1" ឆ្លងភព"

248 19 2
                                    

ភាគទី1" ព្រះមហេសី...."

"ថេហ្យុង ល្ងាចនេះលោកត្រូវធ្វេីជាមេចុងភៅនៅឯសណ្ធាគាផ្កាយប្រាំក្នុងកម្មវិធីអបអ៊របស់លោក ហាក់សុលអុីន " គីមណាមជុន ជាមេធំក្នុងអង្គភាពពិសេសមួយបាននិយាយប្រាប់ពីតួនាទីរបស់ថេហ្យុងក្នុងការបន្លំខ្លួនដេីម្បីចាប់ជនអាក្រក់ នាយសង្ហាេមុខក្មេងកាត់សក់ប៉េអឹមអាយុ30ឆ្នាំរស្រីណាឃេីញក៏តែងតែលង់ស្រឡាញ់ ហេីយនៅមិនទាន់មានដៃគូរជីវិតទេប្រហែលជាត្រូវនៅម្នាក់ឯងហេីយមេីលទៅ។

"ហាស៎!!! ជាខ្ញុំទៀតហេីយ ក្រែងលេីកមុនថាខ្ញុំធ្វេីការមិនបានល្អហេស៎? ចុះឥឡូវម្តេចក៏អោយខ្ញុំធ្វេីទៀតហេីយ" គីមថេហ្យុង បេីកភ្នែកធំៗស្រែកទាំងសួរទាំងធុញទ្រាន់ មិនមែនគេធុញក្នុងការតាមចាប់ជនល្មេីសទេប៉ុន្តែគេធុញនឹងពាក្យប្រដែរប្រដៅរបស់ណាមជុនច្រេីនជាង ពូកែតែស្តីអោយរហូត។

"បានជាខ្ញុំជ្រេីរេីសយកលោកព្រោះលោកសាកសមនឹងធ្វេីវាខ្លាំងណាស់ហេីយវាងាយស្រួលសម្រាប់អោយលោកចូលទៅកាន់តែជិតពពួកជនល្មេីសថែមទៀត ណាមួយក្នុងក្រុមរបស់ពួកយេីងមានតែលោកម្នាក់ប៉ុណ្ណោះដែរពូកែធ្វេីម្ហូប" ណាមជុន ក៏ផ្លាស់ប្តូរទឹកមុខមាំុមកជាអង្វករវិញ បេីមិនចឹងទេក្មេងម្នាក់នេះប្រាកដជាមិនយល់ព្រមឡេីយ

"ខ្ញុំជឿជាក់ថាឯងធ្វេីបានណាថេហ្យុង " ផាកជីមីន ស្ថិតក្នុងក្រុមក៏បញ្ចេញមតិលេីកទឹកចិត្ត ហេីយគ្រប់គ្នាក៏ជួយនិយាយដេីម្បីបញ្ចុះបញ្ចូលអោយថេហ្យុងធ្វេីកិច្ចការមួយនេះ។

"ខ្ញុំធ្វេីក៏បាន ហេីយចុះនៅថ្ងៃណា?" ថេហ្យុង នឹកលួចញញឹមក្នុងចិត្តតែមិនបង្ហាញ  ម្តងនេះគេនឹងធ្វេីអោយបានល្អបំផុតដេីម្បីអោយពួកគេដឹងថាសមត្ថភាពរបស់គីមថេហ្យុងក៏មិនអន់នោះដែរ។

"គឺល្ងាចនេះហេីយ ខ្ញុំបានទាក់ទងនឹងរៀបចំមនុស្សនៅទីនោះរួចអស់ហេីយ លោកគ្រាន់តែដេីរទៅរកកន្លែងធ្វេីម្ហូបទៅគឺរួចរាល់ហេីយនៅមានទៀតនេះទូរស័ព្ទឆែកកាំមេរ៉ាសុវត្តិភាព"  ណាមជុន

"អុីចឹងខ្ញុំទៅរៀបចំខ្លួនសិន "

"ពួកយេីងចាំលោកនៅក្នុងពិធី "

ᰔᩚ ចំណងស្នេហ៍ ទ្វេភព ᰔᩚWhere stories live. Discover now