5" ស្អប់ត្រកូលហានដុនគីម"

39 6 0
                                    

ភាគទី5"

"យេីងឃ្លានមីស៊ុប ឃ្លានណាស់" ថេហ្យុង អង្គុយធ្វេីមុខស្អុយប៉ែព្រោះឃ្លានខ្លាំងពេក នៅទីនេះរករបស់ញាំុអោយបានដូចចិត្តគឺពិតជាពិបាកខ្លាំងណាស់ គ្មានអីទំនេីបទាន់សម័យទាល់តែសោះ មួយព្រឹកហេីយគេនៅមិនទាន់បានញាំុអ្វីចូលក្រពះទេ។

"ចាំខ្ញុំម្ចាស់ទៅប្រាប់មេចុងភៅអោយចម្អិនថ្វាយណាព្រះមេ " ហុងហ័រ

"ល្អៗ អោយលឿនផង" ថេហ្យុង ញញឹមស្រស់ប្រញាប់ដេញអោយហុងហ័រទៅរកមេចុងភៅ ចំណែកហុងហ័រក៏ប្រញាប់រូតរះចេញទៅបាត់។

"ព្រះមហាក្សត្រយ៉ានីទី2យាងមកដល់ " សម្លេងអាមាត្រក៏បន្លឺឡេីងនៅខាងមុខដំណាក់របស់ព្រះមហេសី បន្តិចក្រោយទ្វាក៏បានបេីកបង្ហាញអោយឃេីញនូវមហាក្សត្រយ៉ានីទី2កំពុងឈានជេីងចូលមកខាងក្នុងដេីម្បីរកព្រះមហេសី។

"ព្រះមហេសី អោយយេីងសុំទោសផងណាថ្ងៃរៀបអភិសេករបស់ទ្រង់នឹងព្រះអង្គយេីងមិនបានមកចូលរួម តេីខឹងនឹងយេីងដែរទេ??" ព្រះមហាក្សត្រយ៉ានីទី2 ព្រះនាម ជូអ៊ុនហ្វីហាយសីង មានអាយុ45ឆ្នាំទៅហេីយប៉ុន្តែសម្រស់ទ្រង់នៅស្រស់ស្អាតដដែល ទ្រង់យាងមកនេះមានគោលបំណងចង់សូមទោសដល់ព្រះមហេសី ម្សិលមិញមានការរវល់បន្តិចបន្តួចទេីបបានជាទ្រង់ខកខាន ដូច្នេះហេីយដោយខ្លាចថាព្រះមហេសីខ្ញាល់ទ្រង់ក៏យាងមកដោយផ្ទាល់ដេីម្បីនិយាយគ្នាតែម្តង។

ថេហ្យុងធ្វេីភ្នែកភ្លេីសៗសម្លឹងមេីលទៅហាយសីងប្រៀបដូចជាក្មេងមិនដឹងខ្យល់អីម្នាក់ចឹង។

"ព្រះមហេសី..." ម៉ែដោះហួយធ្វេីសញ្ញាប្រាប់ទៅនាយល្អិតអោយចេះគោរពតបតវិញប៉ុន្តែថេហ្យុងរឹងរុសមិនខ្វល់អ្វីឡេីយគេនៅអង្គុយធ្វេីធម្មតា។

"( ហីយ៉ា នាងនេះក៏មិនអន់ដែរបេីតាមគិតមេីលរូបរាងរបស់នាង ឋានៈក៏មិនអន់ដែរ) ខ្ញុំមិនដែលស្គាល់ទ្រង់ទេ " ថេហ្យុង គិតក្នុងចិត្តដោយវិភាគពីរូបរាងខាងក្រៅនឹងប្រមេីមេីលពីចរឹករបស់ទ្រង់ដូចគ្នា រួចហេីយថេហ្យុងក៏ឆ្លេីយថាមិនស្គាល់ ធ្វេីអោយហាយសីងភ្ញាក់ផ្អេីលសឹងមិនជឿនឹងត្រចៀកឡេីយ តេីមានអ្វីខុសប្រក្រតីឬ? នាងមិននៅតែប៉ុន្មានថ្ងៃសោះមានរឿងប្រែប្រួលដល់ម្លឹងផង។

ᰔᩚ ចំណងស្នេហ៍ ទ្វេភព ᰔᩚWhere stories live. Discover now