ភាគ7: ក្រអូប 🔥🚳

1.6K 63 1
                                    


ជុងហ្គុករត់មកក្បែរថេហ្យុងយ៉ាងលឿនតាមដែលអាចធ្វេីបាន តែក៏ត្រូវគាំង បន្ទាប់ពីរត់មកដល់ឃេីញចែថេយ៍របស់នាយអង្គុយយំបែបនេះ

     « ចែថេយ៍កេីតអី អ្នកណាធ្វេីអីចែថេយ៍របស់គុកគីហេតុអីបានជាចែថេយ៍យំបែបនេះ??» ជុងហ្គុកលេីកកាយតូចឲ្យក្រោកឡេីង ជួយបោះដីដែលនៅ
ប្រលាក់លេីខ្លួនតូច សួរនាំដោយការបារម្ភបំផុត

     « អ្ហឹកៗ...បងប្រាកដហេីយមែនទេថាមិនស្តាយក្រោយនោះ » ថេហ្យុងងេីបឈរហេីយក៏ងាកទៅសួរដូហាដែរឈរនៅជិតនោះ

     « បងប្រាកដហេីយ » ដូហា
     « ល្អ បេីមនុស្សដែរអស់ចិត្តហេីយទោះខំអង្វរយ៉ាងណាក៏មិនអាចត្រឡប់មកដូចដេីមដែរ»
      « បងសប្បាយចិត្តណាស់ដែរអូនចេះគិតបែបនេះ»
      « ចេញទៅ ចេញពីមុខខ្ញុំទៅ »
      « ជូនពរឲ្យអូនមានសុភមង្គលនៅក្នុងជីវិត » ដូហាសម្លឹងមុខរាងតូចឆ្លាសគ្នានឹងជុងហ្គុកហេីយ
ទេីបនាយដេីរចេញ

      « អ្ហឹកៗ...ហុឹស...ហេតុអីធ្វេីបែបនេះដាក់ខ្ញុំ??» គ្រាន់តែដូហាចេញទៅបាត់ថេយ៍ក៏ស្រែកយំយកម្តងទៀត បេះដូងរបស់នាយតូចពេលនេះកំពុងតែប្រេះស្រាំហេីយ ស្នេហាដែលរំពឹងទុកថានឹងអាចបន្តដល់ត្រេីយសុភមង្គលពេលនេះវាត្រូវរលាយហេីយ

      « ចែថេយ៍កេីតអី?? ពូនោះធ្វេីបាបចែថេយ៍មែនទេ?? ប្រាប់គុកគីមកបេីចឹងមែនគុកគីនឹងទៅសម្លាប់គេ» ជុងហ្គុកនៅតែព្យាយមសួររាងតូចតែគ្មានការឆ្លេីយតបក៏ដោយ នាយមិនដឹងទេថារវាងដូហានឹងចែថេយ៍របស់នាយមានរឿងអី ប៉ុន្តែត្រូវចាំថានាយនឹងសម្លាប់រឺក៏ធ្វេីបាបអ្នកដែលហ៊ានធ្វេីឲ្យចែថេយ៍របស់នាយឈឺចាប់

      « អ្ហឹកៗ ជុងហ្គុក អ្ហឹកៗ ខ្ញុំល្ងង់ណាស់មែនទេ??»
      « អត់ទេ ចែថេយ៍របស់គុកគីជាមនុស្សឆ្លាតបំផុត» ជុងហ្គុកក៏លេីកដៃជូតទឹកភ្នែកដែលដាមស្រក់មកលេីថ្ពាល់ថេហ្យុងនោះតិចៗ

       « ចុះហេតុអីក៏គេចាក់ចេញពីខ្ញុំ ??ខ្ញុំមិនយល់ទេ »
       « សម្រាប់គុកគី គុកគីនឹងមិនចាក់ចេញពីចែថេយ៍ឡេីយ»
        « ជុងហ្គុកហា៎ លោកក៏មិនចូលចិត្តខ្ញុំដែរខ្ញុំដឹង»
        « គុកគីចូលចិត្ត នឹងស្រលាញ់ចែថេយ៍ជាង
នរណាៗទាំងអស់»
       « អ្ហឹក...នោះក៏ព្រោះតែលោកបាត់ការចងចាំ» រាងក្រាស់លឺពាក្យថាបាត់ការចងចាំនេះហេីយក៏ថ្មឹង ចំណែកខួរក្បាលក៏ចេះតែព្យាយាមគិត

🍓បម្រើស្នេហ៍ម៉ាហ្វៀ🔥🚬( ចប់ )Où les histoires vivent. Découvrez maintenant