ឆាប់សារភាពមក

194 16 0
                                    

#អន្ទាក់កម្មទឹកភ្នែក
#ភាគទី១៦  (ឆាប់សារភាពមក....)
___________________________

" តែខ្ញុំ!!... "

" គ្មានតែស្ករអ្វីទាំងអស់ នាងត្រូវតែធ្វើតាមបញ្ជាខ្ញុំ....ហុឺយ! មិននឹកស្មានថានៅក្បែរនាងតែប៉ុណ្ណឹងសោះក៏មានរឿងរញ៉េរញ៉ៃដល់ថ្នាក់នេះទៅហើយ បើដឹងមុនថាមានរឿងបែបនេះកើតឡើង ខ្ញុំខ្ពើមប៉ះ! " ខ្ពើមប៉ះអញ្ចឹងឬ? គេម្នាក់នេះអាត្មានិយមខ្លាំងណាស់។ កែវភ្នែកនាងក្រមុំកំសត់ចាប់ផ្ដើមរលីងរលោង នាងសម្លឹងមើលមុខគេដែលភាពអាម៉ាស់និងឈឺចិត្តជាទីបំផុត បន្ទាប់ពីត្រូវគេមើលងាយ មើលថោក កិត្តិយសឱ្យនាងបែបនេះ ជាពិសេសវាបានបង្ហាញឲ្យនាងដឹងច្បាស់ថា ទង្វើដែលគេទន់ភ្លន់ជាមួយនាងកន្លងមកព្រោះដើម្បីតែរឿងលើគ្រែតែមួយមុខគត់ បន្ទាប់ពីនោះវាប្រាកដជាលែងមានតម្លៃសម្រាប់គេហើយ ទើបគេចេញចរិតកោងកាចបញ្ឈឺចិត្តនាងទាំងស្រស់ៗនៅនឹងមុខបែបនេះ។

" សុំទោស ខ្ញុំធ្វើមិនបានទេ អូយ!!... " នាងពោលឡើងដោយក្តីឈឺចាប់ នៅពេលដែលគេបន្ថែមកម្លាំងដៃច្របាច់ថ្ពាល់នាងចូលគ្នាតាមកម្លាំងដៃមនុស្សប្រុសព្រមទាំងសម្លឹងមុខនាងដោយការខឹងសម្បារ ព្រោះតែនាងទើបធ្វើឱ្យគេជួបរឿងស្មុគស្មាញបែបនេះ គេមិនសមណាទៅរវីរវល់ជាមួយនឹងនាងតាំងពីដំបូងមកម្ល៉េះ?

" ត្រូវតែបាន "

" ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថាខ្ញុំត្រឹមតែជាស្រីបម្រើម្នាក់ ទោះជាចិត្តចង់នៅក្បែរលោកខ្លាំងយ៉ាងណាក៏មិនអាចទៅរួចដែរ តែ.... " នាងព្យាយាមខាំមាត់សង្កត់ចិត្តនៅពេលដែលទឹកភ្នែកចាប់ផ្ដើមជនជោរមកកាន់តែខ្លាំង នាងអួលដើមកសឹងតែនិយាយអ្វីមិនចេញ ព្រោះមិននឹកស្មានថាមកជួបជាមួយនឹងមនុស្សដែលគ្មានទំនួលទទួលខុសត្រូវគឺជាគេម្នាក់នេះទាល់តែសោះ។

" តែលោកស្រីមិនយល់ព្រមឡើយ គោលបំណងរបស់គាត់គឺចង់ឱ្យពិធីមង្គលការមួយនេះកើតឡើង "

" មានន័យថាម៉េច? ម៉េចក៏នាងដឹងថាវាជាគោលបំណងរបស់អ្នកម៉ាក់ខ្ញុំ? " គេអោនមុខមកជិតនាងដោយការដាក់សម្ពាធទាមទារយកចម្លើយរហូតទាល់តែនាងធ្វើខ្លួនលែងត្រូវ។

អន្ទាក់កម្មទឹកភ្នែក |•sunki•|Where stories live. Discover now