Part 1(ជួបគ្នាម្តងទៀត)

498 28 2
                                    

ក្រែងខ្ញុំធ្លាប់ប្រាប់អែងហើយតើមិនអញ្ចឹងហី!ថា បើខ្ញុំមិនបានរបស់អ្វីដែលខ្ញុំចង់បានហើយ កុំសង្ឃឹមថាអ្នកណានឹងបានវា! អញ្ចឹងអែងស្លាប់ទៅ នោះខ្ញុំនឹងបានរបស់អ្វីដែលខ្ញុំចង់បានហើយ...
ព្រូង!
"ហឺយ!! តាមពិតយល់សប្តិសោះ!" សម្តីវាចាចេញពីមាត់កំលោះតូចដែល ភ្ញាក់ពីរការយល់សប្តិអម្បាញ់មិញ!គេតែងតែយល់សប្តិបែបជារៀងរាល់ថ្ងៃ ហាក់ដូចក្នុងខួរក្បាលមានការចងចាំមួយដែលកប់ទុកអស់ជាច្រើនឆ្នាំ!បុ៉ន្តែគេគិតមិនចេញថាវាជារឿងអ្វី?
កំលោះតូចរបស់យើងគឺ ភូវិន ណាតាវ៉ាត់(ឈ្មោះហៅក្រៅ តាវ៉ាន់) ឆ្នាំនេះអាយុ25ឆ្នាំ!ធ្វើការនៅ U&K food.
"តាវ៉ាន់ហា៎ ងើបហើយឬនៅកូនម្តាយ?ថ្ងៃនេះកុំអោយខកណាស់កូន!អាបងគេចុះពីរយន្តហោះម៉ោង9ណាកូន!" អ្នកស្រីតាន់យ៉ា ស្រែកហៅកូនដោយសម្លេងស្រទន់
"បាទម៉ាក់!ខ្ញុំរៀបចំខ្លួនរួចឥឡូវហើយ!" តាវ៉ាន់ស្រែកតបទៅវិញទាំងសម្តីផ្អែម!
មួយស្របក់ក្រោយមក
កំលោះតូចចុះមកជាមួយឈុតពណ៏ខៀវ សក់វែងធ្លាក់បាំងភ្នែក ហួយ!!មើលទៅគួរអោយស្រលាញ់ណាស់!
"Morning ណាចា៎ម៉ែ!" តាវ៉ាន់ស្ទុះអោបអ្នកស្រីតាន់យ៉ាពីរក្រោយ!រួចក៏ដាក់គូទអង្គុយលើកៅអុីតុបាយ
"ថ្ងៃនេះម៉ាក់មិនបានទៅជាមួយកូនទេ!កូនទៅជាមួយក្មួយដាំងទៅណា ម៉ាក់តេប្រាប់គេរួចហើយ!ញ៉ាំបាយរួចគេហ្នឹងមកដល់!" អ្នកស្រីតាន់យ៉ានិយាយប្រាប់កំលោះតូចហើយ ក៏នាំគ្នាញុំាបាយ!រួចអ្នកស្រីតាន់យ៉ាចេញទៅមុនតាវ៉ាន់
8:30
តឹត.....តឹងៗ
សម្លេងចាផ្លេឡានរបស់ កំលោះមាឌល្អិត រាងស្ដើង កំពុងឈរចាំមហាមិត្តទៅទទួលបងប្អូនពីរ new York
"អាតាវ៉ាន់អើយ!!ហើយឬនៅវើយ តិចអញទៅទទួលបងចោល" ដាំងស្រែកជំទាលលឺ រកតែតាវ៉ាន់គ្នាដែលកំពុងចូលបន្ទប់ទឹករកតែរូតខោសឹងតែមិនទាន់
"ហើយវាស្អីអែង?ហៅនោះហៅវេស៎!" តាវ៉ាន់ចេញមកក្រៅទាំងទឹកមុខសម្លក់ទៅកាន់ដាំង ក្នុងគិតថា"អានេះខ្លាចតែមិនបានជួប អាណាស្អីក៏សំខាន់ម្លេស?" ឈ្លោះគ្នាចប់ក៏គ្នាឡើងឡានទៅប្រលានយន្តហោះ
ក្នុងឡាន
ស្រឡាញ់ប្រុសចាស់....
