ភាគបញ្ចប់: អូនត្រូវតែបង្កើតកូនតូចៗឲ្យបង

1.7K 99 1
                                    

« អា នេះខ្ញុំសុំឱបផងបានដែលទេ?» កំពុងតែឱបគ្នាសុខៗនាយឈីនក៏ដេីរចូលមកកាត់ចង្វាក់ណាមួយដោយសារតែទ្វាបេីកស្រាប់ទេីបនាយខ្ចិលគោះទ្វា

« ឱបក្បាលឯងស្អី » ជុងហ្គុក
«ហ៊ូយចៅហ្វាយពេលបានប្រពន្ធបានកូនមកក្បែរក៏ភ្លេចក្បាលជំនិតម្នាក់នេះហេីយ ហុឹមធ្វេីមិចមកពីយេីងវាមិនសំខាន់ អ្ហឹក » នាយនិយាយហេីយក៏ពេបមុខពេបមាត់ដូចជាអន់ចិត្តខ្លាំងណាស់ណាអញ្ចឹង

.....

មួយអាទិត្យក្រោយមក

យើងឃើញនៅក្នុងភូមិគ្រឹះលោកចនមានកម្មវិធីមង្គលការដ៏ធំរវាងកូនប្រុសលោកចននឹងចៅចិញ្ចឹមរបស់គាត់ មនុស្សម្នាចូលរួមអ៊ូអរអឺងកង ដោយសារតែមង្គលការនេះរៀបចំឡើងប្រៀបដូចជាការរៀបអភិសេករបស់ស្ដេចទៅហើយ

នៅក្នុងបន្ទប់កូនក្រមុំ
« ថេយ៍ ឯងស្អាតខ្លាំងណាស់ស្អាតជាងពេលដែលយើងរៀបការជាមួយនឹងបងយ៉ុងទៅទៀត យើងមិនបានបញ្ជោទេប៉ុន្តែនិយាយតាមការពិតណាឯងគឺស្អាត ស្អាតសឹងតែរកកន្លែងទាស់គ្មាន » ជីមីនរៀបចំដាក់បូឲ្យរាងតូច ថែមទាំងសរសើរធ្វើអោយថេយ៍វីអៀនឡើងមុខក្រហមដូចម្ទេសទុំទៅហើយ

« ហុឹស...ពិតមែនហ្ន៎ តើលោកប្ដីនឹងសរសើរយើងដូចដែលឯងសរសេីយើងដែរទេ ?»

« ប្រាកដហើយ តោះពិធីចាប់ផ្ដើមហើយកុំឲ្យកូនកំលោះចាំយូរ » ជីមីននេះហេីយគឺជាអ្នកដឹកដៃកូនក្រមុំទៅឲ្យកូនកម្លោះ ថេយ៍ងក់ក្បាលទេីបដេីរទៅតាមជីមីន

Wow ពិតជាស្អាតខ្លាំងណាស់ !! អ្នកនៅក្នុងកម្មវិធីគ្រាន់តែឃើញវត្តមានរបស់កូនកម្លោះតូចចេញមកក៏ហ៊ោរសរសេីរមិនដាច់ពីមាត់ ចំណែកឯអ្នកកាសែតនឹងអ្នកថតរូបក៏នាំគ្នាថតផ្ដិតយករូបភាពរាល់សកម្មភាពនាពេលនេះ

មិនយូរប៉ុន្មានជីមីនក៏ដឹកដៃកូនកំលោះតូចមកដល់ពីមុខជុងហ្គុក ហេីយនិងលោកអាចារ្យ
« អូនស្រស់ស្អាតណាស់ » ជុងហ្គុកនាយភ្លឹកមើលរង្វង់មុខតូច ទាំងលាន់មាត់សរសើរ
ថេយ៍វិញក៏ញញឹមអស់ពីចិត្ត ពីបេះដូងមើលមុខកូនកំលោះរបស់ខ្លួនដូចគ្នា

« ខ្ញុំសូមជូនពរឲ្យអ្នកទាំងពីមានតែពាក្យថាសុភមង្គលនៅក្នុងជីវិត ហេីយក៏សូមឲ្យទេវតាជួយថែរក្សាឃុំគ្រងជីវិតស្នេហាអ្នកទាំងពីរ ម្យ៉ាងទៀតក៏សុំឲ្យលោកចនស្រលាញ់ មេីលថែថេយ៍វី កុំធ្វេីឲ្យគេឈឺចាប់ហេីយក៏ស្រក់ទឹកភ្នែក » ជីមីនមុននឹងប្រគល់
រាងតូចឲ្យទៅជុងហ្គុកក៏មិនភ្លេចនិយាយជូនពរពួកគេដែល

You've reached the end of published parts.

⏰ Last updated: Nov 15, 2023 ⏰

Add this story to your Library to get notified about new parts!

🍓បម្រើស្នេហ៍ម៉ាហ្វៀ🔥🚬( ចប់ )Where stories live. Discover now