EP 21 : អូនរកបងឃេីញហេីយ

407 41 7
                                    

" មិនលឺយេីងសួរទេហ្អេស ? " Gemini រុញ fourth ចេញរួមទាំងទឹកមុខស្មេីរ

" អូនរកបងឃេីញហេីយ " មិនថាគេមេីលទៅមិនពេញចិត្តនឹងខ្លួនក៏ដោយហ្វូតនៅតែញញឹមហោចណាស់នាយមិនសួរខ្លួនថា ឯងជាអ្នកណា??? ដែរ

" លែងយេីងបាននៅ ? " Gem ទាញហ្វូតចេញវិញក្រោយគេកញ្រ្ជោលអោបខ្លួនរឹតតែខ្លាំង

" បងដឹងទេតាំងពីរ..... " fourth និយាយមិនទាន់ចប់ផងក៏លឺសម្លេងមួយមកកាត់ធ្វេីអោយពួកគេទាំងពីរងាកទៅមេីល

" ភីជេម " yura ដេីរមកជាប់ជាមួយនឹងស្នាមញញឹមស្រស់នាងមេីលទៅមានភាពទាក់ទាញនឹងស្រស់ស្អាតណាស់ ហ្វូតសម្លឹងមេីលនាងហេីយក៏មេីលជេម

" គាត់ជាអ្នកណា ? " yura ចង្អុលទៅហ្វូត

" ជាមិត្តចាស់របស់ភី " fourth លឺហេីយធ្លាក់ថ្លេីមក្តុកមិត្តចាស់យ៉ាងមិច ? ជេមយកអីមកនិយាយ ? នៅជាមួយគ្នាឡេីងមានកូនមួយហេីយថាជាមិត្តចាស់

" អរ....ជម្រាបសួរភី " yura សម្លឹងទៅហ្វូយទាំងមិនពេញចិត្តកុំគិតថានាងមិនដឹងថាហ្វូតគិតស្អីអោយសោះ

" មិនមែនទេខ្ញុំជាប្រពន្ធរបស់គាត់ " fourth

" fourth.... " gem ហៅហ្វូតតិចៗចំណែកយូរ៉ាមេីលពួកគេទាំងពីរមិនដាក់ភ្នែក

" ក្រែងវាជាការពិតហ្អី ? "

" yuraកុំខ្វល់ពីរគេអី ! មករកភីមានការអីដែរ " gem បែរទៅនិយាយជាមួយយូរ៉ា ហ្វូតក៏សម្លក់មុខនាយ

" ខ្ញុំចង់ទៅគេនៅផ្ទះភីមួយថ្ងៃព្រោះម៉ាក់ប៉ារបស់ខ្ញុំត្រូវទៅបាំងកក " yura មិនខ្វល់ពីរភ្នែករបស់ហ្វូតក៏និយាយជាមួយជេមបន្ត

" អត់ផ្ទះដេកទេដឹង? មកដេកផ្ទះគេ " fourth និយាយតិចៗតែក៏គេចមិនផុទពីរត្រចៀករបស់យូរ៉ាដែរ

" បានណា៎...ផ្ទះបងមានបន្ទប់ទំនេរតែថារៀបចំមិនទាន់ទេមេីលទៅ...ចឹងបេីមិនប្រកាន់មកគេងបន្ទប់ជាមួយបងមក " Gemini

" ខ្ញុំអត់ប្រកាន់ទេ " yura ញញឹមសមចិត្តរួចដេីរចេញជាមួយជេមទាំងមិនខ្វល់ពីរហ្វូតដែរកំពុងសម្លក់នាងថ្លែរ

       ហ្វូតដេីរចូលក្នុងផ្ទះវិញពីរក្រោយ
ជេមនឹងយូរ៉ាទាំងមុខមិនរីក ដេីរចូលក្នុងផ្ទះក៏រត់មកសម្ងំក្នុងបន្ទប់បាត់ស្ងាត់ឈឹងចំណែកprom វិញឃេីញបែបនេះក៏ដឹងស្រាប់ទៅហេីយ

ស្អប់|ស្រឡាញ់ 🖤Where stories live. Discover now