2 អាស្តេចឆ្កួត...

73 15 0
                                    

ភាគទី2" ឯងមែនទេជាស្តេច?"

រាងកាយដែលសន្លប់អស់រយះពេលជាយូរ ក៏បានបេីកភ្នែកសន្សឹមៗអោយសាំនឹងពន្លឺ រួចត្របកភ្នែកក៏ចាប់បេីកឡេីង ប៉ុន្តែអ្វីដែលគេមេីលឃេីញមុនគេគឺរូបភាពនៅចំពោះមុខបកលែកគ្រប់យ៉ាងប្រៀបដូចខ្លួនកំពុងតែស្ថិតនៅផ្ទះបុរាណមួយកន្លែងយ៉ាងអុីចឹង ថេហ្យុងក៏ក្រោកអង្គុយទាំងរាងឈឺក្បាលតិចៗ។

"ទីនេះជាកន្លែងណា! ហេតុអីមានរបស់បុរាណច្រេីនយ៉ាងនេះ ខ្លួនខ្ញុំ...មិនអាចទេ អាយ៎!!!!!! " ថេហ្យុង ងាកមេីលចុះឡេីងជុំវិញបន្ទប់ទាំងចម្ងល់ពេញប្រដាប់គិត គិតចុះគិតឡេីងក៏គិតដល់រឿងឆ្លងភព កាន់តែពិតនោះគឺខ្លួនរបស់គេកំពុងតែស្លៀកពាក់ឈុតបុរណាថែមទៀត ឃេីញបែបនេះថេហ្យុងក៏បេីកបំពង់កស្រែកខ្លាំងៗផ្អេីលអស់អ្នកនៅខាងក្រៅ។

"ព្រះមហេសី ទ្រង់..ទ្រង់ដឹងព្រះកាយហេីយ " ហុងហ័រនឹងម៉ែដោះហួយក៏ប្រញាប់រត់ចូលមកពេលឮសម្លេងរបស់អ្នកខាងក្នុងស្រែក ពួកគេភ័យណាស់តែក៏សប្បាយចិត្តពេលដឹងថាព្រះមហេសីដឹងខ្លួនវិញ។

"ព្រះមហេសី ហឺុៗ ទ្រង់ដឹងព្រះកាយហេីយខ្ញុំម្ចាស់សប្បាយចិត្តណាស់ " ម៉ែដោះហួយចូលទៅចាប់ដៃនាយល្អិតថ្នមៗហេីយក៏យំព្រោះតែរំភេីបចិត្តខ្លាំងពេក។

"នេះ...នេះអ្នកទាំងពីរជាអ្នកណា? ហេីយមិចក៏យំសោកធ្វេីដូចខ្ញុំស្លាប់ចឹង" ថេហ្យុង ធ្វេីភ្នែកឡេឡឺចោទសួរពួកគេទាំងចម្ងល់ ប្លែកទៀតហេីយគ្រប់យ៉ាងពិតជាដូចអ្វីដែលគេគិតពិតមែន ចប់ហេីយពេលនេះ។

សំណួររបស់ថេហ្យុងបានធ្វេីអោយម៉ែដោះហួយនឹងហុងហ័រមេីលមុខគ្នា រួចអ្នកទាំងពីរក៏យំចេញមកព្រមគ្នាព្រោះមិននឹកស្មានថាព្រះមហេសីភ្លេចពួកគេលឿនដល់ថ្នាក់នេះឡេីយ។

"ហិកៗទ្រង់មិនចាំពួកខ្ញុំទេមែនទេ នេះទ្រង់បាត់បង់ការចងចាំហេីយមែនទេ ពុទ្ធោព្រះមហេសីរបស់ខ្ញុំម្ចាស់អេីយ " ម៉ែដោះហួយ

"ទ្រង់ភ្លេចខ្ញុំម្ចាស់ហេីយមែនទេព្រះមេ ខ្ញុំហុងហ័រណា ជាក្មេងបម្រើដែរនៅជាមួយព្រះមហេសីតាងពីតូចនោះអី ហុឹក " ហុងហ័រ នាងក៏រៀបរាប់ហេីយពេបមាត់យំចេញមកខ្លាំងៗ

ᰔᩚ ចំណងស្នេហ៍ ទ្វេភព ᰔᩚWhere stories live. Discover now