ប្រពន្ធពូ

153 22 2
                                    

<Pete ជឿប៉ាទៅ កូនទៅនៅជាមួយពូទៅណា> ប៉ាPete បានសុំអោយកូនប្រុសតែម្នាក់ អាយុ15ឆ្នាំ អោយទៅនៅជាមួយប្អូនប្រុសធម៌របស់ខ្លួន ដោយសារជីវិតភាពពេលនេះមិចអាចសូម្បីតែអោយកូនរៀន

<ប៉ា ហឹកអត់ទេPete នៅជាមួយប៉ា កូនមិនស្គាល់គាត់ទេ>Pete យំមិនចង់ទៅទេ ខ្លួនមិនចង់បែកពីប៉ា ហើយសំខាន់ខ្លួនមិនស្គាល់ម្នាក់ដែលកំពុងសម្លឹងមកខ្លួននេះទេ

<Pete ស្ដាប់ប៉ាណា កូនទៅនៅជាមួយពូទៅ កូននិងបានរៀនណា គេជាប្អូនប៉ាទេ កុំខ្លាចណា > ចាប់មុខកូនប្រុសអោយយល់អ្វីដែលគាត់មានបំណងល្អចំពោះកូន បើនៅទីនេះមិនបានរៀនទេ តើអនាគតកូនគាត់និងទៅជាយ៉ាងណា

<ហឹក ប៉ា ហឹកៗ> ទឹកភ្នែកនៅតែបន្ដ ក្រវីក្បាល ក្មេងទើបតែ15ឆ្នាំអោយបែកពីគ្រួសារ អ្នកណាមិនខូចចិត្ត

<Pete មិនអីទេទៅនៅជាមួយពូណា>Vegas ដែលអង្គុយជិតនោះជាយូទើបនិយាយចេញមក ណាមួយខ្លួនក៏ទុកPeteដូចក្មួយម្នាក់ដែល

<ហឹកអត់ទេ Pete ចង់នៅជាមួយប៉ា🥺>ងាកមើលអ្នកដែលនិយាយមក ក្រវីក្បាល មិនចង់ទៅជាមួយគេទេ

<Vegas យកគេទៅ ជួយមើលកូនបងផងណា បងទុកចិត្តលើអែងហើយ>ងាកទៅផ្ដាំប្អូនប្រុសដែលរាប់អានគ្នា គាត់សុខចិត្តអោយកូនទៅគេមើលថែ ព្រោះជីវភាព

<កុំបារម្ភអីបង Pete ក៏ជាក្មួយខ្ងុំម្នាក់ដែល>តបទាំងញញឹមតិចៗ ក៏មានចិត្តអាណិតបងប្រុសដែល ដែលត្រូវបែកពីកូនជាទីស្រលាញ់

<Pete ស្ដាប់ប៉ា ទៅនៅជាមួយលោកពូត្រូវស្ដាប់សំដីលោកពូយល់ទេ ធ្វើជាក្មេងល្អ ខំរៀន ពេលPete រៀនចប់មានការងារធ្វើ ពួកយើងនិងវិលមកជាជាមួយគ្នាវិញណា > ផ្ដាំផ្ងើរកូនប្រុស មុននិងបែកគ្នា យូគួរសមដែលទម្រាំPete រៀនចប់

<ហឹកៗ បាទប៉ា ហឹក >អោបលាប៉ាខ្លួនជាលើកចុងក្រោយ ព្រោះគ្មានជម្រើសទេ មានតែបែបនេះទើបខ្លួនអាចរៀនសូត្របាន

<ចឹងឆាប់ទៅៗ ពូចាំហើយ > Pete អោបប៉ារួចក៏ដើរទៅឡានទាំងចិត្តមិនចង់បែកសោះ ឡានបើចេញទៅពីផ្ទះមិនបានមួយគីឡូវដីផង Pete យំខ្សឹបខ្សួរនឹកបាត់ទៅហើយ តែក៏មិនហ៊ានបញ្ចេញសំលេង ក្រែងចិត្តមនុស្សចាស់ដែលអង្គុយជិតខ្លួន អាយុប្រហែល28ឆ្នាំ

 Vegaspete short Novel🫦Where stories live. Discover now