតថាខ្លួនឯងត្រឹមកង្កែបនៅជិតអូនតែស្មានអី អូនក៏មានចិត្តឱ្យបងដូចគ្នា អូនធ្វើឱ្យបងសឹងតែស្រក់ទឹកភ្នែកទៅហើយ បងរំភើបដែលបងមានអូនក្បែរ មានមនុស្សដែលយល់ចិត្តកាន់ដៃជាគូរកង]ក្រោយពីgeminiគិតក្នុងចិត្តទាំងដែលកំពុងថោងស្បៃនោះក៏ភ្នែកប្រែជាក្រហម ព្រោះតែក្ដីរំភើបទឹកភ្នែកកូនប្រុសមានតម្លៃណាស់មិនងាយស្រក់សម្រាប់នរណាងាយៗនោះទេ មុនពេលពិធីគ្រប់យ៉ាងចប់សព្វគ្រប់ក៏ប៉ាម៉ាក់សងខាងមករកកូននៅបន្ទាប់សម្រាក Gemini កំពុងគេងព្រោះហត់ណាស់ឯfourthកំពុងញ៉ាំអាហារព្រោះអត់ទាន់បានញ៉ាំអីនោះទេតាំងពីព្រឹកហត់2ថ្ងៃជួបគ្នាហើយ សុខៗក៏សម្លេងគោះទ្វាfourthលឺបែបនេះក៏ដើរទៅបើកទ្វាក៏ឃើញថាប៉ាម៉ាក់មក
«អ៉ាវ! ប៉ាម៉ាក់ ចូលមកប៉ាម៉ាក់Gemini គាត់គេងបាត់ហើយ»fourthក៏នាំគាត់ចូលមកក្នុងបន្ទប់ ប៉ាម៉ាក់ក៏ដើរចូលក៏ឃើញថាGemini គេងលក់មែន ម៉ាក់gemឃើញបែបនេះក៏ទៅដាស់គេឱ្យងើបព្រោះមានរឿងត្រូវនេះនិយាយគ្នា Gemini គេងមិនដឹងខ្លួនទេ «បងហត់ណាស់ឱ្យបងគេងទៅ»Geminiនិយាយទាំងនៅបិទភ្នែកគេង ទាំងមិនដឹងថាអ្នកដែលដាស់នោះមិនមែនជាជាfourthអូនគេទេ fourthក៏សើចតិចៗនឹងGemini  «ងើបឡើងភ្លាមgem»Geminiលឺហើយក៏បើកភ្នែកតិចៗក៏ឃើញថាគឺម៉ាក់ប៉ាទាំងសងខាងគឺនៅក្នុងបន្ទាប់តែម្ដង«អ៉ាវ?? មានអីមែនទេម៉ាក់»Geminiនិយាយទាំងរៀបរឹក «គឺម៉ាក់មានរឿងចង់និយាយជាមួយកូន» ពួកគេក៏មកអង្គុយជិតគ្នាដើម្បីស្ដាប់ម៉ាក់ប៉ានិយាយ « gemម៉ាក់បានផ្ដល់គ្រាប់ពេជ្រឱ្យកូនហើយ
ម៉ាក់ស្រឡាញ់កូនfourthណាស់ ស្រឡាញ់ស្មើរជីវិត
បើថ្ងៃណាមួយកូនលែងស្រឡាញ់ អស់ចិត្តនឹងកូនម៉ាក់កូនឱ្យគេមកម៉ាក់វិញមកម៉ាក់មើលថែគេ»លោកស្រីJirochtikul និយាយទាំងកាន់ដៃពួកគេទាំងពីរ «Gemini មើលថែប្អូនឱ្យល្អណា
រៀនយល់ពីគ្នាហើយមួយវិញទៀយ ស្នេហ៍មិនប្រាដកថានឹងល្អស្រស់បំណងរហូតទេ គ្មានកែវឯណាមិនដែលឆ្គត់តែ បើគេផ្ដល់ឱកាសកូនត្រូវក្ដាប់ឱ្យជាប់ព្រោះមិនងាយមាននរណាស្រឡាញ់យើងអស់ពីចិត្តដូចប្រពន្ធយើងទេ ត្រូវចាំណាgem ម៉ាក់ស្រឡាញ់កូនប្រសារម្នាក់នេះណាស់កុំធ្វើឱ្យគេខូចចិត្តឱ្យសោះ»Gemini ក៏ងក់ក្បាល ហើយក៏បែរមកមើលមុខfourth «ប៉ា!សង្ឃឹមលើកូនហើយ ធ្វើជាមនុស្សប្រុសត្រូវតែខ្លាំងប៉ុន្ដែកូនត្រូវជាមនុស្សម្នាក់កក់ក្ដៅសម្រាប់គ្រួសារនឹងថែរក្សាឱ្យបានល្អ»
