EP 25 : ត្រូវរូវគ្នាហេីយឬ !

468 46 4
                                    

" ពេលដឹងថាបងចាកចេញពីរខ្ញុំ ខ្ញុំយំខ្លាំងប៉ុណ្ណា " ហ្វូត

" ចុះពេលអូនរៀបការជាមួយអ្នកផ្សេងចោលបង បងសប្បាយចិត្តហ៎...? " Gemini រៀងដាក់មុខចុះបន្តិចពេលហ្វូតរំលឹកពីរវា

" បងផ្ចាញ់អូន ? "

" ត្រូវហេីយ ! អូនមិនចាំទេមែនទេ ថាអូនធ្លាប់ការពារគេ មិនស្តាប់សម្តីបង? " Gemini និយាយជាមួយហ្វូតប៉ុន្តែភ្នែករបស់គេសម្លឹងទៅអ្វីផ្សេង

" អូនសុំទោសព្រោះ ព្រោះពេលនោះអូនទុកចិត្តគេពេក " ហ្វូតបានត្រូវសុំទោសទៅនាយតែជេមបែរជាសេីចចុងមាត់រួចដកទូរសព្ទបង្ហាញសម្លេងមួយទៅរាងតូច

( "អគុណ ! តែខ្ញុំចង់ប្រាប់ឯងថាខ្ញុំនឹងគ្មានថ្ងៃបកក្រោយនោះទេ ! " Gemini ក៏ដេីរចេញពីរទីនោះចំណែកហ្វូតវិញបានត្រឹមឈរមេីលគេពីរក្រោយ

" ទោះបីរលោកត្រឡប់ក៏ខ្ញុំជ្រេីសយក key ដែរ " fourth និយាយម្នាក់ឯង ) ហ្វូតលឺហេីយបេីកភ្នែកធំៗនឹកស្មានមិនដល់ថាជេមលួច record សម្លេងនេះទុក

" អូនមិនចាំវាទេត្រូវទេ ? កុំលេបសម្តីខ្លួនឯងអោយសោះ " Gemini ញញឹមដាក់ហ្វូត

" ខ្ញុំទៅហេីយ ឯងគួរតែចងចាំពាក្យរបស់ឯង ខ្ញុំនឹងមិនត្រឡប់នោះទេ ហេីយឯងក៏ដូចគ្នា ត្រឡប់ទៅរក key វិញចុះ "Gemini ងេីបឈរឡេីងអស់កម្ពស់មុននឹងដេីរចេញតែគេក៏មិនភ្លេចទុកអាវក្រៅមួយអោយហ្វូតដែរ ព្រោះព្រះអាទិត្យលិចបាត់មេឃក៏ងងឹទហេីយនៅតាមសមុទ្យបែបនេះត្រជាក់ទៀត

" ទៅរកគេប្រកាច់យ៎ស្អី " ហ្វូតងេីបឡេីងស្រែកដាក់ជេមពីរក្រោយតែគេមិនខ្វល់គិតតែដេីរចេញ-_-

" Geminiiiiiiiiiiii ត្រឡប់មកវិញភ្លាម និយាយគ្នាអោយដឹងរឿង " ហ្វូត

" ហឹមមមមម " Gem បែរមកវិញទាំងទឹកមុខធុញថប់តែហ្វូតក៏ចូលទៅអោបនាយ

" លែងបានឬនៅ ? " Gem សួរគេតែគេមិនព្រមលែងទេអោបរឹតតែខ្លាំង

" អោយអូនសុំទោស មកពីរពេលនោះអូនខឹងភ្លេចគិតភ្លេចបែងចែកអោយត្រូវ អូននឹងមិនបង្កវាទៀតឡេីយ " ហ្វូតប្រាប់គេមួយៗ Gemini ក៏លេីកដៃមកអោបហ្វូតវិញ ធ្វេីអោយហ្វូតចាប់ផ្តេីមសប្បាយចិត្ត

ស្អប់|ស្រឡាញ់ 🖤Where stories live. Discover now