My Ex boyfriend (ចប់)

173 25 0
                                    

ព្រឹកថ្ងៃថ្មីចូលមកដល់ ជាព្រឹកដែលរីករាយតែម្ដងពេលនឹកដល់រឿងយប់មិញ ខ្ងុំក្រលែកទៅម្ខាង ក៏ឃើញខ្នងសរៗ ដែលបែបចេញ

"ជុប Biu " ខ្ងុំអោនថើបខ្នងBiu ជារើយៗ តែមនុស្សក្នុងការអោបបែបមិនតបអីសោះ នៅគេងស្ងាត់ មិនមាត់មិនករ សុខៗកាយក៏ចាប់ផ្ដើមញ័រ

" ហឹក ចេញទៅ ហឹក"ខ្ងុំងើបមកមើលមុខBiu យ៉ាងលឿន បន្ទាប់ពីរដឹងថាBiu កំពុងយំ

" Biu "ខ្ងុំហៅដោយសំលេងថ្នមៗ ខ្ងុំពិតជាមានអារម្មណ៍ខុសពីររឿងយប់មិញ ខ្ងុំចាប់ផ្ដើមដូចមុនទៀតហើយ ពេលធ្វើរមិនគិត ទើបស្ដាយក្រោយ

"ហឹក ble តែងតែបែបនេះ ble មិនផ្លាស់ប្ដូរទេ យល់តែចិត្តខ្លួនអែង មិនខ្វល់ពីរអារម្មណ៍អ្នកដទៃ ចង់តែឈ្នះ មិនខ្វល់ថាវាត្រូវឬខុស ហឹក ble នៅតែធ្វើបាកBiu ដូចដើម ហឹក "Biu ស្រែកយំតែម្ដង ខ្ងុំគាំង រូបភាគនេះទៀតហើយ វាដូចជាថ្ងៃដែលBiu បានប្រែខ្នងចេញ ទ្រូងខ្ងុំចាប់ផ្ដើមអួល

" Biu Biu បង បង សុំទោស កុំយំអី បងខុសហើយ កុំធ្វើដូចថ្ងៃនោះអី ថ្ងៃដែលBiu បែរខ្នងចេញទៅ បងឈឺចាប់ណាស់ បងខំតាមរកBiu គ្រប់កន្លែងទើបដឹងថាអូនបានចេញទៅហើយ បងចាំBiu រហូតមក តែងតែដេកបន់សុំត្រឹមជួបមុខម្ដងទៀត មួយដងក៏បាន តែពេលបានជួប Biu បែបជាសង្សារបងប្រុសខ្លួនឯង តើបងគួរតែនិយាយថាមិចទៅ បងដឹងថាp'jo អាចមើលថែអូនល្អជាងបងឆ្ងាយណាស់ តែបងនៅតែធ្វើចិត្តមិនបាន ពេលឃើញអូនស្និតស្នាគ្នា បងពិតជាមិនចង់អោយទៅជាបែបនេះដែល តែបងមិនអាចឈប់ស្រលាញ់អូនបានទេ "ខ្ងុំរៀបរាប់គ្រប់យ៉ាង ខ្ងុំពិតជាមិនអាចកាត់ចិត្តពីរBiu បានមែន ខ្ងុំដឹងបើBiu នៅជាមួយបងប្រុសខ្ងុំ Biu និងមានតែស្នាមញញឹម តែបេះដូងវាពិតជាឈឺណាស់ ។Biu មើលមកខ្ងុំដោយមិននិយាយអី គ្រាន់តែហូរទឹកភ្នែក មើលមក

" Biu តើអូនពិតជាឈប់ស្រលាញ់បងមែនហោស"ខ្ងុំសួរទាំងឈឺចាប់ទោះពេលខ្លះ ខ្ងុំគួរតែដឹងចម្លើយហើយ

"ហឹក វាបានការអីទៅ ទោះឈប់មិនឈប់ក៏ដោយ ពេលនេះខ្ងុំជារបស់អ្នកផ្សេងហើយ "ហឹក ត្រូវហើយ វាជាការពិតពេលនេះBiu មិនមែនជារបស់ខ្ងុំទៀតទេ ទឹកភ្នែកខ្ងុំហូរមើលទៅកាន់មនុស្សដែលខ្លួនស្រលាញ់ Biu គួរតែបានទទួលមនុស្សល្អជាងខ្ងុំ ហើយBiu ក៏បានបញ្ជក់ច្បាស់ៗដែល រឿងរវាងយើងគឺចប់ហើយ ។ ខ្ងុំខាំមាត់ដកខ្លួនចេញពីរBiu ទោះមិនចង់ តែក៏ត្រូវទទួលយកការពិតរវាងយើង ថាត្រូវមានបន្ទាប់ខណ្ឌហើយ

 Vegaspete short Novel🫦Where stories live. Discover now