សម្លេងទូរស័ព្ទរបស់តាវ៉ាន់រោស៍
"ហឹមៗ..សម្លេងទូរស័ព្ទដល់ហើយណ៎"ដាំងលាន់មាត់
"ហិហិ..សូមលើកទូរស័ព្ទបន្តិចចា៎" តាវ៉ាន់រៀងហួសចិតហ្នឹងខ្លួនអែងដែរ បទចម្រៀងមួយគំនរស្រឡាញ់តែបទហ្នឹង
(កូនកណ្តុរតូច)
"ហាឡូអែង......ថ្ងៃនេះមិនមកធ្វើការទេឬ?" សម្លេងកាចឆ្នាស់ឆ្នើមពីខ្សែរទូរស័ព្ទម្ខាងទៀត គេនោះគឺហ្វូត ជីរ៉ាវ៉ាត
"មិនបានទៅទេចា៎ ដាក់ច្បាប់អោយមួយថ្ងៃផង!!តែមួយថ្ងៃទេ" តាវ៉ាន់
"បើអែងមិនមកទេថ្ងៃនេះមាន Carmel ណា មួយខែមានតែម្តងទេវើយ!! អាចោរចុកក្អួតអែងប្រាប់វាធ្វើអី ទុកសុីខ្លួនអែងទៅ បានហើយ អញបិទទូរស័ព្ទវៃអាហ្នឹងសិន ទឹត....ទឹត" ខ្សែរទូរស័ព្ទបានកាត់ផ្តាច់!! អ្នកដែលស្រែកមកគឺ ជេមមីណៃយ ណាតាវិន ត្រូវជាមិត្តរួមការងារជាមួយហ្នឹងតាវ៉ាន់!! តាវ៉ាន់គ្រាន់តែលឺ Caramel ស្រាប់តែបញ្ចេញទឹកមុខពេបមកតែម្តង ដាំងមើលទៅពិបានភ្នែកពេកក៏ស្រែកសួរ
"ហើយវាស្អីអែង?? តិចធាក់ទម្លាក់ពីរលើឡានឥឡូវហើយ គ្រាន់តែរឿងនំសោះ ឈប់ទិញកន្លែងណាក៏បាន ឈប់ទិញឬអត់យើងឈប់អោយ?" ដងនិយាយទៅកាន់តាវ៉ាន់ ទាំងភ្នែកមើលទៅកាន់ដង់ផ្លូវឆ្ពោះទៅព្រលានយន្តហោះ!!
"អត់!!អុីលក់នៅកន្លែងធ្វើការរបស់យើង រស់ជាតិមួយគ្មានពីរ ទោះមានមួយទៀតក៏យើងហក់ទៅច្របាច់កចោលដែរ ហុឹកៗ" តាវ៉ាន់និយាយទៅកាន់ដាំងទាំងក្នុងចិត្ត ទឹងទ្រូង ហ្នឹងខឹងជេមមីណាយជាខ្លាំង បានជួបកាលណាសម្លាប់កាលនោះតែម្តង!
"បានហើយៗដល់ព្រលានហើយ កាលបានព្រះនាងយាងព្រះកាយចុះមក?" ដាំងនេះបើកឡានលឿនរបស់គេ មិនដល់10នាទីផងដល់បាត់ ណាមួយព្រលាននៅជិតផ្ទះផង!!
