ឋានៈជាស្រីបម្រេី

284 19 2
                                    

#អន្ទាក់កម្មទឹកភ្នែក
#ភាគទី១៣ (ឋាន:ជាស្រីបម្រើ)
_____________________________

" អ្នកម៉ាក់! នេះជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំទេ សុំម៉ាក់ទុកពេលវេលាឲខ្ញុំធ្វើអ្វីតាមចិត្តខ្លួនឯងខ្លះបានទេ? "

" ម៉ាក់នឹងចាត់ទុកថាវាជារឿងផ្ទាល់ខ្លួនបានហើយម៉ាក់ក៏នឹងមិនហាមឃាត់ដែរបើសិនជាស្រីដែលនៅក្បែរខ្លួនរបស់ឯងនៅពេលនេះគឺជាស្រីដែលនាំមកពីសង្គមខាងក្រៅ បន្ទាប់លេងសប្បាយឆ្អែតឆ្អន់ហើយក៏ឲលុយដើម្បីបញ្ចប់រឿង តែម្ដងនេះមិនមែនទេ! វាមិនមែនហៅថាជារឿងផ្ទាល់ខ្លួនឡើយ ព្រោះនាងជាអ្នកបម្រើរបស់ម៉ាក់...ជាមនុស្សដែលរស់នៅក្នុងផ្ទះនេះ ឯងហ៊ានប្រព្រឹត្តិទង្វើអាក្រក់បែបនេះដាក់នាងផងមែនទេ? "

" ទង្វើអាក្រក់អី្វទៅម៉ាក់? ខ្ញុំគ្រាន់តែចង់ធ្វើតាមតម្រូវការរបស់ខ្លួនប៉ុណ្ណោះ "

" កោតតែឯងនិយាយបែបនេះទៅរួច....ធ្វើខុសហើយនៅតែប្រកែកមិនព្រមទទួលកំហុសទៀត ឯងធ្វើទង្វើបែបនេះមានដឹងទេថានាងត្រូវខូចខាតខ្លាំងប៉ុណ្ណា? "

" ខូចខាតស្អីណាស់ណាទៅ? នាងមានឋានះត្រឹមតែជាស្រីបម្រើប៉ុណ្ណោះមិនមែនជាព្រះនាងម្ចាស់ដ៏ខ្ពង់ខ្ពសមកពីណាទេ ម៉្យាងទៀតក្រោយពីធ្វើរឿងនេះចប់រួចរាល់ ខ្ញុំសន្យាថានឹងឲលុយជាសំណងថ្លៃខ្លួនដល់នាងឲសមតាមតម្លៃ សូមម៉ាក់កុំព្រួយអី " សម្តីគ្មានបេះដូងមួយឃ្លាបង្ហើរចេញពីបបូរមាត់របស់អ្នកកម្លោះទាំងមិននឹកស្តាយស្រណោះអាណិតអាសូរដល់អ្នកដែលស្តាប់ឮសូម្បីតែបន្តិច ធ្វើឲ្យអ្នកដែលនៅក្នុងរង្វង់ដៃមានអារម្មណ៍ស្រាលខ្លួនស្ងើកមួយរំពេចព្រោះតែពាក្យសម្តីរបស់គេ ខណៈដែលស្ត្រីចំណាស់ឈរចំហមាត់ធ្លុង ភាំងស្មារតីទៅនឹងចម្លើយដ៏អាត្មានិយមរបស់កូនប្រុសខ្លួន មិននឹកស្មានថាគេគិតគំនិតអស់ទាំងនេះចេញមកបានទាល់តែសោះ កន្លងមកគេក៏ធ្លាប់ចាប់អារម្មណ៍ទៅលើនាងដែរមិនអញ្ចឹងឬ?

