ភាគទី០៤ : ក្ស័យធន

770 31 0
                                    

តាមទម្លាប់រាល់ថ្ងៃ Nani តែងតែគេងលើសាឡុងរងចាំប្តីនៅក្នុងបន្ទប់ទទួលភ្ញៀជានិច្ចុ។ ម៉ោង១យប់ហើយគេមិនទាន់មកផ្ទះទៀត វាជាថ្ងៃទី៥ហើយដែលdewមិនចូលផ្ទះ។ឯនាយតូចនេះវិញកំពុងអង្គុយឪបជង្គង់យំតែម្នាក់ឯង ព្រោះdew កាន់តែប្រងើយកន្តើយមកកាន់នាយហើយ។
សម្លេងយំខ្សឹកខ្សួលម្នាក់ឯងធ្វើឲ្យអ្នកចុះមកយកទឹកញុំាឮ ប៉ុន្តែនាយមិនហ៊ានចូលទៅជិតទេ បានត្រឹមតែសម្លឹងមើល។ បន្ទាប់ពីsky ចេញទៅផុតមួយសន្ទុះ dew ក៏បានមកដល់

"Dew...." ពេលដែលឃើញវត្តមានប្តីភ្លាមនាយតូចប្រញាប់រត់មកទទួល តែលោកប្តីរបស់គេមិនបានមើលឃើញទេ (ខ្វាក់ហើយមើលទៅ) ដើរចូលក្នុងបន្ទប់ហើយចូលទៅងូតទឹកធ្វើមិនដឹង។ នាយក៏ទៅរៀបអាវដែលប្តីដោះមិញទុកតែក៏ប្រទះនិងស្មាមគ្រែមម្សៅនៅនឹងអាវនោះ ហ្ហើយ ខ្ចិលខ្វល់ច្រើននាយក៏ឡើងលើគ្រែសង្ងំគេង ។ ប្រហែល១០នាទីក្រោយមក dew បានចេញមកវិញ នាយរៀបចំខ្លួនហើយ ក៏ឡើងគេងក្បែរ Nani ។ ប្រហែលអស់កម្លាំងណាស់ហើយមើលទៅ គ្រាន់តែដាក់ក្បាលដេកតែម្តង តែnaniនេះវិញអត់ដេកអត់អីទេនៅមើលមុខប្តីនឹងឯង។

ពេលព្រឹកមកដល់ នេះជាថ្ងៃទីមួយដែលnani ចូលមកធ្វើការ នាយដើរតាមdew ពីក្រោយរហូតព្រោះមិនដែលស្គាល់គេ ។

" Den ...." Dew ហៅកូនចៅជាសញ្ញាហើយក៏ដើរចូលក្នុងបាត់

" បាទ.... អ្នកទាំងអស់គ្នានេះគឺ អ្នកប្រុស Nani ដែលជាជំនួយការផ្ទាល់របស់លោកអគ្គនាយក ហើយក៏ជាប្រពន្ធរបស់គាត់ផងដែរ " Den ណែនាំទៅកាន់បុគ្គលិកទាំងអស់

"បាទ ...សួស្តីខ្ញុំឈ្មោះ Nani សុំជួយណែនាំផង..." ខំនិយាយផងញញឹមផងតែបែជាគេនាំគ្នាខ្សឹបគ្នាធ្វើមិនដឹង

' មុខមាត់ស្អាតបាតតែទៅយករបស់គេទៅវិញណ៎ '

' មិនគួរទៅយករបស់គេសោះ '
ពាក្យទាំងនេះបានហោះចូលត្រចៀក នាយតូចទាំងអស់តែនាយចាប់អារម្មណ៍តែម្នាក់ដែលឈរទល់មុខនាយទេ នោះគឺជាសង្សាររបស់ dew ។ Chani នាងមើលមក Nani ស្ទើរមិនដាក់ភ្នែក នាងស្អប់nani ណាស់ឥឡូវមកធ្វើការជាមួយគ្នាទៀត តែអ្វីដែលសំខាន់ នាយតូចដណ្ដើមការងារនាងទៀត។

រឿង: រងកម្មស្នេហ៍ព្រោះនាមជាប្រពន្ធWhere stories live. Discover now