ភាគទី15 : ប្រច័ណ្ឌ

99 10 2
                                    

ក្នុងសម័យនេះមនុស្សប្រុសអាចបង្កើតកូនបានដែរឬ??វាដូចជាមិនសមសោះប្លែកខ្លាំងមែនទែនចម្លែកណាស់

«ឯង. . .ឯងជាអ្នកបង្កើតឬ??»

«បាទមែនហើយ»កាលបើលឺរាងតូចឆ្លើយមកបែបនេះនាយក៏មិនដឹងត្រូវនិយាយបែបណាដែរ

«ចុះបងមកទីនេះមកលេងខ្ញុំឬក៏. . .»

«គឺអធិរាជបញ្ជាឲ្យបងមកតាមឯង តើឯងអាចទៅភូមិគ្រឹះចៅហ្វាយក្រុងនៅយប់នេះបានទេទ្រង់ចង់ជួបឯង»ហ្វូឆឹង

«. . .»រាងតូចមិនតប

«ចាត់ទុកថាបងសុំឯងម្ដងចុះ»ហ្វូឆឹងនិយាយឡើង

«បានខ្ញុំនឹងទៅតែបងត្រូវសន្យាថាគ្មានការចាប់បង្ខំខ្លួនខ្ញុំឡើយហើយមិនត្រូវប៉ះពាល់មនុស្សរបស់ខ្ញុំពេលខ្ញុំមិននៅជាដាច់ខាត»រាងតូចនិយាយឡើងដោយយ៉ាងប្រាកដប្រជា

«ល្អបងសន្យាបងហ៊ានភ្នាល់ដាក់ជីវិត»ដោយលឺបែបនេះរាងតូចក៏យល់ព្រមទៅ

«យានអឺ មកនេះមកកូន»ដោយឃើញកូនប្រុសខ្លួនកំពុងតែរករឿងសុងយុនរាងតូចក៏ហៅគេឲ្យមករកខ្លួន

«តើកូនចង់ទៅដើរលេងខាងក្រៅទេ??ល្ងាចនេះពុកនាំទៅ»រាងតូចបានសួរស៊ាវយាន

«ដើរលេង!!ទៅពុកកូនចង់ទៅដើរលេងហិ. .ហិ»ស៊ាវយានតបទៅឪពុកយ៉ាងសប្បាយចិត្តហើយក៏រត់ទៅលេងជាមួយនាយសុងយុនបន្ត

#ពេលល្ងាចបានមកដល់:រាងតូចបានចាកចេញពីភូមិរបស់ខ្លួនធ្វើដំណើរទៅភូមិគ្រឹះចៅហ្វាយក្រុងដោយនៅតាមផ្លូវគេបាននាំស៊ាវយានដើរលេងមើលនេះមើលនោះព្រមទាំងទិញរបស់ញ៉ាំនឹងរបស់លេងជាច្រើនឲ្យស៊ាវយាន

ក្នុងទិដ្ឋភាពនោះសកម្មភាពរាងតូចនឹងហ្វូឆឹងមើលទៅដូចជាគ្រួសារតែមួយអញ្ចឹងធ្វើឲ្យអ្នកដែលទន្តឹងរង់ចាំគេបានឃើញរូបភាពនោះកើតមានការខឹងក្រោធយ៉ាងខ្លាំង

«ហ្វូឆឹង!!ឯងហ៊ានលូកថ្លើមយើងផងឬ»

ខ្ចាយ*សំឡេងបែកកែវតែ

«សេនាឆាប់ទៅចាប់ខ្លួនហ្វូឆឹងយកទៅឃុំទុកភ្លាម»ដោយបញ្ជាអ្នកក្រោមបង្គាប់រួចនាយមាំក៏ចាកចេញសំដៅទៅរករាងតូចយកតែម្ដងដោយមិនខ្វល់អ្វីច្រើននោះទេ

MAKE YOU LOVE ME👉💝Where stories live. Discover now