EP 04 :ធ្វេីទៅបេីសប្បាយ

395 21 1
                                    

+ ថ្ងៃថ្មី

ជេមីណាយក្រោកពីគេមកទាំងស្ពឹក
ក្បាលតិចៗព្រោះយប់មិញនេះគេក៏រៀងផឹកអស់ច្រេីនដែ

+ តុក តុក

សម្លេងគួសធ្វាបានបន្លឺឡេីងដោយ
គ្រាន់តែគួសរួចក៏បេីកធ្វាចូលមកតែម្តង

"បងឆាប់ភ្ញាក់ឡេីង......កុំអាតែថ្ងៃ
អាទិត្យក៏ដេក យកប៉េពេក ខ្មាស់ប្អូនម្នាក់នេះខ្លះផង " prom គ្រាន់តែចូលមកដល់ក៏មាត់ដៀលបងប្រុសច្រាចតែម្តង

" ហុឺយ រំខានណាស់ " ជេមីណាយ
ក៏យកដៃទាញខ្នេីយមកបិទត្រចៀករួចក៏ដេកតធ្វេីមិនដឹង ទុកអោយប្អូនប្រុស ឈរច្រត់ចង្កេះហួសចិត្ត

"បងក្រោក.....ឬមិនក្រោក " prom
ស្រដីឡេីង មេីលទៅដូចជាដឹងជាស្រេចថាគេកុំពុងតែចង់ធ្វេីអ្វីមួយ

"នេះនៃ៎.....បុ័ង~~~ "ដោយអស់
ជំរេីស prom ក៏ឡេីងទៅធាក់បងប្រុសរបស់ខ្លួនមួយទំហឹងទម្លាក់ពីរលេីគ្រែតែម្តង

"អូយ.....ចង្កេះរបស់យេីង "ជេមលេីក
ដៃស្ទាបចង្កេះរបស់ខ្លួន បាក់ហេីយទេដឹង? រួចក៏មិនភ្លេចងាកទៅសម្លក់សម្លឹងប្អូនប្រុស ដូចជាចង់សុីសាច់ហុតឈាមនោះដែរ

"ទៅងូតទឹក " មិនអោយចាញ់ចិត្ត
Prom លេីកដៃច្រត់ចង្កេះ សម្លក់សម្លឹងនាយវិញ បេីនាយមិនឈឺចង្កេះនោះទេ ប្អូនម្នាក់នេះមិនងាប់ក៏ពិការដែល ហ៊ានធាក់នាយទម្លាក់ពីរលេីគ្រែបែបនេះនោះ!

"ចេញសិនទៅ " ជេមីណាយ
ពោលតិចៗ ចំណែកprom ក៏ចេញទុកអោយបងប្រុសរបស់គេធ្វេីកិច្ចការរបស់ខ្លួន ទាស់ត្រង់ថាគេចេញទៅបិទធ្វាឡេីងគ្រាំង លឺពេញផ្ទះ

+ ៣០ នាទីក្រោយ

ជេមីណាយ ដេីរចុះពីរលេីមកយឺតៗ
គ្រាន់តែចុះមកដល់ក៏ឃេីញមាក់នឹងប្អូនកំហូចរបស់នាយតែម្តង

"ម៉ាក់ ប្រញាប់អោយ prom មក
ដាស់ខ្ញុំធ្វេីអី " ជេមីណាយ

"ម៉ាក់ចង់អោយពួកឯង ចេញទៅ
ទិញអីវ៉ាន់មកដាក់ក្នុងទូរទឹកកក " ម៉ាក់gem

" មិចក៏មាក់មិនអោយគេទៅតែម្នាក់
ឯងទៅចាំបាច់អីខ្ញុំត្រូវទៅដែ " ជេម

"មាក់មិនទុកចិត្ត ខ្លាចគេមានបញ្ហា "

"ចឹងក៏បាន "

ស្អប់|ស្រឡាញ់ 🖤Where stories live. Discover now