Ep10: ខ្ញុំគ្រាន់តែជាខ្យល់...

323 31 0
                                    

Jaywon part:

1 Month later

តាំងពីថ្ងៃដែលដឹងថារាងតូចជាមិត្តរបស់RikiមកK'jay គឺថាចេញចូលហាងរាងតូចធ្វើការញឹកញាប់ណាស់ ចូលទៅគ្មានចង់ផឹកកាហ្វេអីទេគោលបំណងចង់ទៅមើលមុខjungwonវិញទេ មករាល់ថ្ងៃពេកឡើងjungwonដេញឲ្យទៅវិញលែងដឹងភ្ញៀងដឹងស្អីហើយ

" អញ្ជើញចូលបាទ៎ ត្រូវការកម្មង់កាហ្វេ រសជាតិប្រភេទណាដែរ " ស្បថឲ្យតែអាប៉ិនេះចូលមកគេឈប់សួរថាត្រូវការកម្ម៉ង់អីហើយ

" ចោះបើចង់កម្ម៉ង់បេះដូងអ្នកលក់បានអត់ "

" បើថាមិនទិញអីនោះទ្វារ អញ្ជើញចេញបាទ៎ "

" និយាយលេងតិចតួចមិនបានសោះ "

" ម្ដង 2ដងខ្ញុំមិនថាអីទេតែនេះ1ខែ30ថ្ងៃលោកមកហាងនេះសឹងរាល់ថ្ងៃមកលើកណាក៏និយាយអាពាក្យនឹងរាល់លើកបើមិនខឹងចម្លែកពេកហើយ " អត់មិនបានរាងតូចក៏ដាក់ម៉ាខ្សែល្មមតែអ្នកខាងនោះហើបមាត់មិនរួច អ្នកណាមិនខឹងបើមកលើកណាក៏មិនចោលសោះអាពាក្យនឹង

" អៃយ៉ា កុំទាន់ខឹងមើល៎ ខ្ញុំមកនេះគ្រាន់តែចង់ប្រាប់ឯងថាស្អែកខ្ញុំទៅផ្ទះអាhoonហើយ... "

" ទៅក៏ទៅៗ មកប្រាប់ខ្ញុំធ្វើអី "

" ហឹម ស្មានតែឯងចង់ដឹងពីសុខទុក្ខអាល្អិតនោះទើបខំប្រាប់ បើមិនចង់ដឹងទេទៅវិញក៏បានដែរ " និយាយរួចរាងក្រាស់ក៏ធ្វើជារកងើបដើរចេញ ឯរាងតូចវិញឮថាចឹងក៏ប្រញាប់ឃាត់គេភ្លាម ព្រោះមិញមិនបានស្ដាប់ថារាងក្រាស់ចង់និយាយពីអីទេរវល់តែខឹង

" ឈប់សិន មិញលោកថាទៅផ្ទះលោកparkមែនទេ " ?

" មែនហើយ មានអីហ៎ "

" ចឹងលោកឃើញមិត្តខ្ញុំទេ គេយ៉ាងមិចហើយ លោកparkមានធ្វើបាបគេអត់  ហើយគេ..."

" ឈប់ៗសិនមើស៎ បើឯងសួរម្លឹងៗអ្នកណាឆ្លើយកើតបើស្ដាប់សំណួរមិនទាន់ផង "

" ឆ្លើយមួយៗមក "

" ខ្ញុំមិនទាន់បានទៅទេ ខ្ញុំថាទៅថ្ងៃស្អែក "

" អ៎ ចឹងផ្ដាំសួរសុខទុក្ខគេឲ្យខ្ញុំផងមិចៗមកប្រាប់ខ្ញុំផងណា៎ "

" អឹម ចឹងខ្ញុំទៅសិនហើយ "

និយាយរួចរាងក្រាស់ក៏ដើរចេញទៅបាត់ព្រោះគេក៏មិនទំនេរប៉ុន្មានដែរឃើញគេមកញ៉ោះរាងតូចស្ទើរាល់ថ្ងៃនោះមិនមែនទំនេរគឺគេឆ្លៀតពេលប៉ុណ្ណោះត្រឹម10នាទីអីក៏មកឲ្យអស់ចិត្តដែរ

Don't cry when i LeaveWhere stories live. Discover now