ភគ36: ជាម៉ែរបស់ឯង

1.1K 53 1
                                    

រាងតូចស្រែកយំអណ្ដើតអណ្តកយ៉ាងគួរឱ្យអាណិតបន្ទាប់ពីនៅក្នុងខួរក្បាលរបស់គេស្រាប់តែលេចនូវរូបភាពប្លែកៗដែលគេមិនដែលជួបនៅក្នុងជីវិតនេះឡេីយ ច្បាស់ណាស់នោះគឺជារឿងរ៉ាវកាលពីអតីតជាតិរបស់គេ

(អាម្ចាស់វិមានឃោរឃៅ អាម្ចាស់វិមានគម្រក់ )

(គុកគីស្រឡាញ់ចែថេយ៍ )

(ធ្វើជាសង្សាររបស់បងទៅ )

( ក្មេងឆ្កួតតេីអ្នកណាទៅដាច់ចិត្តស្រឡាញ់អ្នកផ្សេងទៅ បើសំណព្វចិត្តរបស់បងនេះ គួរឱ្យស្រឡាញ់យ៉ាងនៀក )

( រៀបការនិងបងបានទេ ? បងចង់មើលថែអូនហើយនិងកូនរបស់ពួកយើង )

( ក្មេងកំហូចអូននេះ មុននេះងងុយឡើងងគ់ទៅហើយ តែដល់ពេលបានញ៉ាំក៏ស្រែកឡូឡាតែម្តង )

( អ្ហឹក ជុង បងសន្យានឹងអូនមកមិនថាទោះជាមានរឿងអ្វីក៏ដោយបងត្រូវតែមើលថែកូនរបស់យើងឲ្យបានល្អណា មិនត្រូវឱ្យគេធ្លាក់ក្នុងសភាពដូចជាអូនពេលនេះឡើយ ហើយរឿងមួយទៀតបើសិនជាគ្មានវត្តមានរបស់អូនទេបងនឹងរកមនុស្សម្នាក់ដែលអាចមើលថែបេះដូងរបស់បងបន្ទាប់ពីអូន ហើយគេម្នាក់នោះក៏នឹងមើលថែកូនរបស់យើងឲ្យបានល្អ
បងសន្យារនឹងអូនមកលោកប្ដី )...

« អ្ហឹក...!!លោកប្ដីអូនចាំបងហើយ » បន្ទាប់ពីនឹកឃើញរាល់អនុស្សាគ្រប់បែបយ៉ាង ថេយ៍វីគេស្រែកយំខ្លាំងៗស្ទេីបែកបន្ទប់ អាណិតស្វាមីដែរគេនៅតែរងចាំខ្លួន នឹកឧត្តមស្វាមីដែលមើលថែគេដូចជាប្រពន្ធក៏ដូចជាកូន បម្រើទឹកក្តៅទឹកត្រជាក់ដល់គេគ្រប់សព្វបែបយ៉ាង

« សុំទោសដែលពេលនោះអូនមិនជឿសម្ដីបង ប្រហែលជាបងឈឺខ្លាំងណាស់ហើយ ឲ្យអូនសុំទោសលោកប្តី អ្ហឹកៗ ត្រឡប់មករកអូនវិញមកលោកប្តី » ដោយសារតែសំឡេងស្រែកនេះក៏បានដាស់ឲ្យប្តីប្រពន្ធមួយគូរដែលកំពុងតែគេងឱបគ្នារត់ស្ទុះស្ទាមក
រកពិភពសំឡេង

« ថេយ៍ ឯងកេីតអី ? » ជីមីនចូលមកអង្គុយជិតរាងតូចសួរនាំគេដោយក្តីបារម្ភ តែនាយតូចគេមិនបានតបតឡើយសម្លឹងមើលមុខជីមីនដោយចក្ខុផ្ទុកដោយដំណក់ទឹកថ្លាថ្លានៅក្នុងនោះ មួយសន្ទុះក៏លេីកដៃឱបជីមីន

🍓បម្រើស្នេហ៍ម៉ាហ្វៀ🔥🚬( ចប់ )Where stories live. Discover now