💞សំណព្វចិត្តលោកម្ចាស់💞(60)

491 51 2
                                    

ភាគ60

ចាហ្វាយ លោកមេធាវីពេលនេះ បានទៅដល់ក្រុមហ៊ុនហើយទាន ចំណែកក្រុមប៉ូលីសក៏ពួកយើងរៀបចំហើយដែរ ពួកគេកំពង់តែនៅតាមផ្លូវ ជូលីខលមកប្រាប់មុននេះ» ខាយ នាយក្រោយពីដាក់ទូរស័ព្ទច ក៏ប្រញាប់និយាយរឿងរ៉ាវប្រាប់អ្នកជាចាហ្វាយ ព្រោះគ្រប់យ៉ាង ជូលីធ្វើទៅតាមផែនការដែលពួករាងក្រាស់បានរៀបចំទុកទាំងអស់

ល្អ!! អោយនាងធ្វើតាមអ្វីដែលយើងបាននិយាយទៅ ហើយកុំភ្លេចអោយលោកមេធាវីបញ្ជូនពាក្យបណ្ដឹងទៅតុលាការផង!!» រាងក្រាស់នាយនិយាយចប់ក៏ផ្ញោចស្នាមញញឹម មិនដឹងថានាយគិតចង់ធ្វើអ្វីខ្លះទេ មើលទៅដូចជាគំរោងរៀបចំរួចជាស្រេចរងចាំកណ្ដុររត់ចូលអន្ទាក់ប៉ុណ្ណោះ

គ្រប់យ៉ាងរៀបចំតាមបញ្ជារបស់ចាហ្វាយរួចហើយទាន អាខេននៅទីនោះក៏រៀបចំដាក់កូនចៅយាមបន្ថែមហើយៗចាហ្វាយ» ខាយ ជាជនិតដែលកំពង់បើកឡានជូនរាងក្រាស់ តែមិនមែនទៅក្រុមហ៊ុនឡើយ មិនដឹងថាពួកគេមានគំរោងអ្វីអោយប្រាកដទេ ព្រោះតែមិននាយបានទទួលទូរស័ព្ទពី ជូលីដែលជាលេខារបស់រាងក្រាស់ ក៏ដូចជាសង្សាររបស់នាយផ្ទាល់ ដោយនិយាយគ្នាថាក្រុមមេធាវីនិងប៉ូលីសបានទៅដល់ក្រុមហ៊ុនហើយ រងចាំនាយទៅដល់តែប៉ុណ្ណោះ តែស្ដាប់មើលចុះ គឺមិនដឹងនាំគ្នាទៅណានោះទេ

មិនថាបន្តិចទៀតមានរឿងអ្វីកើតឡើង ប្រពន្ធយើងត្រូវតែមានសុវត្ថិភាព ដាច់ខាតកុំអោយមនុស្សរបស់តាកញ្ចាស់នោះចូលបានអោយសោះ ឯងបន្ថែមមនុស្សមកមន្ទីពេទ្យបន្ថែមទៀតទៅ ធ្វើយ៉ាងណាមិនអាចអោយមាន កាធ្លោសធ្លោយជាដាច់ខាន» យុនហ្គី

បាទចាហ្វាយ កុំនិងធ្វើពេលនេះទាន» ខាយ

យើងនិងអោយឯងស្លាប់បិតភ្នែកមិនជិត យ៉ិង ហៃខាង!! វាដល់ពេលដែលឯងសងជីវិតម៉ាក់ប៉ាយើងហើយ!! » យុនហ្គី នាយអង្គុយក្នុងឡាសម្លឹងមើលទៅខាងក្រៅ តាមកញ្ចក់ឡានពណ៌ខ្មៅដែលកំពង់បើកតាមផ្លូវ

យុនហ្គី បានធ្វើដំណើរចេញពីមន្ទីរពេទ្យ តែនាយមិន បានទៅកាន់ឡើយ មិនដឹងថារាងក្រាស់យុនហ្គី គិតចង់ធ្វើអ្វីទេ បើគ្រប់យ៉ាងនាយគ្រាន់តែបញ្ជាអោយជូលីដែលជាលេខាស្រីរបស់នាយធ្វើតាមការបញ្ជារបស់នាយប៉ុណ្ណោះ ហើយពេលនេះរាងក្រាស់និងកូនចៅជំនិត ក៏បានមកដល់ទីតាំងដែលគ្រោងទុក ដែលមិនមែនជាទីតាំងមនុស្សបោះបង់ចោល ហើយក៏មិនមែនអាគាបាក់បែកដែរ តែផ្ទុយទៅវិញគឺ អាគាធំទំនើប នៅកណ្ដាលទីក្រុងទៅវិញ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now