" ឆាប់បិទមាត់ភ្លាម " អ្នកដែលជាម្តាយឈានជើងចូលទៅទះស្មារបស់កូនប្រុសខ្លួនមួយដៃដោយអត់ទ្រាំមិនបានព្រោះខ្លាចថាធ្វើឲនាងមានការអាក់អន់ស្រពន់ចិត្ត។

" អូយ!...ម៉ាក់ មកវាយខ្ញុំធ្វើអី? "

" ចុះពាក្យសំដីដែលនិយាយចេញមកមុននេះ ឯងមិនគិតថាវាធ្វើឲប៉ះពាល់ដល់អារម្មណ៍នាងខ្លះទេឬ? " គាត់សួរបញ្ឈឺកូនប្រុសដោយកំហឹង ទើបធ្វើឲរាងក្រាស់ងាកមកមើលមុខស្រទន់ដែលសម្ងំស្ងៀមក្នុងដៃមិនព្រមនិយាយអ្វីសោះ នាងឈ្ងោកមុខឈ្ងោកមាត់ហាក់ដូចជាកំពុងតែអន់ចិត្តនឹងរឿងអ្វីមួយពិតមែន តែគេមិនចង់ខ្វល់ខ្វាយពីនាងច្រើនទេព្រោះនាងគ្រាន់តែជាស្រីដែលគេលោងលោមយកមកលេងសើចដើម្បីបន្ធូរអារម្មណ៍ មិនមានភាពសំខាន់អ្វីដែលគេត្រូវគិតច្រើនឡើយ។

" ប៉ះពាល់អារម្មណ៍? ហេតុអីទៅ? ខ្ញុំនិយាយតាមការពិតប៉ុណ្ណោះ បើមិនជឿម៉ាក់សួរនាងទៅ "

" ម៉ាក់មិនចាំបាច់អីត្រូវសួរទេ ព្រោះម៉ាក់ស្គាល់ពីអត្តចរឹតកូនប្រុសរបស់ម៉ាក់ច្បាស់ណាស់...ឯងបានបំផ្លាញភាពបរិសុទ្ធរបស់នាងហើយ ម៉ាក់គិតថាយើងនឹងមានរឿងត្រូវនិយាយខ្ញុំវែងឆ្ងាយតទៅមុខទៀត "

" ស្អីគេម៉ាក់? គ្រាន់តែគេងជាមួយស្រីបម្រើក្នុងផ្ទះសោះ ហេតុអីត្រូវមានរឿងរ៉ាវវែងឆ្ងាយបែបនេះដែរ? " គេជ្រួញចឹញ្ចើមចូលគ្នា សម្លឹងមុខម្ដាយទាំងមិនយល់ពីចិត្តរបស់គាត់ តាមធម្មតាអ្នកម៉ាក់របស់គេមិនធ្លាប់លូកដៃចូលមកចាត់ចែងនៅក្នុងការសម្រេចចិត្តរបស់គេនោះទេ គាត់ស្រឡាញ់ស្រីបម្រើម្នាក់នេះខ្លាំងណាស់មែនទេ?

" ដូចដែលម៉ាក់បាននិយាយអញ្ចឹង វានឹងគ្មានវែងឆ្ងាយបែបនេះទេ បើសិនជាស្រីរបស់ឯងនៅក្នុងពេលនេះជាអ្នកផ្សេង មិនមែនជាមនុស្សរបស់ម៉ាក់ "

" ហើយយ៉ាងម៉េច? ម៉ាក់ខ្លាចខ្ញុំបោកប្រាស់មិនបង់ថ្លៃខ្លួនឲនាងមែនដែរទេ? " បរិយាកាសចាប់ផ្តើមតានតឹងមែនទែនហើយ នាងមិនសប្បាយចិត្តទេដែលខ្លួនឯងត្រូវក្លាយមកជាធ្វើឲម្តាយនិងកូនគេត្រូវតឹងសរសៃកដាក់គ្នាបែបនេះ ភាពរអៀសខ្លួននិងការតូចចិត្តក៏កើតឡើងមកដោយមិនដឹងខ្លួន។

" ឈប់និយាយពាក្យបែបនេះទៀត "

" ខ្ញុំនិយាយអី្វខុស? ម៉្យាងទៀតអ្នកបម្រើរបស់ម៉ាក់នាងក៏មិនបានហាមាត់ស្រែកទាមទាររកការទទួលខុសត្រូវដែរ "
____________________________
ស្តាប់សម្តី😼

អន្ទាក់កម្មទឹកភ្នែក |•sunki•|Donde viven las historias. Descúbrelo ahora