_________
ពួកគេបានចុះពីរឡានហ្នឹងមានកម្រងផ្កាម្លិះសម្រាប់ពាក់ក ដើម្បីមានលាភមានជ័យ!! ពួកគេឈរចាំអស់មួយសន្ទុះក៏លេច បុរសម្នាក់ដែលមានមុខមាំមើលពីរជ្រុងណាក៏សង្ហារនេះនៅឆ្ងាយបុិនហ្នឹងហើយនៅសង្ហារចុះទម្រាំឃើញជិត?ដើរចេញពីរព្រលានដោយមានយួររបស់របរហ្នឹងវ៉ាលីមកជាមួយផងដែរ!! រីអែរដាំងគ្រាន់តែឃើញក៏ដឹងបាត់ហើយថាគេជានរណា បើតាវ៉ាន់យើងវិញឡេឡង់ៗដូចគោស្រាំងតិច គេមិនដឹងទេថាបុរសនោះជាណា ហើយគេជាប់ពាក់ព័ន្ធអ្វីហ្នឹងខ្លួន!! បុរសនោះដើរមកដល់មុខអ្នកទាំងពីរ ធ្វើអោយតាវ៉ាន់មានការងឿងឆ្ងល់ជាខ្លាំង ក៏សម្រេចចិត្តងាកទៅខ្សឹបសួរដាំង
"អ្នកណាគេហា៎"តាវ៉ាន់សួរទៅកាន់ដាំងទាំងមិនដឹងរឿងអ្វីទាំងអស់ រីអែរដាំងជ្រើសរើសមិនឆ្លើយតបនឹងតាវ៉ាន់ក៏ងាកទៅនិយាយរកបុរសម្នាក់នោះ
"ហាហា!! សួរស្តីបាទបងប៉ន៍ ខាងជួបគ្នាយូរសង្ហាជាងមុនឆ្ងាយណាស់ណ៎" គេនោះគឺ ប៉ន៍ ឆារ៉ាវីតធីរីកុត ដែលត្រូវជាកូនរបស់លោករ៉ាវីតហ្នឹងអ្នកស្រីណាមីន ដែលជាគ្រួសារដែលស្គឹមស្កៃហ្នឹងគេត្រូវបានគេស្គាល់ថាជាគ្រួសារមានជាងគេជាប់លំដាប់លេងរៀងទីមួយ នៃបាងកកមហានគរ!!
"នេះគឺតាវ៉ាន់មែនទេ?បែកគ្នារយូរគឺនៅតែស្អាតដូចដើមណ៎រ!!" គេហាក់មិនខ្វល់ហ្នឹងសម្តីដាំងដែលនិយាយសរសើរអម្បាញមិញ បែរជាត្រូវងាកចេញដោយសារប្រទាក់ភ្នែកហ្នឹងសម្រស់អ្នកនៅខាងឆ្វេងដៃអែរនេះវិញ!!
"ហួច!!បងខ្ញុំខំនិយាយជាមួយបងណា៎!!ហេតុអ្វីទុកខ្ញុំដូចជាខ្យល់ទៅកើតនៀក៎?" ដាំងស្រាប់តែចេញចរឹកបែបងក់ងរមកភ្លាម ធ្វើអោយអ្នកនៅឆ្វេងដៃមិនមានសកម្មភាពមកតាំងពីរយូរ ត្រូវមកមានអារម្មណ៍ថាចង់ហក់ធាក់អ្នកស្រីដៃជាពន់ពេក!!
"អា៎ៗបងលលេងតោះទៅផ្ទះ ដូចជាមានអារម្មណ៍ថានឹកម្ហូបថៃដល់ហើយនៀក!!" ប៉ន៍ក៏បង្វែរសាច់រឿង កុំអោយមានការងក់ងរបន្តទៀត!! ពួកគេទាំងពីរក៏បានកៀកកគ្នាដើរទៅឡានមុន ទុកអោយតាវ៉ាន់ដើរតាមត្រុកៗដោយភាពការងឿនឆ្ងល់ជាទីបំផុត!!
------------------------------------
សាច់រឿងសំុលាក់សិនចា៎ តួរតាវ៉ាន់គឺជាតួរបស់ភូវិនយើងទេ តាវ៉ាន់គឺគ្រាន់តែជាឈ្មោះប៉ិនោះ បន្តិចទៀតហ្នឹងដឹងហើយថាឈ្មោះតាវ៉ាន់ជានរណា!! Admin សុំហៅឈ្មោះតាវ៉ាន់សិនណា៎ចាំពេលដឹងការពិត ចាំហៅភូវិន>.<

Love to last breath (ស្រឡាញ់អ្នកដល់ដង្ហើមចុងក្រោយ)Where stories live. Discover now