Ch.4 Need answer

161 19 12
                                    

 

  កាល​ពី​ច្រើន​ទសវត្ស​មុន​ នៅ​ពេល​ ពិភព​របស់​ បិសាច​ជញ្ជក់​ឈាម​ និង​ ពិភព​របស់​មនុស្ស​លោក​ មាន​សន្តិភាព​។ ទាំង​សងខាង​ធ្វើ​ការ​ព្រមព្រៀង​គ្នា​ ធ្វើ​ការ​ដោះដូរ​ រវាង​គ្នា​ទៅ​វិញ​ទៅ​មក​។ ចំណែក​ពូជ​អម្បូរ​តូច​មួយ​ ដែល​គេ​ស្គាល់​ថា​ ជា​ ពពួក​ធ្មប់​ គឺ​ធ្វើ​ជា​អ្នក​កណ្ដាល​ ជា​អ្នក​គ្រប់គ្រង​ក្នុង​ការ​ដឹក​ជញ្ជួន​ របស់​ ទៅ​​វិញ​ទៅមក​ ជា​អ្នក​ដោះ​ស្រាយ​បញ្ហា​ដែល​ទាក់ទង​នឹង​ ពិភព​ទៅ​ពី​។

​  មុខងារ​របស់​ ធ្មប់​ គឺ​សំខាន់​ណាស់​ក្នុង​ការ​ ធ្វើ​អោយ​មាន​សន្តិភាព​ ក្នុង​ពិភពលោក​ទាំង​មូល​ ប៉ុន្តែ​ ធ្មប់​ គ្រប់គ្រង​ការងារ​របស់​ពួក​គេ​ បាន​យ៉ាងល្អ​ឥតខ្ចោះ​។

​  មិន​យូរ​ប៉ុន្មាន​ មាន​ហេតុការណ៍​ បិសាច​ជញ្ជក់​ឈាម​ បាត់​ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ​។ រឿង​បាត់​ខ្លួន​មិន​ទាន់​ដោះស្រាយ​ចប់​ផង​ ក៏​រក​ឃើញ​ មនុស្ស​បាន​ស្លាប់​ ដោយ​សារ​ស្នាម​ខាំនៅ​ហ្នឹង​ក​ ដែល​ច្បាស់​ណាស់​ថា​មក​​ពី​បិសាច​ជញ្ជក់​ឈាម​។

​  ពិភព​លោក​ចាប់ផ្ដើម​ក្រឡាប់ចាក់​ ទាំងសងខាង​ បាត់​បង់​ទំនុក​ចិត្ត​លេី​គ្នា​ទៅ​វិញ​ទៅ​មក​។ កំហុស​ទាំង​អស់​ក៏​ធ្លាក់​ទៅ​លើ​ ធ្មប់​ ដែល​គ្មាន​សមត្ថភាព​គ្រប់គ្រង​សណ្ដាប់ធ្នាប់​រវាង​ មនុស្ស​និង​ បិសាច​ជញ្ជក់​ឈាម​។

​ ម្ចាស់​សម្ព័ន្ធ​ធ្មប់​ ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ មាស​តែ​រស់​នៅ​លាក់​ខ្លួន​ តាម​ស៊ើប​រឿង​ទាំង​អស់​ តែ​ម្នាក់ឯង​ដោយ​សម្ងាត់​។ នៅ​ពេល​ដែល​គាត់​ត្រឡប់​មក​វិញ​ អ្វី​ៗ​គ្រប់​យ៉ាង​ក៏​ក្លាយ​ទៅ​ជា​អសារបង់​...

​ គ្រួសារ​របស់​គាត់​
​ ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​គាត់​
​ កូន​ប្រុស​ស្រី​ របស់​គាត់​

​ ត្រូវ​បាន​ស្លាប់​ ដោយសារ​តែ​ការ​ជិះ​ជាន់​ ពី​ បិសាច​ជញ្ជក់​ឈាម​។ ប្រពន្ធ​និង​កូន​របស់​គាត់​ ព្យាយាម​ងេីប​ឈរ​រារាំង​និង​ការ​រំលោភ​បំពាន​ ទៅ​លើ​ទឹក​ដី​ធ្មប់​ តែ​កម្លាំង​តូច​មិន​អាច​យក​ឈ្នះ​...

Bad Blood//ដំណក់​ឈាម​ខ្មៅ​ [Meanie/Minwoo] {Khmer Fanfic}Where stories live. Discover now