ភាគទី០៦

824 30 1
                                    

មួយរយៈមកនេះ Nani មិនបានចេញទៅណានោះទេ នៅតែផ្ទះ ពេលថ្ងៃធ្វើការងារផ្ទះ ពេលយប់កំដរប្តីតែប៉ុណ្ណឹង ព្រោះ dew ហាមនាយមិនអោយចេញទៅណា។ ប៉ុន្តែថ្ងៃនេះនាយតូចបែរជាមិនក្រោកធ្វើម្ហូបបាយឱ្យប្អូនថ្លៃទេព្រោះនាយមានអារម្មណ៍ថាអស់កម្លាំងខ្លាំង បើនិយាយពីមុខមាត់វិញឡើងស្រេកដូចគ្មានឈាម។ នាយព្យាយាមក្រោកឡើងទៅយកថ្នាំក្នុងថតទូយកមកលេប តែវាបានអស់ទៅហើយនៅសល់តែសំបកកំប៉ុង។

"អស់ហើយមែនទេ...." ទាំងខ្លួនធីងធោងនាយរកកំប៉ុងផ្សេងប៉ុន្តែក៏អស់ដូចគ្នា ។ នាយអង្គុយសុខៗក៏មានឈាមហូរចេញតាមច្រមុះ គេលើកដៃទៅប៉ះច្រមុះដើម្បីយកមកមើល

" ខ្ញុំកើតអីនឹង...!!!" ឈាមបានហូរកាន់តែខ្លាំងដូច្នេះនាយតូចមានតែរៀបចំខ្លួនទៅពេទ្យ។

+ មន្ទីរពេទ្យ

" ខ្ញុំបានឱ្យអ្នកប្រុសលេបថ្នាំនេះឲ្យទៀងទាត់ តើហេតុអីបានជាអ្នកប្រុសមិនបានលេបវាយ៉ាងនេះ ?"

" អឺ....ខ្ញុំសុំទោសដោយសារមួយរយៈនេះខ្ញុំរវល់ខ្លាំង..."

"អ្នកប្រុសរវល់តែអ្នកប្រុសមិនខ្វល់ខ្វាយពីសុខភាព ពេលនេះវាគឺជាដំណាក់កាលទី 2 ហើយ សូមអ្នកប្រុសលេបថ្នាំឲ្យទៀងទាត់និងអញ្ជើញមកពិនិត្យឲ្យបានញឹកញាប់..."

"បាទ...អរគុណលោកគ្រូពេទ្យ"

"លោកអាចទៅផ្ទះបានហើយថែទាំសុខភាពផង..."

"បាទ អរគុណហើយជម្រាបលាលោកគ្រូពេទ្យ"

បន្ទាប់ពីចេញពីមន្ទីរពេទ្យនាយតូចបានត្រឹមតែអង្គុយក្នុងបន្ទប់មើលទៅរូបថតដែលនាយរៀបការតែប៉ុណ្ណោះ ព្រោះតែគ្មានកម្លាំងទើបនាយគេងលក់តទៀត
សំឡេងបើកទ្វារបន្ទប់បន្លឺឡើងនាយតូចក៏បានបើកភ្នែកឡើង។

" Dew..."

"រៀបចំខ្លួនទៅយើងនាំឯងចេញទៅក្រៅ..." Dew និយាយដោយសំឡេងស្មើ

"បងនាំខ្ញុំទៅណាមែនទេ..." នាយតូចរាងសប្បាយចិត្តព្រោះតែខានចេញទៅក្រៅយូរដែរហើយ

" មែនហើយ..." Dew និយាយចប់naniប្រាប់ឡើងរៀបចំខ្លួនយ៉ាងលឿន។

មកដល់កន្លែងដែល dew នាំមកកន្លែងនេះវាប្លែកណាស់សុទ្ធតែមនុស្សប្រុសរាងចំណាស់ និងមនុស្សប្លែកៗជាច្រើន។នាយតូចងាកមើលសង់ខាងដើរពីក្រោយរាងខ្ពស់ជាប់រហូតព្រោះតែខ្លាច។ គ្រប់ពេលភ្នែកបុរសអស់ទាំងនោះងាកមកនាយពិតជាខ្លាចណាស់

រឿង: រងកម្មស្នេហ៍ព្រោះនាមជាប្រពន្ធWhere stories live. Discover now