3 ទ្រង់មិនអេីពេីនឹងយេីងសោះ

63 11 0
                                    

ភាគទី3" មួយដៃបែកមាត់"

" ទូលបង្គំ ក៏មិនដឹងដែរក្រាបទូល ប៉ុន្តែឮមកថាព្រះមហេសីទ្រង់បាត់បង់កាចងចាំដោយសារព្យាយាមធ្វេីអត្តឃាតខ្លួនឯងកាលពីប៉ុន្មានថ្ងៃមុននេះ" លោកអាមាត្រ សឹងឈោន ក៏និយាយរៀបរាប់ព្រះអង្គតាមអ្វីដែលខ្លួនបានឮ លោកអាមាត្រមានអាយុ40ឆ្នាំទៅហេីយគាត់ជាអាមាត្ររបស់ព្រះអង្គគ្រប់ជំនាន់។

"បាត់បង់ការចងចាំហេស៎?? ហឹុម យេីងទៅប្រជុំ" ជុងហ្គុក រំពៃគិតក្នុងចិត្តដោយក្រខ្សែភ្នែកនឹងថ្កលតែនាយក៏អាចស្មានដឹងបានដូចគ្នា រួចទ្រង់ក៏យាងទៅសាលប្រជុំនៅឯរាជវាំង ថ្ងៃនេះមានការប្រជុំពាក់ព័ន្ធអំពីព្រះមហេសីបេីទ្រង់មិនឈឺឆ្អេីលហាក់បីដូចជាមិនខ្វល់ពីអនាគតភរិយារបស់ខ្លួនឯងយ៉ាងអុីចឹង។

ក្នុងសាលប្រជុំយាំងធំមានមន្ត្រីតូចធំជាច្រេីនបានមកចូលរួមប្រជុំ មិនតែប៉ុណ្ណោះព្រះអង្គនឹងព្រះមហាក្សត្រយ៉ានីក៏ស្ថិតនៅទីនោះដូចគ្នា។

"យេីងដឹងថាអស់លោកមកប្រជុំថ្ងៃនេះដោយសាររឿងរបស់ព្រះមហេសី " ជុងហ្គុក ស្ថិតក្នុងឈុតស្តេចពណ៍ក្រហមពាក់កម្កុដយ៉ាងមានអំណាច ទឹកមុខមាំុមិនផ្លាស់ប្តូរ អង្គប្រជុំលេីកណាក៏ទ្រង់មិនដែលញញឹមសូម្បីម្តង។

"ក្រាបទូលព្រះអង្គ ទូលបង្គំបានដឹងមកថាព្រះមហេសីបានលួចធ្វេីអត្តឃាតនៅឯស្រះទឹក តេីពិតទេក្រាបទូល" លោកមន្ត្រី ជូ លីជាំង ជាមន្ត្រីផ្នែកទីផ្សារ ប៉ុន្តែបែជាលួចកឹបគេងកម្លាំងពលកម្មនឹងប្រាក់របស់ប្រជាជនហេីយសម្តែងថាខ្លួនឯងជាមនុស្សល្អ គាត់មានចំណាស់50ទៅហេីយ ប៉ុន្តែលោភលន់នឹងអំណាច។

"ក្រាបទូព្រះអង្គ ចំណែកទូលបង្គំបានឮមកថាមានគេចង់ធ្វេីឃាតព្រះមហេសីតេីវាពិតទេក្រាបទូល " លោកមន្ត្រី ហ្វាង សៀវអ៊ុន ជាមន្ត្រីផ្នែកហិរញ្ញវត្ថុ ប៉ុន្តែមានគំនិតមិសូវល្អនោះទេចូលចិត្តកឹបគេងខ្លាំងណាស់ អាងថាព្រះមហាក្សត្រទ្រង់មិនអេីពេីក៏ធ្វេីតាមអំពេីចិត្ត។

បន្តបន្ទាប់ទៀតក៏មានមន្ត្រីជាច្រេីនបានទូលព្រះអង្គអំពីព្រះមហេសីស្រដៀងៗគ្នា អ្នកចុងក្រោយនោះក៏និយាយឡេីងថា÷

ᰔᩚ ចំណងស្នេហ៍ ទ្វេភព ᰔᩚHikayelerin yaşadığı yer. Şimdi keşfedin