● ព្រឹកថ្ងៃថ្មី" ហ៊ឹម~~~ឈឺក្បាលម៉្លេះ "
" អេ៎ កុំទាន់ងើប " Sunghoon ដែលចេញពីបន្ទប់ទឹកក្រឡេកឃើញរាងតូចបម្រុងនឹងក្រោកក៏ស្ទុះស្ទារត់ទៅជួយទប់កុំឲ្យគេប្រឹងងើបខ្លាំងពេក
" មានមិនស្រួលត្រង់ណាអត់ " ឃើញ riki អង្គុយស្រួលបួលហើយក៏សួរភ្លែតក្រែងលោគេនៅឈឺកន្លែងណាមួយស្រួលនាយទៅហៅពេទ្យឲ្យ
ឯ riki ក៏មិនតបបានត្រឹមតែក្រវីក្បាលបញ្ជាក់ថាមិនអីទាំងទឹកមុខមិនសូវល្អប៉ុន្មានដែរទេព្រោះក្បាលនៅឈឺតិចតួចនៅឡើយ
" បើមិនស្រួលប្រាប់យើង " sunghoon និយាយតឿនទាំងលើកដៃទៅអង្អែលផ្ទៃមុខដែលស្លេកស្លាំងនិងមានស្នាមជាំតិចតួចនោះថ្នមៗមុននឹងប្ដូរទៅកាន់ដៃរាងតូចវិញ
" ស្រេកទឹក "
" ចាំបន្តិចយើងទៅយកឲ្យ "
ក្រោយពីបានទឹកចូលទៅបំពេញចន្លោះដែលខ្វះខាតក្នុងរាងកាយហើយធ្វើឲ្យគេមានអារម្មណ៍រាងស្រស់បស់បន្តិចហើយខួក្បាលក៏ Reflex ទៅរឿងម្សិលមិញភ្លាមទើប...
" មែនហើយចោះ កូន-កូនមិនអីទេហេស៎ "
ឮសំណួរចេញពីមាត់ភរិយាភ្លាមទឹកមុខដែលញញឹមថើរៗអម្បាញ់មិញក៏ទម្លាក់ចុះមុននឹងនិយាយមួយៗខ្លាចរាងតូចស្ដាប់ច្រឡំ
" កូនគេទៅហើយ "
" ហាស៎!បងនិយាយអី?គេទៅណា " ក្ដីសង្ឃឹមមានទាំងប៉ុន្មានក៏រលាយដូចផ្សែងបារីបន្សល់ទុកនូវអារម្មណ៍សោកសៅជ្រៀតចូលមកតែក៏មិនទាន់ជឿដែរ
" ពេទ្យថាក្មេងអាយុតិចខែពេក ចឹងហើយគេទៅបាត់ហើយ "
" បងចង់ថាកូនរលូតហើយហេស៎ " ដោយមិនអស់ចិត្តទើបសួរបញ្ជាក់ម្ដងទៀតខ្លាចគេកុហកតែចម្លើយនៅតែដដែល
" ហ៊ឹម " sunghoon ងក់ក្បាលបញ្ជាក់ជំនួសឲ្យការឆ្លើយឯដៃក៏ក្រសោបស្មារ riki ទាំងសងខាងជាប់កុំឲ្យគេច្រឡោតខ្លាំងពេក
" បងនិយាយស្អី!កូនខ្ញុំនៅក្នុងនេះគេអត់បានទៅណាទេ " riki កន្រ្ទាក់ដៃចេញពីការចាប់របស់រាងក្រាស់លើកទៅចង្អុលពោះខ្លួនប្រាប់គេថាកូនមិនបានទៅណាទេ ហេតុអីនិយាយបែបនឹង??