Ch.5 Deal

92 22 2
                                    


  Sakura ចំណាយ​ពេល​មួយ​សន្ទុះ​ធំ​ និយាយ​ប្រាប់​រឿង​(មិន​ទាំង​អស់​)​ ប្រាប់​ Wonwoo​ ដែល​ពេល​នេះ​ អង្គុយ​ស្ដាប់​ ទាំង​មាន​ទឹក​មុខ​មិន​ត្រូវ​។ ចាប់​តាំង​ពី​ រឿង​បិសាច​ជញ្ជក់​ឈាម​ មាន​បណ្ដាសា​ ដោយ​សារ​តែ​ ធ្មប់​ និង​ មាន​បិសាច​ជញ្ជក់​ឈាម​ពាក់​កណ្ដាល​មនុស្ស​ពាក់​កណ្ដាល​ ហើយ​ដែល​សំខាន់​គឺ​សាលា​ទាំង​មូល​នេះ​ គឺ​ជា​ដែនដី​របស់​ បិសាច​ជញ្ជក់​ឈាម​។

​  "អញ្ចឹង​ សិស្ស​ច្បង​Joshua ចង់​បំបិទ​មាត់​ខ្ញុំ​ចោល​ ព្រោះ​តែ​ខ្លាច​គេ​ដឹង​ថា​ ម្នាក់​នោះ​ជា​ ឈាម​ពាក់​កណ្ដាល​ស្អី​នោះ​? "​ Wonwoo យល់​ពី​សាច់​រឿង​បណ្ដេីរ​ៗ​ ។

​  "Mingyu មិន​មែន​ឈាម​ពាក់​កណ្ដាល​"​ Joshua និយាយ​ដោយ​សម្លេង​ត្រជាក់​ ប៉ុន្តែ​ Wonwoo បែរ​ជា​មិន​ព្រឺ​។

​  យ៉ាង​ហោច​ណាស់​ Wonwoo ក៏​ដឹង​ថា​ Joshua ងុបងល់​នឹង​ក្មួយ​ប្រុស​ក្រៅ​ខោ​ នេះ​ប៉ុណ្ណា​។ គេ​គ្រាន់​តែ​ដឹង​តាម​ អ្វី​ដែល​ Sakura បាន​រៀបរាប់​ប្រាប់​ នោះ​គឺ​ បិសាច​ជញ្ជក់​ឈាម​ធម្មតា​ មិន​អាច​ប៉ះពាល់​ឈាម​របស់​ ធ្មប់​បាន​ឡេីយ​ ប៉ុន្តែ​បេី​ ពួក​ឈាម​ពាក់​កណ្ដាល​ ផឹក​ឈាម​របស់​ធ្មប់​ អាច​ធ្វើឲ្យ​មាន​កម្លាំង​ខ្លាំង​ ជាង​ បិសាច​ជញ្ជក់​ឈាម​ធម្មតា​ ច្រេីន​ដង​។

​  ប៉ុន្តែ​បែរ​ជា​ Mingyu មិន​មែន​ជា​ ឈាម​ពាក់​កណ្ដាល​? ? ?

​  "Joshua និយាយ​ជា​ការ​ពិត​ អញ្ចឹង​ហើយ​ទេីប​ខ្ញុំ​ត្រូវ​ការ​ឯង​"​ Sakura ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​និយាយ​បញ្ចុះបញ្ចូល​អោយ​ Wonwoo ទន់​ចិត្ត​ និង​មិន​មាន​ការ​តក់ស្លុត​។

​  ប៉ុន្តែ​ប្រតិកម្ម​ដែល​ Sakura ទទួល​បាន​ពី​ Wonwoo ភាគ​ច្រើន​គឺ​ស្ងៀមស្ងាត់​ ធ្វើ​អោយ​ Sakura មាន​អារម្មណ៍​ថា​ធូរស្រាល​ ដែល​ Wonwoo ជា​មនុស្ស​ដែល​អាច​និយាយ​គ្នា​បាន​។

​  Wonwoo ចង់​និយាយ​ណាស់​ថា​ ទឹក​មុខ​របស់​ Joshua ក៏​គ្មាន​ទំនុក​ចិត្ត​នូវ​អ្វី​ដែល​គេ​បាន​និយាយ​ដែរ​។ តែ​ Wonwoo ក៏​ឆ្លៀត​គ្រប់គ្រាន់​ មិន​បង្ករ​រឿង​អោយ​ពិបាក​ជាង​នេះ​។

You've reached the end of published parts.

⏰ Last updated: Apr 19 ⏰

Add this story to your Library to get notified about new parts!

Bad Blood//ដំណក់​ឈាម​ខ្មៅ​ [Meanie/Minwoo] {Khmer Fanfic}Where stories live. Discover now