ភាគ13: មនុស្សអាក្រក់

1.2K 54 0
                                    

      រំលងទៅមួយខែក្រោយមក

ទំនាក់ទំនងរបស់ជុងហ្គុកហើយហ្នឹងថេហ្យុងក៏កាន់តែស្និទ្ធស្នាលនិងល្អូកល្អឺនជាងមុន សួរថាអ្នកណាមិនលង់អ្នកណាមិនបាក់ចិត្តលើនាយក្រាស់នោះបើសង្ហារក៏សង្ហា ហើយតែងតែយកចិត្តទុកដាក់បែបនេះ រាងតូចថេហ្យុងមិនដល់មួយខែផងក៏បាក់ស្រិបទៅហើយ ប៉ុន្តែនៅក្នុងរឿងស្នេហាវាតែងតែមានការឈ្លោះទាស់គ្នាបន្តិចបន្តួចហើយជៀសមិនផុតឡើយ ដូចជាពេលនេះអញ្ចឹង

  « កុំមកប៉ះអូន ចេញឲ្យតែឆ្ងាយទៅ » គ្រាន់តែចេញពីបន្ទប់ណាត់ជួបភ្លាមរាងតូចងរងក់ដាច់ក្បាលដាច់កន្ទុយ

    « បងនឹងមានគ្រាន់តែពិភាក្សាគ្នារឿងការងារធម្មតាតើ អូនក៏ឃើញមិនអញ្ចឹង » ជុងហ្គុក
    « អរ ត្រូវហើយអូនឃើញថែមទាំងបានឃើញភ្នែករបស់បងនៀក សម្លឹងមើលតែទ្រូងនាងទៀតផង » សួរថាអ្នកណាមិនខឹងបើសង្សារខ្លួននៀកចេញចរិតមកប្រៀនបែបនេះ

     « បងមិនបានតាំងចិត្តឡើយគ្រាន់តែឱនរេីសប៊ិចហើយក៏...»
  « បើកភ្នែកធំៗសម្លឹងមើលទាំងភ្លឹក យ៉ា...អាកញ្ចាស់ » រាងតូចបន្តប្រយោគរបស់ជុងហ្គុកទាំងក្នុងទ្រូងក្តៅឆេះឈួលស្ទើរតែអាចដុតកម្លោចខ្លួនអ្នកខាងមុខបាន

     « ហ៊ូយ...!! បងមានតែអូនម្នាក់ទេកុំខឹងអីណាសំណព្វចិត្តបង បងស្រលាញ់អូនយ៉ាងនេះម៉េចមិនអាចបែកឆ្វេងទៅរកអ្នកផ្សេងបានទៅ » ជុងហ្គុកចាប់ឱបចង្កេះរាងតូចពីក្រោយកណ្ដាលផ្លូវសាធារណៈតែម្ដង នេះមិនមែនជាពេលដែលត្រូវខ្មាស់ឡើយសំខាន់គឺលួងសំណព្វចិត្តឱ្យបាត់ខឹងសិន

    « បងកុហក តាមពិតមិនបានស្រឡាញ់អូនទេ មនុស្សសាវ៉ាដូចជាបងតើអ្នកណាទៅទុកចិត្តទៅស្រួលមិនស្រួលបងហើយនិងនាងម្នាក់នោះលួចក្បត់អូនពីក្រោយខ្នងទៅ ហ្ហឹកកៗ...» គ្រាន់តែនិយាយចប់ភ្លាមទឹកភ្នែករបស់រាងតូចក៏ហូរស្រកប៉ះជាមួយនឹងដៃជុងហ្គុក។ ថេហ្យុងតាំងពីពេលដែលរាងក្រាស់ទិញទូរសព្ទឱ្យគេមកខ្លួនក៏តាមដានប្រព័ន្ធអ៊ីនធឺណិត ហើយក៏ឃើញរូបរបស់សេដ្ឋីវ័យក្មេង ចន ជុងហ្គុក ដារីហ្វា បណ្ដើរស្រីមិនរើសមុខ

🍓បម្រើស្នេហ៍ម៉ាហ្វៀ🔥🚬( ចប់ )Where stories live. Discover now