មិត្តភាព(special 🖤💙)

193 23 0
                                    

<មិចក៏មិនដោះខោអាវចេញទៅ នៅអោបខោអាវសើមនិងចឹង>បន្ទាប់ពីរពួកគេទាំងពីរមកដល់ខុនដូរវិញ Vegas ក៏ចូលទៅប្ដូរខោអាវ តែPete នៅអង្គុយធ្មឹង អោនមុខចុះដោយសាអៀន សូម្បីត្រចៀកក៏ក្រហមដែល

<មិចក៏មិនជូនអញទៅ ខុនដូរអញវិញ>ទោះនិយាយពិតមែន តែមិនហ៊ាងើបមុខមើលVegas ឡើយ ដោយសាគេមានតែកន្សែងនៅចង្កោះ វាមិនមែនជាលើកទីមួយទេដែលVegas ពាក់បែបនេះ តែមិនដឹងយ៉ាងមិចទេ ថ្ងៃនេះPete មានអារម្មណ៍ក្ដៅភាយៗ ពេលឃើញVegas បែបនេះ

<អាវ មនុស្សជាសង្សាគ្នា មិនអោយនៅខុនដូរជាមួយគ្នាយ៉ាងមិច ហាស?> ដឹងPete អៀន Vegas កាន់តែចង់ញោះ ដើរទៅអង្គុយពីរមុខអ្នកដែលអៀនឡើងក្រហមសូម្បីត្រចៀក ។Vegas អង្គុយផ្ទាល់និងការ៉ូ ដោះស្បែកជើងដែលសើបអោយPete បន្ទាប់មកក៏ដាក់មុខខ្លួនលើផ្លូវ ងើបមើលទៅកាន់គេ

<ហឺស ឬក៏ចង់អោយបងប្ដូរអោយ >មិនត្រឹមតែប្រើសព្វនាមបងទេ ថែមទាំងញញឹមព្រានទៅកាន់Pete ទៀតផង

<យើ..យើងទៅប្ដូរខ្លួនអែង អ្នកណាថាចង់អោយអែងប្ដូរអោយនោះ ឆ្គួត>Pete ងើបចេញពីរVegas យ៉ាងលឿន គេកើតអីនិង ដឹងថាធ្វើបែបនេះខ្លួនអៀនចង់ស្លាប់ហើយ ។Pete រត់ត្រុយ ចូលទៅក្នុងបន្ទប់ ទុកអោយVegas អង្គុយញញឹមម្នាក់អែង

<អាចង្រៃយអើយ ដឹងថាធ្វើចឹងអញអៀនអត់ តែមិញវានិយាយថាបង ចឹងយើងគួរថាហៅវាបងអត់នរ បងVegas អូយអៀនហាស >ផ្លាស់សំលៀកបំពាក់ហើយ មិនចេញទៅក្រៅបន្ទប់ទេ នៅឈរអៀនម្នាក់អែងនិង•_•

<Pete ហាសចេញមកក្រៅមក>គ្រាន់តែលឺVegas ភ្លាមបេះដូងPete លោតញាប់ជាងខ្លាំង ។ដើរចេញទៅឃើញVegas មានតែខោអត់ពាក់អាវដូចដើមហើយឈរផឹកដោះកូរ

<មិច មិចក៏មិនពាក់អាវ អែងមិនរងាទេអី> ដាក់ខ្លួនអង្គុយលើសាឡុង បែបខ្នងដាក់Vegas

<ពាក់ធ្វើអី បើគង់តែដោះចេញដដែល>ពាក្យសំដីពិននេះធ្វើអោយPete គិតដល់ណាដល់នៃបាត់ហើយ

<ផឹកអត់>Vegas ហុចទឹកដោះកូរមានកែវអោយPete តែPete រវីកក្បាល នេះអៀន ដល់ថ្នាក់សូម្បីរបស់ដែលខ្លួនចូលចិត្តក៏មិនហ៊ានញាំដែល

<មកបងផ្លុំសក់អោយ>Vegas ឈរពីមុខរួចក៏ផ្លុំអោយ Pete មុនហ៊ានមាត់ករអីទេ តែក៏អោនមុខញញឹម ពិតជាចូលចិត្តពេលដែលVegas ប្រែជាទន់ភ្លន់និងប្រើសព្វនាមបងបែបនេះណាស់

 Vegaspete short Novel🫦Where stories live. Discover now