កុំចូលមកជិតខ្ញុំ

210 21 1
                                    

#អន្ទាក់កម្មទឹកភ្នែក
#ភាគទី១៩ (កុំចូលមកជិតខ្ញុំ.....)
______________________________

" នៅឈរទីនេះធ្វើអីទៀត? ឆាប់ចូលទៅខាងក្នុងភ្លាមទៅ ក្រែងគ្រប់យ៉ាងវាកើតឡើងដោយសារតែឯងជាអ្នកបង្ករខ្លួនឯងមិនអញ្ចឹងហ្អេស? កុំមកធ្វើប្ញកពាដូចជាខ្លាចប្រពន្ធបែបនេះ " ស្រ្តីចំណាស់ឱនមកខ្សឹបក្បែរត្រចៀករបស់កូន ដោយសម្លេងនោះវាធ្វើឲអ្នកបានឮប្រញាប់អោនមុខចុះទាំងភិតភ័យនឹងខ្មាស់អៀនតិចៗពេលដែលត្រូវម្តាយបញ្ចុះបញ្ចូលបែបនេះ។

" ម៉ាក់! កុំបង្ខំខ្ញុំពេកបានទេ កាលពីមុនខ្ញុំអាចនឹងមានអារម្មណ៍ល្អចំពោះនាងខ្លះ...តែពេលនេះ ខ្ញុំខ្ពើម! " នីគីដៀងភ្នែកមើលទៅកាន់ទ្វារនៃបន្ទប់បិទជិតដែលពេលនេះកំពុងតែមានវត្តមានរបស់នាងក្រមុំនៅក្នុងនោះដោយការមិនពេញចិត្ត តែក៏ញញឹមចុងមាត់ហើយតបទៅម្តាយវិញដោយសម្លេងត្រជាក់ ប៉ុន្តែចំពោះប្រយោគរបស់គេមួយឃ្លានោះវិញ វាហាក់ដូចជាលាក់បង្កប់ទៅដោយការមើលងាយមើលថោកទៅលើនាងក្រមុំយ៉ាងច្បាស់ សាងឲអ្នកដែលជាម្តាយប្រហោងពោះភ័យខ្លាចថាកូនប្រសារស្រីដែលនៅក្នុងបន្ទប់នឹងបានស្តាប់ឮហើយលួចអន់ចិត្ត។

" ស្ងាត់ទៅ!ហេតុអីឯងនិយាយឮៗខ្លាំងម្ល៉េះ? "

" ទីនេះជាផ្ទះរបស់យើងទេតើ ចង់ធ្វើអ្វី...និយាយអ្វី គ្មានអ្នកណាហ៊ានមកហាមឃាត់ទេ ម៉ាក់ក្រែងចិត្តនាងឬ? "

" ប៉ុណ្ណឹងបានហើយ ឈប់និយាយទៀតទៅ ពេលនេះគឺជាវេលារបស់ពួកកូនហើយ ម៉ាក់ជូនពរឱ្យពួកឯងមានក្តីសុខឲ្យច្រើនៗ " និយាយតែត្រឹមនេះ គាត់ក៏ព្យាយាមបង្វែររឿងនិយាយដើម្បីលួងលោមចិត្តកូនប្រុស។

" ក្តីសុខមែនទេ? ចុះនរកទៅវិញទេ " លើកនេះគេរអ៊ូចុងមាត់តិចៗដោយមិនឱ្យនរណាបានស្តាប់ឮក្រៅពីខ្លួនគេម្នាក់ឯង ដៃរឹងមាំលើកមកទាញបន្ធូរក្រវ៉ាត់កដោយមិនខ្វល់ពីក្រសែភ្នែកម្តាយរបស់ខ្លួនដែលគំរាមនិងសម្លឹងមកមិនដាក់ភ្នែកនោះឡើយ ខណះរាងស្តើងដែលស្ថិតក្នុងឈុតកូនក្រមុំបានត្រឹមតែក្តាប់ដៃជាប់ណែន បារម្ភខ្លាចថានៅពេលដែលគ្រប់គ្នាចេញទៅអស់ហើយនៅសល់តែនាងហើយនឹងគេតែពីរនាក់ ពេលនោះតើនឹងមានអ្វីកើតឡើងមកលើនាងទៅ? នាងពិតជាបារម្ភណាស់ នាងខ្លាចក្នុងការប្រឈមមុខជាមួយនឹងគេ។

អន្ទាក់កម្មទឹកភ្នែក |•sunki•|Where stories live. Discover now