បងពេទ្យ

127 23 3
                                    

<សូមអញ្ជើញលោកPete ចូលបន្ទប់លេខ2ចាស>រឿងផ្ដើមចេញពីមន្ទីពេទ្យនៅកណ្ដាលក្រុងមួយកន្លែង ។អ្នកគ្រូពេទ្យស្រែកហៅPete អោយចូលជួបគ្រូពេទ្យដែលត្រូវពិនិត្យសុខភាព

<អេ! បងនៅអង្គុយដល់ណាទៀតអ្នកគ្រូពេទ្យហៅហើយ>Mochiiដែលជាប្អូនស្រី ក៏ហៅអោយបងប្រុសខ្លួនដែលអង្គុយធ្វើមុខស្អុយ ព្រោះPete គេមិនចង់មកពេទ្យទេ គឺខ្លាច

<បងប្រាប់ហើយ ថាមិនបានឈឺអីទេ មិនដឹងមកពិនិត្យធ្វើស្អី😾>តបទៅវិញទាំងមុខជូរ ខ្លួនពិតជាមិនចង់មកទេ មនុស្សខ្លាចពេទ្យសិងអី នៅបង្ខំមកទៀត

<ចុះ អាឧស្សាហ៍សន្លប់រាល់ដងនាស វាជាស្អី ទៅលឿនទៅគ្រូពេទ្យចាំហើយ> Mochiiទាញបងប្រុសដល់សែនខ្ចិល ចូលទៅក្នុងបន្ទប់ពេទ្យ

<ជំរាបសួរលោកគ្រូពេទ្យ អេ!បងនៅភ្លឹកអីនិង មិចមិនជំរាបសួរគ្រូពេទ្យ>MochiiងាកទៅនិយាយជាមួយPete ដែលនៅឈរភ្លឹក

<😳ជំ...ជំរាបសួលោកគ្រូពេទ្យ☺️> បន្ទប់ពីលែងភ្លឹកហើយ Pete ក៏ដើរទៅអង្គុយកៅអីដែលទល់មុខគ្រូពេទ្យក្មេង ទាំងញញឹមពព្រាយ

<បាទជំរាបសួរ> គ្រូពេទ្យក៏ញញឹមទទួលធម្មតា

<បងពេទ្យឈ្មោះអីដែល> មិនទាំងបានអីផង ប្ដូរពីលោកគ្រូពេទ្យទៅជាបងពេទ្យបាត់ហើយ

<នែ បងធ្វើអីនិង> Mochii ដែលនៅពីក្រោយឃើញរឹកពាបងខ្លួនហើយ កេសសួរយ៉ាងលឿន

<អែងកុំចេះនៅអោយស្ងៀមទៅ 😾>ងាកទៅសម្លក់ប្អូនដែលឈរពីក្រោយ

<បាទមិនអីទេ ហៅបងពេទ្យក៏បាន ខ្ងុំឈ្មោះVegas >ស្នាមញញឹមគ្រូពេទ្យធ្វើអោយPete ដែលនៅខាងមុខ កាន់តែងប់ មិនដឹងជាពេទ្យអីទេ សង្ហាដល់ហើយ

<អួយ ឈ្មោះVegasហេស សូម្បីតែឈ្មោះក៏ពិរោះដែល ចំណែកមុខក៏សង្ហា☺️>និយាយផង មុខញញឹមរាយស្នេហ៍ បើដៃវិញរិទ្ធតែមិនទំនេរ លើកទៅអង្អែល ម្រាមដៃVegas ថើរៗ

<នែ! សុំទោសលោកគ្រូពេទ្យ បងខ្ងុំប្រហែលឈឺពេក ដល់ឡប់ហើយ😁> Mochiiទៅទាញដៃបងខ្លួនយ៉ាងលឿន ថ្ងៃនេះកើតអីនិងបានជាបែបនេះ

<មិនអីទេបាទ ចឹងខ្ងុំសូមនិយាយពីអាការ:ប្អូនPete គឺមូលហេតុដែលឧស្សាហ៍សម្លប់នោះ មកពីខ្វះជាស្ករតែប៉ុណ្ណោះ ចឹងគ្រាន់តែញ៉ាំរបស់ផ្អែមៗប៉ុន្មានថ្ងៃទៅលែងអីហើយបាទ> Vegas កុំប្រឹងប្រាប់ពីអាការះ តែPete នោះដូចចាក់មិនចូលសោះ ព្រោះរវល់តែញញឹមសម្លឹងមើលមុខបងពេទ្យ

 Vegaspete short Novel🫦Where stories live. Discover now