7 សុំទោស....

51 6 0
                                    

ភាគទី7" សម្លាប់ព្រះមហេសី"

ថេហ្យុងដេីរេរាពេញជាន់ខាងលេី សេីចផងច្រៀងផងព្រោះអីគេស្រវឹងស្រឿងណាស់ដែរ មិនដឹងថាអាចទៅវាំងវិញបានឬអត់នោះទេ។

"ព្រះអង្គ ផែនការបស់ពួកយេីងអាចដំណេីរការបន្តទេបេីពេលនេះមានព្រះមហេសីចូលមកម្នាក់ទៀត " លីជុងសៀក ជាមេទ័ពដៃឆ្វេងប្រដាប់អាវុទ្ធកាំភ្លេីង ក៏ស្រដីឡេីងសួរស្តេច ។

"យេីងគិតថាប្រេីផែនការទី2ទៅ គឺសម្លាប់" ជុងហ្គុក ពោលដោយសម្លេងត្រជាក់ស្រេបព្រឺដល់ឆ្អឹងខ្នង នេះជាផែនការសម្លាប់ពួកមន្ត្រីពុករលួយប៉ុណ្ណោះនឹងមួយទៀតចាត់ការព្រះមហាក្សត្រយ៉ានីធំ។

ក្រាក.....

"ហីយ៉ា! សប្បាយណាស់ ហិហិ " ថេហ្យុង បានច្រានទ្វាចូលបន្ទប់របស់ជុងហ្គុកជាមួយមេទ័ពដែលស្ថិតនៅបនស្រីដូចគ្នា ប៉ុន្តែថេហ្យុងម៨នបានចាប់អារម្មណ៍ថាជាអ្នកទេព្រោះអីស្រវឹងឡេីងធ្លាក់ភ្នែកអស់ទៅហេីយ។

"......" គ្រប់គ្នាស្ងាត់ស្ងៀមខណៈជុងហ្គុកលេីកស្បៃយកមកបាំងមុខជិត ចំណែកមេទ័ពទាំងពីរបេីកភ្នែកធំៗខ្លាចក្រែងនិយាយគ្នាមុននេះព្រះមហេសីស្តាប់ឮ។

ទីង!! សម្លេងជួងក្នុងរាជវាំងក៏បន្លឺឡេីង ថេហ្យុងមានស្មារតីក៏ស្ទុះងេីបរត់ហេីយនិយាយថា÷

"ដល់ម៉ោងហេីយ ទៅសិនហេីយស្រីស្អាត" ថេហ្យុងប្រឹងដេីរយ៉ាងលឿនតាមដែរអាចធ្វេីបានព្រោះខ្លាចទ្វារាជវាំងទឹសខាងជេីងបិទទ្វាចោល។

"ព្រះអង្គគិតធ្វេីយ៉ាងម៉េចដាក់ព្រះមហេសី?" ជុងសៀក

"បេីព្រះមហេសីដឹងអំរឿងនេះ ព្រះអង្គមិនត្រូវទុកជីវិតអោយព្រះមហេសីជាដាច់ខាត បេីមិនអុីចឹងទេផែនការរបស់ពួកយេីងប្រាកដជាបរាជ័យ" យ៉ុងជី នាយក៏នៅស្ងៀមខ្លាចគ្រប់យ៉ាងបែកការដោយសារតែព្រះមហេសីទេីបប្រាប់ព្រះអង្គបែបនេះ។

"យេីងដឹងហេីយ!!" ទ្រង់និយាយតែប៉ុន្មានម៉ាត់រួចក៏ក្រោកចាកចេញពីទីនេះទៅតាមព្រះមហេសីយ៉ាងលឿន បេីសួរថាទ្រង់ចង់ទេ ទ្រង់ប្រាកដជាចង់ហេីយព្រោះអីថេហ្យុងក៏រំខានទ្រង់ច្រេីនពេកហេីយ បេីថ្ងៃនេះថេហ្យុងស្លាប់វាអាចនឹងល្អប្រសេីជាងនេះពិតទេ ប៉ុន្តែបេីរឿងមុននេះថេហ្យុងមិនស្តាប់ឮទ្រង់អាចនឹងចិត្តមិនដាច់។

ᰔᩚ ចំណងស្នេហ៍ ទ្វេភព ᰔᩚDonde viven las historias. Descúbrelo ahora