ភាគទី9:លោកអាត្មានិយមណាស់

983 75 10
                                    

     មួយសន្ទុះក្រោយមកជុងហ្គុកក៏បានចេញពីបន្ទប់ទឹកវិញជាមួយនឹងកន្សែងត្រឹមចង្កេះធ្វើអោយអ្នកដែលមានវត្តមាននៅក្នុងបន្ទប់នេះឃើញហើយក្តៅភាយពេញផ្ទៃមុខតែម្តង...
«ខ្ញុំ...ខ្ញុំយកសម្លៀកបំពាក់អោយលោក»ថេហ្យុងគ្រាន់តែឃើញជុងហ្គុកក្នុងសភាពបែបនេះហើយ ទោះនាយមិនបាននិយាយអ្វីក៏ដោយក៏គេដឹងថាធ្វើបែបណាដែរ ព្រោះគេមិនអាចបណ្តោយអោយខ្លួនអែងឡើងកម្តៅពេញផ្ទៃមុខព្រោះតែរាងកាយដ៏សែនល្អរបស់ជុងហ្គុកដែលមាននៅចំពោះមុខគេនាពេលឥឡូវនេះទេ។
«ល្មមឆ្លើយសំណួររបស់យើងហើយមុខអែងកើតអី??»
«បំភ្លេចវាចោលទៅបានទេ...»ថេហ្យុងហុចសម្លៀកបំពាក់អោយជុងហ្គុកហើយគេក៏សម្លឹងមើលមុខជុងហ្គុកចំៗបែបអង្វរកមិនចង់អោយនាយរំលឹកពីរឿងមួយនេះទៀតឡើយ អាចថាគេប្រើល្បិចនេះព្រោះមិនចង់ឆ្លើយទើបធ្វើខ្លួនរៀងគួរអោយអាណិតបន្តិច តែគេក៏មិនចង់គេចវេសដែលប៉ុន្តែបើរំលឹកទៅវានាំទេឈឺចាប់ ចឹងរំលឹកធ្វើអី??
«ហេតុអី??អែងមានរឿងអីលាក់បាំងជាមួយយើង??»
«មានរឿងច្រើនណាស់ដែលលោកមិនដឹង ហើយវាមិនមែនជារឿងអាថ៍កំបាំងអ្វីនោះទេ គ្រាន់តែវាជារឿងផ្ទាល់ខ្លួនដូច្នេះហើយលោកក៏មិនបាច់ចង់ដឹងដែល បើដឹងហើយវាគ្មានបានប្រយោជន៍អ្វីដដែល»
«បានយើងមិនដេញដោលអែងទេ តែស្អែកត្រូវទៅវិញជាមួយយើង ត្រូវចាំថាផ្ទះអែងមិនមែននៅទីនេះ»
«លោក...ខ្ញុំមិនយល់ពីលោកទេ»
«យើងក៏មិនយល់ពីអែងដែរ មកឆាប់ឡើងដេកទៅឬមួយចង់ដេកលើឥដ្ឋក៏តាមចិត្តយើងមិនបង្ខំទេ»ជុងហ្គុកដាក់ខ្លួនដេកនៅលើគ្រែរបស់ថេហ្យុងដោយមិនស៊ាំញ៊ាំច្រើនទេ ព្រោះនាយពិតជាទ្រាំមិនបានជាមួយនិងក្លិនក្រអូបដែលមាននៅក្នុងបន្ទប់របស់ថេហ្យុងបានឡើយ នាយចង់តែឈ្មុលនៅទីនេះមិនចង់ងើបទៅណានោះទេ។
«ដាក់ខ្នើយឪបបាំងបែបនេះ បើព្រឹកឡើងអែងហ៊ានតែចូលមកក្បែរយើងហួសព្រំដែនដែលបានដាក់នោះអែងឈឺខ្លួនមិនខានទេ»ជុងហ្គុកក្តៅស្លឹកត្រចៀកងឺងទៅពេលដែលថេហ្យុងបានយកមកខ្នើយមកបាំងចំកណ្តាលបែបនេះទើបនាយនិយាយបែបនេះតែម្តងទៅ...មិចក៏នៅសុខៗស្រាប់តែធ្វើចឹងគិតថានាយនិងឆ្លៀតឪកាសឬពេលដែលគេគេងលក់ទើបដល់ថ្នាក់យកខ្នើយមកបាំង??
«លោក...»
«បើរវល់តែរឿងច្រើនបែបនៀក ពេលណាបានដេកទៅ»
«ដេកក៏ដេកដែល...»ថេហ្យុងដកខ្នើយនោះចេញហើយក៏បង្ខិតខ្លួនគេងស្ទើរតែធ្លាក់ពីលើគ្រែទៅហើយតែ...
«អឹស???លោក...»នៅសុខៗស្រាប់តែមានដៃមឹកមួយគូរលុកចូលមកឪបចង្កេះរបស់ថេហ្យុងហើយក៏ទាញរាងកាយតូចស្តើងរបស់គេអោយផ្អឹបជាមួយនិងទ្រូងហាប់ណែន
របស់នាយ
«ឆាប់បិទភ្នែកហើយដេកទៅ»ជុងហ្គុកសង្កត់សំឡេងរៀងធ្ងន់បន្តិចហើយកីចាប់ឪបថេហ្យុងពីខាងក្រោយដដែលមិនព្រមលែងទៅណាឡើយ។ជុងហ្គុកពេលនេះនាយពិតជាមិនយល់ពីខ្លួនអែងនោះទេហេតុអីនាយចាំបាច់ធ្វើរឿងមួយនេះដាក់ថេហ្យុងដែរ??

ភ្លោះជំនួសស្នេហ៍Where stories live. Discover now