លោកTiticharoenrak ស្រដីឡើងប្រាប់Gemini Geminiក៏ញញឹមព្រមទាំងកាន់ដៃfourth ពួកគេក៏សំពះអរគុណដល់អ្នកមានគុណទាំងសងខាង ពួកគាត់ឃើញដូចនេះក៏ញញឹមឡើង យ៉ាងមានក្ដីសុខ ហើយបានមួយសន្ទុះពួកគាត់ក៏ចាកចេញទៅវិញទុកពេលឱ្យពួកគេទាំងពីរនិយាយគ្នា។ ពួកគាត់ចេញទៅfourthក៏ងើបទៅឈរមុខបង្អួយហើយថតដៃដែលមានខ្សែរសីម៉ានិងចញ្ជៀនផុសតែ សម្រាប់តែGemini ក៏ដើរមកឱបចង្កេះfourthពីក្រោយហើយក៏ដាក់ចង្ការលើស្មារfourth យ៉ាងផ្អែមល្ហែម «បងមានអារម្មណ៍ថាបងសំណាងណាស់ដែលមានអូនចូលក្នុងជីវិតនេះ»fourthក៏ញញឹមឡើងហើយស្រដីឡើង«បងដឹងទេ បងមិនដែលប្រាប់អូនទេថាបងស្រឡាញ់អូនបងធ្វើតែទង្វើរធ្វើឱ្យអូនគិតថាបងមិនច្បាស់លាស់ តែអូនចង់ប្រាប់បងថាភាសាស្នេហ៍អូនគឺការនិយាយផ្អែមល្ហែម តែអូនក៏ដឹងដូចគ្នាថាភាសាស្នេហ៍បងគឺទង្វើរ»Geminiលឺបែបនេះក៏ញញឹមឡើងហើយ ក៏បែរខ្លួនfourthហើយឱនទៅថើបfourthថ្នមៗ។
    [ស្នេហាខ្លះបែកបាក់គ្នាដោយឥតហេតុផលព្រោះមិនព្រមបង្ហាញថាបងចង់បានភាសាស្នេហ៍បែបណាអូនចង់បានបែបណាហើយក៏សុខចិត្តអន់ចិត្តដាក់គ្នា ថាបងមិនយល់ពីអូន អូនមិនយល់ពីបងទាំងដែលមិនដែលបើកបង្ហាញអារម្មណ៍និយាយគ្នាពីចំណុចខ្វះខាតរាងខ្លួន បើស្រឡាញ់គ្នាត្រូវស្វែងយល់នឹងអត់ធ្ងន់នឹងវាហើយបន្ដទៅមុខទៀត  គ្មាននរណាល្អគ្រប់ដប់ទេសូម្បីតែព្រះជាម្ចាស់]
       មកដល់ពិធីពេលល្ងាចតែម្ដង ភ្ងៀវក៏មកកាន់តែច្រើន Gemini Fourth ក៏ស្លៀកពាក់ឈុតថ្មី គឺត្រូវពាក់ពីឈុតព្រោះត្រូវថត រហូតដល់ម៉ោង9 Geminifourth ក៏ផ្លាស់អាវទៅពាក់អាវធម្មតាវិញព្រោះពាក់ឈុតប្រពៃណីយូរដែលហើយ  ពួកគេក៏ចេញមកជួបជុំមិត្តដើម្បីរាំនឹងផឹកលេងសប្បាយជុំគ្នា។

អរគុណសម្រាប់ការអាន ហើយក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចនា។

Written by SY SOYANNA

រង់ចាំបង Waiting for youWhere stories live. Discover now