ភាគទី12 : អតិតកាល

107 15 0
                                    

«ត្រូវហើយវាជាកូនសោរបើកឃ្លាំងនោះយ៉ាងម៉េចដែរភ្ញាក់ផ្អើលឬ??»រាងតូចនិយាយ

«នេះម៉េចនឹងអាចទៅរួចទៅ!!!ហេតុអ្វីបានជាវានៅជាមួយឯងទាំងដែលពេលនោះឯងគ្មានអ្វីនៅជាប់ខ្លួនផងនោះ»អធិរាជឡាននិយាយ

«ព្រោះតែកូនសោរមួយនេះខ្ញុំបានទុកនៅជាមួយបុត្រាដែលទ្រង់មិនរវីរវល់ជាមួយនោះអី យ៉ាងម៉េចឆ្ងល់ហើយមែនទេ ហឹសទ្រង់មិនបាច់ឆ្ងល់ឡើយព្រោះថាទ្រង់មិនដែលទៅដំណាក់របស់យើងបែបនេះហើយទើបទ្រង់មិនដឹងឡើយថាយើងមានមិត្តម្នាក់ដែលជាបុត្រាដែលទ្រង់បោះបង់គេនិងមាតារបស់គេនោះចោល»

កាត់មកមើលអតិតកាលបន្តិច

នគរឈីងជានគរដែលមានភាពរុងរឿងនិងសន្តិភាពដែលត្រូវបានគ្រប់គ្រងដោយស្ដេចស៊ាវ ទ្រង់បានធ្វើឲ្យនគរសុខសាន្តគ្មានសត្រូវមកឈ្លានពានឡើយប៉ុន្តែជាអកុសលរឿងដែលមិននឹកស្មានដល់ក៏បានកើតឡើង

សេនាប្រមុខដែលស្ដេចស៊ាវស្រលាញ់ទុកចិត្តដូចបងប្អូនព្រោះតែភាពអត្មានិយម លោភលន់ ច្រណែនរបស់គេ គេបានក្បត់នឹងទ្រង់ដោយបានបះបោរដណ្ដើមរាជពីទ្រង់ ព្រមទាំងសម្លាប់ដំណក់ឈាមត្រកូលស៊ាវផ្ដាច់ពូជថែមទៀតផង

«ហេតុអ្វីបានជាឯងធ្វើបែបនេះ??»ស្ដេចស៊ាវដែលកំពុងមានរបួសជាដំណមបានសួរទៅកាន់សេនាប្រមុខឡាន

«ព្រោះតែដំណែងមួយនេះគួរតែប្ដូរមនុស្សចេញម្ដងហើយ»ថាហើយគេក៏បានបញ្ចប់ជីវិតស្ដេចដោយគ្មានមនោសញ្ចេតនាអ្វីបន្តិចឡើយ

ហើយទិដ្ឋភាពទាំងអស់នោះគឺត្រូវក្មេងប្រុសអាយុប្រាំពីរឆ្នាំម្នាក់មើលឃើញទាំងអស់ ក្មេងប្រុសនោះមានការខកចិត្តនឹងសេនាប្រមុខឡានជាខ្លាំងដែលគេខំស្រឡាញ់នាយប្រៀបដូចឪពុកទីពីរតែនាយបែរជាក្បត់នឹងគ្រួសារគេបែបនេះទៅវិញ

គេបានយំខ្សឹបខ្សួលរហូតដល់សន្លប់ស្មារតីគេពិតជាឈឺចិត្តខ្លាំងណាស់ ក្រោយមកក្មេងប្រុសនោះក៏បានដឹងខ្លួនមកវិញដែលពេលនេះគេគឺស្ថិតនៅលើខ្នងរបស់ក្មេងប្រុសម្នាក់ទៀតដែលមានអាយុបងគេបីឆ្នាំនោះគ្រាន់តែដឹងថាគេម្នាក់នោះជាអ្នកណាភ្លាមគេក៏បានរើបម្រាស់ចេញពីលើខ្នងក្មេងប្រុសវ័យដប់ពីរឆ្នាំនោះ

MAKE YOU LOVE ME👉💝Wo Geschichten leben. Entdecke jetzt