💞សំណព្វចិត្តលោកម្ចាស់💞(101)

329 45 11
                                    

ភាគ101

កំពង់តែឈរប្រកែកគ្នាជាមួយក្រុមប៉ូលីសក៏ដូចជាកូនចៅជំនិត ដែលមុននេះមិនដឹងជាបាត់ទៅណា ត្រឡប់មកវិញក៏មកជួយឃាត់នាយរួមជាមួយក្រុមប៉ូលីសទាំងអស់នេះទៀត។ គ្រប់សកម្មភាពទាំងអស់នៅកន្លែងកើតហេតុត្រូវបានក្រុមសាពត៌មានចុះមកយកពត៌មានក៏ដូចជារូបភាពខ្លះៗនៅកន្លែងកើតហេតុ ហើយកាន់តែពិសេសទៀតនោះ គឺសកម្មភាពរបស់មហាសេដ្ឋីប្រចាំប្រទេសតែម្ដង ព្រោះថាពេលនេះពត៌មានក៏កំបង់ចុះផ្សាយគ្រប់ទំព័រមុខ ដោយសរសេរថាលោកមីន យុនហ្គីដែលជាកំពូលអ្នកជំនួញប្រចាំប្រទេសពេលបេះកំពង់ជួបទុកធ្ងន់ ព្រោះតែមិននេះបន្តិចភរិយាជាទីស្រលាញ់របស់លោកគឺមីន ជីមីនត្រូវទទួលមរណភាពដោយសារតែព្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបង្ហាញសកម្មភាពទាំងអស់របស់នាយនៅកន្លែងកើតហេតុដែលកំពង់តែមានភាពជំរោងជំរះជាមួយក្រុមប៉ូលីស ធ្វើអោយគ្រប់បណ្ដាញសារព័ត៌មានទាំងក្រុងស្រុកនិងក្រៅស្រុកនាំគ្នាចុះផ្សាយព្រោងព្រាតពេញនឹង មិនលើកលែងសូម្បីសាពត៌មានប្រទេសចិន។

ចាហ្វាយ! ចាហ្វាយ ខ្ញុំថាចាហ្វាយស្ងប់ចិត្តសិនទៅទាន ខ្ញុំថាម្ចាស់តូចមិននៅក្នុងនោះទេ បើម្ចាស់តូចនៅក្នុងឡានពិតមែនម្លេះពួកយើងក៏និងឃើញក្រុមអង្គរក្សដែរហើយចាហ្វាយ...» យុនហ្គី កំពង់តែជជែកនិងព្យាយាមចូលទៅរកឡានដែលក្រុមប៉ូលីសកំពង់អោយគេស្ទូចលើកឡើងនិងបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលីសតែយុនហ្គីនាយមិនព្រម ខេនរត់មកត្រហេបត្រហប ព្យាយាមចាប់ទាញ់ចាហ្វាយខ្លួនចេញពីការហាមឃាត់របស់ប៉ូលីស ម្យ៉ាងគេចពីការតាមថតរបស់ក្រុមសារពត៌មានផងដែរ។
ព្រោះមើលទៅរាងក្រាស់ពេលនេះ គឺបាត់ម្ចាស់ការលើខ្លួនឯងហើយ គ្រប់គ្រងខ្លួនឯងមិនបាន អាចមកពីហេតុការណ៍ចំពោះមុខនេះក៏បាន តែសំណាងហើយដែលនាយមិនធ្វើអ្វីផ្ដេសផ្ដាស់ ទាញកាំភ្លើងមកបាញ់ប៉ូលីសដែលហាមឃាត់នាយនោះ ហើយក៏រាងចំលែកដែរ រឿងកើតឡើងផ្អើលខ្លាំងយ៉ាងនេះបែរជារកមើលកូនចៅក្រោមបង្គាប់ម្នាក់មិនឃើញ នេះមិនចំលែកខ្លះទេឬ!!

ឯងកុំមកចេះអាខេន!! ឯងមិនឃើញប្រពន្ធយើងនៅក្នុងនោះទេឬ!?» យុនហ្គី នៅតែមិនព្រមស្ដាប់អ្វីទាំងអស់ ដឹងត្រឹមថាពេលនេះនាយចង់ចូលទៅមើល អោយបានច្បាស់ផ្ទាល់ភ្នែកម្ដងទៀត តែនាយក៏មិនបានចាប់អារម្មណ៍និងសម្ដីរបស់កូនចៅដែរ ថាមុននេះខេនបាននិយាយអ្វីខ្លះទេ ព្រោះក្នុងអារម្មណ៍នាយពេលនេះគិតបានត្រឹមកាយតូចនិងកូនប៉ុណ្ណោះ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now