💞សំណព្វចិត្តលោកម្ចាស់💞(56)

568 47 3
                                    

ភាគ56

មន្ទីពេទ្យ!

ងឺត!!.... » សម្លេងឡានជាច្រើនគ្រឿងបានបើកមកឈប់ចតពេញមុខមន្ទីពេទ្យល្បីនៅកណ្ដាលទីក្រុងសេអ៊ូល ដែលអ្នកណាៗក៏ដឹងហើយថាម្នាក់នោះគឺជាបុរសអ្នកជំនួញដ៏លកបីដែលមានពត៌មានពេញបណ្ដាញសង្គមនិងសាពត៌មានជាច្រើនកំពង់និងចុះផ្សាយពីបុគ្គលម្នាកៀនេះហើយម្នាក់គឺជា មីន យុនហ្គី អ្នកជំនួញកំពូលប្រចាំប្រទេសកូរ៉េនេះឯង។
ជើងមាំចុះពីឡានដើរញាប់ជើងទៅកាន់បន្ទប់អ្នកជំងឺដែលនៅក្នុងនោះគឺជាក្មេងតូចរបស់នាយ មីន ជីមីននេះឯង ដោយមាននាយជំនិតនិងកូនចៅជាច្រើនដើរតាមពីក្រោយ តែគ្មានម្នាក់ណាហ៊ានងើបមុខឬសម្លឹងចំឡើយ ព្រោះតែខ្លាចនិងអំណាចរបស់រាងក្រាស់ ទៅជាពត៌មានកំពង់និងចុះផ្សាយពីនាយយ៉ាងណាក៏ដោយក៏វាមិនបានធ្វើអោយភាពល្បីល្បាញក៏ដូចជាអំណាចរបស់នាយធ្លាក់ចុះដែរ

ចាហ្វាយ!» ខេន ដែលនៅឈរយាមមើលការខុសត្រូវសុវត្ថិភាពរបស់រាងតូចក៏បានធ្វើការគោរពនិងហៅនាយជាចាហ្វាយ

ហឹម... ប្រពន្ធយើងយ៉ាងមេចហើយ!?» យុនហ្គី

ម្ចាស់តូចនៅមិនទាន់ដឹងខ្លួនទេចាហ្វាយ ហើយក្រិមគ្រូពេទ្យក៏មិនទាន់អាចបញ្ជូតម្ចាស់តូចទៅសម្រាកបន្ទប់ធម្មតាដែរ ព្រោះស្ថានភាពនៅមិនទាន់ល្អនៅឡើយទេ តែថាពេលគឺសាច់ញ្ញាតិអាចចូលមើលអ្នកជំងឺបានហើយទាន!» ខេនរៀបរាប់យ៉ាងវែងអណ្លាយប្រាប់ទៅអ្នកជាចាហ្វាយ អោយដឹងព្រោះថាកាលពីព្រឹកមិញនក្រិគ្រូពេទ្យនៅមិនទាន់អនុញ្ញាតអោយអ្នកណាចូលមើលឡើយ ព្រោះតែស្ថានភាពរបស់ជីមីនធ្ងន់ធ្ងរពេក ទើបតម្រូវមិនអោយសាច់ញាតិចូលមើល

ត្រូវហើយគេអនុញ្ញាតអោយចូលបានតែម្នាក់ទេ ឯងចូលទៅចុះ» លោកតា Zhang គាត់និយាយហើយក៏ដើរទៅម្ខាង ដោយខ្ចិលនៅមើលមុខចៅប្រសារដែលមិនគិតគោរពគាត់ជាមនុស្សចាស់នោះ បើតាមចិត្តគាត់ម្លេះចូលទៅមើលចៅបាត់ទៅហើយ កុំតែកូនគាត់ប្រុសគាត់ឃាត់ទេ

លោកមិនចូលទេ!?» នាយនិយាយបែបឌឺដងអោយអ្នកជាជីតាក្មេក ដោយមិនខ្ចីនិយាយគួរសម ឬក៏ហៅលោកជាជីតានៅញញឹមឌឺគាត់ទៀតផង

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now