ភាគទី០៣

839 29 0
                                    

    ពេលព្រឹកឈានមកដល់ពន្លឺព្រះអាទិត្យចាំងជះតាមប្រលោះបង្អួច ប៉ះភ្នែកអ្នកដែលគេងនៅលើគ្រែ នាយមិនចង់បើកភ្នែកទាល់តែសោះព្រោះតែឈឺក្បាលខ្លាំងងពេច ណាមួយយប់មិញនាយចេញច្បាំងរហូតដល់ព្រឹកទៅហើយ។ គេងាកទៅមើលជុំវិញបន្ទប់ គឺថាមានតែនាយម្នាក់គត់ បន្ទាប់ពីសម្ងំមួយសន្ទុះនាយក៏ក្រោករៀបចំខ្លួនចុះទៅក្រោម ឯអ្នកខាងក្រោមនេះវិញដូចជាមិនខ្វះរឿងនិនាយសោះ ខុសអ្វីតែនាយតូចអង្គុយស្តាប់ទាំងមិនអាចប្រកែកបាន

"កូន dew ក្រោកហើយហេស៎ មកអង្គុយសិនមក..."លោកស្រី sutivanisak ដែលជាម្តាយហៅកូនប្រុសមកអង្គុយជិត ព្រមទាំងទល់មុខ Nani ។ dewnani បានប្រទះភ្នែកគ្នាប៉ុន្តែម្នាក់ខាងនោះធ្វើមិនដឹង naniបានត្រឹមញញឹមម្នាក់ឯង ព្រោះគេអត់ញញឹមវិញផង

"កូន dewម៉ាក់បាននិយាយគ្នារួចហើយ យើងយកnaniទៅនៅខាងយើងណា... កូនokទេ.?..."

"ស្រេចលើម៉ាក់ទេ ..." គិតយូរទៅទៅនៅខាងនាយក៏ល្អព្រោះចង់ធ្វើអីក៏បាន (ដឹងតែមិនរួចខ្លួនទេnani)
"Ok ..."
បន្ទាប់ពីព្រមព្រៀងគ្នារួចហើយអ្នកខាងនោះទុកពេលឲ្យត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះពេលល្ងាចនឹងមកទទួលទៅនៅខាងគ្រួសារ sutivanisak ហើយ។

"កូនត្រូវតែថែសុខភាពផងណាម៉ាក់មិនបាននៅក្បែរកូនទៀតទេ..." ម្ដាយរៀបរាប់ទៅកូនប្រុសទាំងទឹកភ្នែកព្រោះតែនេះជាលើកទីមួយហើយដែរបណ្ដោយឱ្យកូននៅឆ្ងាយពីខ្លួន។ ឯកូននេះវិញរៀបចំខោអាវទាំងទឹកភ្នែកជោកថ្ពាល់ នេះយំឡើយដង្ហក់ហើយ និយាយអ្វីមិនចេញទាល់តែសោះ។បន្ទាប់ពីរៀបរាប់ផ្តែរផ្តាំអស់ជាច្រើនម៉ោងហើយ ។ពេលល្ងាចក៏មកដល់នាយតូចឡើងទៅលើឡានទាំងអារម្មណ៍ពិបាកពណ៌នា ពេលដែលឃើញម្តាយនាយយំបែបនេះ

" ជម្រាបលាអ្នកម៉ាក់...ពេលទំនេរកូនមកលេង..." និយាយចប់ឡានក៏ចេញទៅបាត់ ទុកឲ្យម្តាយទួញសោកតែម្នាក់ឯង

"ហ្ហឹក..បងសប្បាយចិត្តហើយមែនទេ ...ដែលបងសម្រេចបែបនេះ...? "

" អូនកុំបារម្ភអី មានរឿងអី ចាំយើងយកកូនមកវិញ..."

អ្នកជាប្រពន្ធមើលទៅប្តីទាំងខ្លោចចិត្តបំផុតពេលដែរគាត់ដឹងពីគោលបំណងប្តី តែគាត់គ្មានចិត្តសម្រេច។

រឿង: រងកម្មស្នេហ៍ព្រោះនាមជាប្រពន្ធWhere stories live. Discover now