Ep12: នាងស្លាប់មិនខានទេ!

322 43 2
                                    

#ក្រុមហ៊ុន

ចំណាយពេលប្រហែល20នាទីពួកគេក៏បានមកដល់ក្រុមហ៊ុន។ ងាកមកមើលអ្នកដែលយំមិញក៏ស្ងាត់បាត់សំឡេងឈឹងតែម្ដងព្រោះគេគេងលក់បាត់ហើយ

" ហឹស៎ ក្មេងអើយក្មេងយំទាល់តែដេកលក់ " រាងក្រាស់ក្រវីក្បាលអស់សំណើចនឹងប្រពន្ធតូចរបស់គេបន្តិចសឹមលើកបីរាងតូចដើរចូលក្នុងក្រុមហ៊ុនក្រោមការងឿងឆ្ងល់របស់បុគ្គលិកគ្រប់គ្នា តែគេមិនខ្វល់ទេចង់អ្នកមើលអីក៏មើលទៅព្រោះអ្នកដែលត្រូវគឺរាងតូចក្នុងដៃឯណេះវិញទេ

" ក្មេងនោះជាអ្នកណាមិចយើងមិនដែលឃើញចឹងន៎ "

" ប្រហែលជាប្អូនរបស់លោកអគ្គនាយកទេដឹង "

" មិនអាចទេ តែថាក្មេងប្រុសនោះស្អាតដល់ហើយ"

សម្លេងជជែកវែកញែករបស់បុគ្គលិកក្នុងក្រុមហ៊ុនចេះតែឮបន្តទោះបីអគ្គនាយកពួកគេដើរផុតទៅហើយក៏ដោយ

" ជាអ្នកណា ហេតុអីពួកនាងត្រូវខ្វល់ " សំឡេងដ៏សែនគ្មានសិលធម៏ចេញពីមនុស្សស្រីម្នាក់បានកាត់ផ្ដាច់ការនិយាយពួកគេទាំងនោះ។ នាងឈ្មោះថា Yuri ជាបុគ្គលិកធ្វើការក្នុងក្រុមហ៊ុននេះដែរតែចូលចិត្តតាំងខ្លួនដូចជាចៅហ្វាយនាយគេចឹង ទាំងដែលខ្លួនឯងមានឋានះជាបុគ្គលិកដូចគេដែរសោះ😒គ្រាន់តែនាងអាចមានសិទ្ធលើសបុគ្គលិកដទៃបន្តិច(យល់ហេស៎ ខ្ញុំផ្ទាល់ក៏មិនយល់ដែរ🙂)

" ខ្វល់មិនខ្វល់រឿងពួកខ្ញុំតើ នាងចេះដឹងស្អី " អត់មិនបានបុគ្គលិកស្រីម្នាក់ក្នុងចំណោមពួកគេបានតបទៅនាងវិញ ក្នុងក្រុមហ៊ុនមិនសូវមានអ្នកចូលចិត្តនាងទេព្រោះនាងតម្លើងរឹកហួសហេតុ

" ត្រឹមជាបុគ្គលិកតូចតាចទេកុំចង់មកតម្លើងសំឡេងដាក់យើងឲ្យសោះ "

" ក្រែងនាងក៏ជាបុគ្គលិកដែរមិនចឹង រឿងអីយើងត្រូវខ្លាចនាង "

" នាងឯង... " គេនិយាយត្រូវចំណុចខឹង😒

" បំបែកគ្នាធ្វើការឬចង់ឲ្យរឿងនេះឮដល់លោកអគ្គនាយក " Xing ដែលទើបនឹងចូលមកដល់ក៏ឃើញបុគ្គលិករញ៉េរញ៉ៃខុសរបៀបពេកទើបថាឲ្យពួកគេ

" បាទ៎/ចាស៎ " ឆ្លើយរួចពួកគេក៏បំបែកគ្នាធ្វើការរៀងខ្លួនទៅ នៅតែកញ្ញាyuriម្នាក់ដែលមិនទាន់ទៅនឹងគេ

Don't cry when i LeaveWhere stories live. Discover now