Ch.1 Lost boy

142 21 2
                                    

~10 ឆ្នាំ​មុន​~

​ នៅ​ក្នុង​ព្រៃ​ដ៏​ក្រាស់​ឃ្មឹក​ ដែល​មាន​សភាព​ងងឹត​ មិន​ថា​ពេល​យប់​ឬ​ពេល​ថ្ងៃ​ ក៏​ពន្លឺ​ព្រះ​អាទិត្យ​ពិបាក​នឹង​ជះ​ពន្លឺ​ចូល​មក​ដែរ​។

​  "ឆ្លង​ផុត​ព្រៃ​នេះ​ សល់​តែ​2​ថ្ងៃ​ទៀត​ ដល់​ហើយ​"​ នារី​រាង​តូច​ រង៉ូវៗ​ម្នាក់ឯង​។ អ្នក​ណា​ទៅ​គិត​ទៅ​ថា​ មនុស្ស​ស្រី​ ខ្លួន​តូច​ ដូច​ជា​នាង​ បែរជា​មក​ដេីរ​តែ​ម្នាក់ឯង​នៅ​ក្នុង​ព្រៃ​ជ្រៅ​ជា​មួយ​ វ៉ាលិស​ មួយ​តាម​ខ្លួន​ទៅ​វិញ​។

​  ហើយ​ច្បាស់​ណាស់​ថា​ នាង​មិន​មែន​ជា​មនុស្ស ​'ធម្មតា​' ។ Miyawaki Sakura គឺជា​ឈ្មោះ​របស់​ ម្ចាស់​មុខ​ស្រស់​ខ្លួន​តូច​ ។ ឬ​ក៏​អាច​ហៅ​ រហស្សនាម​មួយ​ទៀត​ថា​ 'ព្រះ​នាង​ម្ចាស់​ Sakura' ។ កេីត​មក​ជា​កូន​ទោល​​ក្នុង​គ្រួសារ​រាជវង្ស​បុរាណ នាង​មាន​ភារកិច្ច​ដ៏​ធំ​នៅ​ជាប់​ខ្លួន​ ដែល​នាង​ចាំបាច់​ត្រូវ​បំពេញ​។

​ "មួយ​ជីវិត​រត់​ចេញ​ពី​ផ្ទះ​ម្ដង​មិន​អន់​ទេ​"

​ ត្រូវ​ហើយ​ ហេតុ​ផល​ដែល​នាង​មក​នៅ​តែលតោល​ម្នាក់ឯង​ ក្នុង​ព្រៃ​ជ្រៅ​បែប​នេះ​ គឺ​ព្រោះ​តែ​នាង​កំពុងតែ​រត់​ចេញ​ពី​ផ្ទះ​ ដោយ​បេីក​ចំហ​។

​ "គ្រួសារ​ត្រកូល​ Hong នេះ​ពូកែ​រក​កន្លែង​បោះ​បង្គោល​ គ្រាន់​បើ​"​ នាង​និយាយពី​ ត្រកូល​ Hong ដែល​ជា​គ្រួសារ​រាជវង្ស​មួយ​ទៀត​ ដែល​នៅ​កាន់​កាប់​តំបន់​ផ្សេង​ ពី​ត្រកូល​ Miyawaki ។​ ដែល​នាង​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ ទឹកដី​គ្រួសារ​Hong ក៏​ព្រោះ​តែ​ ហេតុ​ផល​3​ យ៉ាង​

​ 1​ ព្រោះតែ​វា​នៅ​ឆ្ងាយ​ពី​ទឹកដី​កំណើត​របស់​នាង​។ 2​ គឺ​ គ្រួសារ​ Hong បាន​បោះ​ឈ្មោះ​ បេីក​ជា​សាលា​ ដ៏​ល្បី​ ដែល​នាង​អាច​ ទៅ​ធ្វើ​ជា​គ្រូ​ពេទ្យ​ សម្រាប់​និស្សិត​។ ចំណែក​ឯ​ទី​3​ គឺ​នាង​អាច​ មាន​ធនធាន​ និង​ពេលវេលា​ គ្រាន់​សម្រាប់​ធ្វើ​ការ​ពិសោធន៍​ របស់​នាង​។

​ ស្រី​តូច​ ដេីរ​បណ្ដើរ​ គ្រហឹម​លេង​បណ្ដើរ​ សម្លឹង​មេីល​ទេសភាព​ជុំវិញ​ខ្លួន​ដោយ​អារម្មណ៍​ស្រស់ស្រាយ​ ព្រោះ​តែ​ប្លែក​ភ្នែក​ ប្លែក​អារម្មណ៍​។ អារម្មណ៍​ដែល​អណ្ដែត​អណ្ដូង​របស់​ Sakura ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​តែ​ ក្លិន​ឈាម​ស្រស់​ ដែល​ចេញ​ពី​គុម្ព​ព្រៃ​។

Bad Blood//ដំណក់​ឈាម​ខ្មៅ​ [Meanie/Minwoo] {Khmer Fanfic}Where stories live. Discover now