Ep4:អារម្មណ៍អ្វី

348 30 2
                                    

In morning⛅️

ព្រឹកនេះមេឃហាក់ស្រឡះដូចធម្មតាតែអ្វីដែលមិនធម្មតាគឺបើយើងក្រឡេកមើលទៅក្នុងបន្ទប់ដ៏ធំទូលាយមួយប្រាកដជាឃើញមនុស្សពីរនាក់កំពុងគេងឱបគ្នាស្ទើក្លាយខ្លួនចូលគ្នាតែមួយបន្តិចក្រោយមក...
"ហ៊ឹម~~~"រាងក្រាស់ក្រហឹមបន្តិចដើម្បីឲ្យស្រឡះបំពង់ករ បម្រុងនឹងនាំរាងកាយដ៏មាំទាំរបស់ខ្លួនក្រោកចូលបន្ទប់ទឹកតែក៏មានអារម្មណ៍ដូចជាមានអ្វីសង្កត់ដៃខ្លួនទើបឱនមើលក៏ឃើញមនុស្សដែលគេងឱបគេពេញមួយហើយមិនព្រមលេងសោះ

"មុខស្អាតណាស់តើឯងនេះ មុខមិនសមជាមនុស្សប្រុសសោះ"រាងក្រាស់និយាយតិចៗល្មមតែឮខ្លួនឯងពោលសសើរពីរូបសម្រស់របស់ប្រពន្ធ តាំងពីរៀបការហើយបានពីរថ្ងៃមកនេះគេមិនបានពិនិត្យមើលមុខរាងតូចឲ្យបានច្បាស់សោះព្រោះមិនចូលចិត្តមុខស្លូតៗរបស់rikiដល់ពេលបានមកគេងជិតគ្នាបែបនេះទើបដឹងថារាងតូចប្រពន្ធគេនេះស្អាតណាស់ស្អាតជាងមនុស្សម្នាក់នោះដែលគេតែងតែនឹករាល់ថ្ងៃទៅទៀត(នរណាគេហាស៎k'hoon😏🗡)រួចលើកដៃវែកសក់ដែលធ្លាក់បាំងមុខរាងតូចសៀតទៅនឹងស្នៀតផ្ការួចពិនិត្យមួយសន្ទុះហើយក៏ស្រាប់តែខិតមុខសន្សឹមៗទៅរកថ្ពាល់rikiជិតនឹងដល់ទៅហើយតែក៏មានសំឡេងមួយកាត់...

"បងចង់ធ្វើអី?"រាងតូចបើកភ្នែកសម្លឹងមើលមុខមនុស្សធំដែលមើលមកគេទាំងទឹកមុខមានពិរុទ្ធ

"នរណាទៅចង់ធ្វើស្អីឯងនោះ តែឯងក៏ល្មមក្រោកចេញពីដៃយើងបានហើយចង់កើយដល់ពេលណាទៀត"រាងក្រាស់លើកចិញ្ចើមម្ខាងគំហកសួរគេដោយសំឡេងមិនសូវជាខ្លាំងអីណាស់ណាទេ

"អ៊ុះ សុំទោស"ពេលរាងក្រាស់និយាយរួចទើបរាងតូចយើងនេះក្រោកចេញពីដៃគេស្ទុះទៅផ្នែកម្ខាងនៃគ្រែស្ទើគ្រេចករដោយកាយវិការសុំទោសគេកុំឲ្យខឹងនឹងខ្លួនព្រោះខ្លួនគ្មានចេតនាកើយលើដៃគេយូរដល់ថ្នាក់ម្ចាស់ដៃស្រែកដេញចឹងទេ

"ហ៊ើយ បានហើយយើងមិនចង់ខឹងឯងទាំងព្រឹកទេឆាប់ទៅងូតទឹកចេញទៅ"(ចិត្តល្អម៉េសបង🙂🗡)

"បាទ តែយប់មិញនរណាយកខ្ញុំឲ្យគេងលើគ្រែរបស់បង"(ខ្វះអីឆ្ងល់មែនកូន?)

Don't cry when i LeaveWhere stories live. Discover now