ភាគទី០២

911 36 1
                                    


  នាយតូចប្រមូលភាពក្លាហានក្រោកឈរប៉ុន្តែនាយមិនអាចធ្វើបានព្រោះដៃជើងស្ពឹកអស់ទៅហើយឯកន្លែងនោះក៏ឈឺខ្លាំងទៀត។

" អួយ ....."ដាក់ជើងចុះដើរមិនបានប៉ុន្មានចំហានផងនាយតូចដួលអុកគូទតែម្ដង។ដោយឃើញទ្រង់ដូចជាវេទនាពេចdewក៏បានលើកបីខ្លួនតូចចូលក្នុងបន្ទប់ទឹកតែម្ដងទៅ។នាយដាក់នាយតូចឲ្យអង្គុយក្នុងអាងទឹកព្រោះនាយដឹងថាnaniឈរមិនបាន។

"យ៉ាងម៉េចទ្រង់ងូតទឹកទាំងអាវចឹងហេស៎.?!!." បុរសម្នាក់នេះមិនចេះនិយាយល្អអ្វីសោះក្រៅពីសម្លុត

" បងចេញសិនទៅ " ទឹកមុខអៀនរបស់naniធ្វើឲ្យdewសើចដោយហួសចិត្ត

"ឯងខ្លាចយើងឃើញហេស៎ ? តែមិញយើងឃើញអស់ហើយថែមទាំងប៉ះគ្រប់កន្លែងទៀតផង..."

"តែពេលនេះមិនដូចគ្នាទេ បងចេញសិនទៅ "

ដោយធុញហ្នឹងប្រកែកdew ក៏ចេញទៅទុកឲ្យ Nani ធ្វើអីធ្វើទៅស្រេចចិត្ត។ពេលdewចេញទៅបាត់នាយក៏ចាប់ផ្តើមដោះអាវចេញព្រមទាំងបើកទឹកងូត នាយបានឆ្លុះកញ្ចក់មើលក៏បានឃើញស្លាកស្នាមជាច្រើននៅលើខ្លួន (មិនបាច់ឆ្ងល់ជុំវិញព័ទ្ធដោយកញ្ចក់សុទ្ធ)។គេធ្វើបែបនេះហើយគិតថានាយឈប់ស្រលាញ់មែនទេ no ត្រឹមតែ dew លើកបី ក៏ធ្វើឲ្យអារម្មណ៍ល្អហោះចូលមកវិញដែរ។ ប្រហែល២០នាទីនាយតូចបានងូតទឹកហើយ តែចង្រៃអីភ្លេចយកកន្សែងចូល

"ចប់ហើយខ្ញុំ..." នាយតូចខឹងខ្លួនឯងស្ទើរតែបោកក្បាលឲ្យងាប់ទេ រវល់តែប្រកែកភ្លេចឲ្យឈឹង។

"P ខ្ញុំភ្លេចយកកន្សែង ជួយយកឲ្យខ្ញុំបន្តិចបានទេ..." គិតមួយសន្ទុះនាយតូចក៏សម្រេចចិត្តហាមាត់ស្រែករកជំនួយ។ dew ឮហើយមិនមាត់ទេតែដើរទៅយកកន្សែងពីក្នុងទូរដើរសម្តៅទៅបន្ទប់ទឹក
តុក...តុក...ទ្វារបានបើកគន្លឹះ dew ក៏រុញចូលទៅក្នុងតែម្តង

"P ចង់ធ្វើអី.!!!" នាយតូចគាំងរឿងចូលមកមធ្យមទេ តែខ្លាំងត្រង់dew យកកន្សែងមករុំខ្លួនឲ្យហើយលើកបីនាយទៅអង្គុយលើគ្រែ ព្រមទាំងដើរទៅយកខោអាវក្នុងទូរទៀត

"ខោអាវឯងប្រឡាក់អស់ហើយ ពាក់អាវយើងសិនទៅ..."

"តែ... វាធំណាស់"

រឿង: រងកម្មស្នេហ៍ព្រោះនាមជាប្រពន្ធUnde poveștirile trăiesc. Descoperă acum