💞សំណព្វចិត្តលោកម្ចាស់💞(43)

599 52 0
                                    

ភាគ43

កុំទាន់យល់ព្រមងាយពេកអី ព្រោះយើងមិនទាន់បាននិយាយសំណើររបស់យើងនៅឡើយទេ ហឹស!...» យ៉ុង ហៃខាង និយាយក្នុងនាមជាអ្នកមានព្រៀប ព្រោះពេលនេះមនុស្សដូចជាមីនយុនហ្គី ក៏ព្រមនិងឱនក្បាលអោយខ្លួន ព្រោះតែក្មេងម្នាក់នេះ វាពិតជាគួអស់សំណើចខ្លាំងណាស់

ឯងចង់បានស្អី ឆាប់និយាយមកអាមនុស្សចង្រៃ!!» យុនហ្គី ស្រែកមួយអស់សម្លេង ទៅកាន់យ៉ុង ហៃខាង ពេលនេះនាយពិតជាខឹងមែនទែន តើគេចង់បានស្អីហេតុអីមិននិយាយ!?

ហឹកៗ... មីន...» ជីនព្យាយាមទប់រាងកាយដែលសឹងគ្មានកំលាំងទប់ខ្លួនរបស់ជីមីន និងហៅឈ្មោះរាងតូចតិចៗ ទឹកភ្នែកហូរសស្រាក់ ឈឺខ្លួនឯងមិនអីទេ តែនេះប្អូនរបស់គេ ទើបតែ18ឆ្នាំប៉ុណ្ណោះ បែរជាត្រូវមកទទួលរងនៅ អំពើរដ៏ឃោឃៅរបស់មនុស្សចំណាស់គ្មានបេះដូងម្នាក់នេះទៅវិញ

មិនបាច់បារម្ភទេ គេមិនស្លាប់ឡើយ!» យ៉ុង ហៃខាងដើរទៅបន្ទន់ជង្គង់ចាប់មុខតូចស្លេកស្លាំងរបស់ជីមីន ព្រមទាំងនិយាយពាក្យប៉ុន្មានម៉ាត់ រួចក៏បែរទៅសម្លឹងមុខរបស់យុនហ្គីវិញ

ឆាប់និយាយទៅឯងចង់បានស្អី!? កុំធ្វើបាបក្មេងមិនដឹងអី!» ម្ដងនេះជា Xu Kai ម្ដងព្រោះនាយពិតជាពិបាកទទួលយកណាស់ ថ្ងៃដំបូងដែលជួបប្អូន បែរជាស្ថិតក្នុពេលវេលាបែបនេះទៅវិញ តើអោយអ្នកណាទ្រាំធ្វើចិត្តបាន!? ទោះមិនប្រាកដមួយរយភាគរយថាជីមីនជាប្អូនរជាកូនរបស់លោកពូនាយក៏ពិតមែន តែបើស្ដាប់តាមសម្ដីរបស់គេនិយាយ ច្បាស់ណាស់ថាជាជីមីននេះឯង។

បើយើងស្មានមិនខុសទេឯងជា.....» យ៉ុង ហៃខាង និយាយទាំងបង្អូសសម្លេង សម្លេងមុខរបស់Xu Kai ទាំងញញឹមចុងមាត់ តែភ្លាមនោះក៏......

ផាំង!!.... កុំនិយាយច្រើន! ប្រាប់មកឯងចង់អី!?» ដោយទប់មិនបាន Xu Kai នាយក៏ប្រលែងមួយគ្រាប់ទៅលើ ព្រោះតែមនុស្សល្បិចច្រើនដូចជា យ៉ុង ហៃខាង នៅតែមិនព្រមនិយាយលក្ខខណ្ឌដដូរ ពីកាព្រមដោះលែងរាងតូចនិងជីនដដែល

ចិត្តក្ដៅគ្រាន់ម្លេះ!? យើងគិតថាឯងគួរតែរៀនតាម Zhang ruoyun ពូរបស់ឯង ក្នុងការគ្រប់គ្រងអារម្មណ៍បន្តិចទៅ Zhang YuanKe! យើងនិយាយត្រូវទេ!?» មនុស្សចាស់ញញឹមបន្តិច ហើយក៏ធ្វើជានិយាយណែនាំ ទៅកាន់ Xu Kai ព្រោះបើតាមដឹងមក គ្រួសារត្រកូល Zhang មានតែម្នាក់គត់ដែលចិត្តត្រជាក់បំផុត ហើយរាល់កិច្ចការ អ្វីមួយបើម្នាក់នោះធ្វើហើយ គ្មានពាក្យថាបរាជ័យឡើយ ហើយនោះគឺជា Zhang ruoyun នឹងឯង តែគួរអោយស្ដាយក្រោយពីរៀបការរួច កូនប្រុសពៅរបស់ សម្ព័ន្ធត្រកូលZhangក៏ស្រាប់តែបាត់ខ្លួន ដោយគ្មានអ្នកណាដឹង

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now