Part2(អាចោរចុកក្អូត)

185 17 1
                                    

ក្នុងឡាន
ផ្លូវទៅផ្ទះវិញ សភាពក្នុងឡានស្ងាត់ជ្រងំ ដូចមិនមានមនុស្សជិះឡាន!! ប៉ន៍ដែលស្ងាត់តាំងពីរឡើងលើឡានក៏នាំអ្នកទាំងពីរនិយាយមុនកុំអោយមានសភាពស្ងាត់
"តាវ៉ាន់ខាងជួបបងយូរ តើនៅចាំបងទេ?" ប៉ន៍ស្រដីទៅកាន់រាងល្អិត ដែលមើលទៅហាក់ដូចជាស្ងប់ស្ងាត់ខុសពីរធម្មតា!!
"គឺ....ច....ចាំបាទ!!" តាវ៉ាន់និយាយតបទៅកាន់ប៉ន៍ប៉ុន្តែក្រសែភ្នែកនិយាយទៅកាន់ដាំង ថាគួរតែតបទៅគេយ៉ាងមិច? លេរីអែរដាំងយល់សភាពការក៏ព្រិចភ្នែកអោយតាវ៉ាន់និយាយថាចាំ!!
"តាវ៉ាន់ដឹងទេ!!រយះពេល10ឆ្នាំមកនេះ បងនឹកតាវ៉ាន់ណាស់ណា!!តាវ៉ាន់នឹកបងទេ?" តាវ៉ាន់លឺបែបនេះក៏ចេះតែ អឹម-អើរ តាមដែលគេសួរហ្នឹងទៅ!!
មួយស្របក់ក្រោយមកដាំងក៏បានជូនប៉ន៍មកដល់វិមាន ឆារ៉ាវីត ដែលមើលពីរក្រៅដូចជារាជវាំងនៅក្នុងរឿងនិទាន ដែលមានទៅទីធ្លាធំ មានផ្កាចម្រុះពណ៌គ្នាមើលទៅសមជាផ្ទះ អ្នកមានជាប់លំដាប់ទីមួយពិតមែន!!
"បងអរគុណហើយណាដាំង!!" នាយកំលោះស្រដីទៅកាន់ដាំងទាំងសមរម្យ រីអែងតាវ៉ាន់ដែលឈរពីរក្រោយដាំងរឹតតែឆ្ងល់លើសដើម!!
"បងទៅហើយណាដាំងតាវ៉ាន់!!" ប៉ន៍និយាយសម្តីដល់ផ្អែទៅកាន់អ្នកទាំងពីរ ហើយក៏អូសវ៉ាលីចូលក្នុងវិមានបាត់!! តាវ៉ាន់គ្រាន់តែឃើញគេទៅបាត់ភ្លាមក៏និយាយទៅកាន់ដាំងភ្លាម
"គេនោះគឺជាអ្នកណា?គេជាប់ពាក់ព័ន្ធអ្វីហ្នឹងយើង?" តាវ៉ាន់សួរយកៗ ដើរតាមដាំងត្រុកៗទៅឡាន
"ចូលឡានហើយចាំនិយាយគ្នា" មួយមាត់ស្ងាត់ឈេឹងរត់ទៅបើកទ្វាចូលឡានភ្លាម
"ចូលឡានហើយ!!ឥឡូវប្រាប់មក" កង់ឡានក៏ចេះតែបង្វិលទៅមុខ រីអែងតាវ៉ាន់ក៏នៅតែសំនួរដដែលៗ
"គេគឺជាគូរដណ្តឹងរបស់អែង!!" ដាំងតបទាំងមុខស្មើរធេង រីអែងភ្នែកក៏ចេញតែមើលផ្លូវជារើយៗ
"ហាស៎!!!គូរដណ្តឹង" គូរដណ្តឹង លឺហើយស្រែកផ្អើលឡាន រីអែងទឹកមុខដាំងនៅតែប្រកាន់ផ្ជាប់នៃទឹកមុខស្មើរធេងដដែល!!
"យ៉ាងមិចភ្ញាក់ផ្អើលហ៎?? ម៉ាក់អ៊ំមិនទាន់ប្រាប់ទេឬ??" ដាំងងាកទៅមើលទឹកមុខអ្នកឆ្វេងដៃ មើលហើយចង់តែសើច ស្លន់ក៏ស្លន់ ផ្អើលក៏ផ្អើល!!
"អត់!!យើងមានគូរដណ្តឹងតាំងពីពេលណា??ហេតុអ្វីយើងគិតមិនចេញសោះអញ្ចឹង!!" តាវ៉ាន់សម្រួលអារម្មណ៍វិញ ក៏អង្គុយគិតរឿងទាំងនោះ កាន់តែគិតកាន់តែឈឺក្បាល កាន់តែគិតកាន់តែចេញរូបភាពមិនច្បាស់ព្រិលៗ
"បានហើយៗកុំគិតច្រើនពេកឃើញឬអត់វាឈឺក្បាលណា៎!!សម្រេចតាមហ្នឹងទៅអែងជឿយើង!!" ដាំងឈប់ឡាននៅមុខផ្ទះតាវ៉ាន់ព្រោះមើលសភាពដូចមិនស្រួលសោះ យកដៃគោះក្បាលខ្លួនអែងខ្លាំងៗដូចមានអ្វីនៅក្នុងនោះ!!
"អឹម" តាវ៉ាន់តបទៅដាំងទាំងក្នុងចិត្តមិនស្រួលសោះ ដូចមានអារម្មណ៍ថាគ្រប់គ្នាកំពុងលាក់អ្វីពីរខ្លួន!! បន្ទាប់មកតាវ៉ាន់ក៏ចុះពីរឡានរបស់ដាំង ហើយក៏ដើរសម្ដៅទៅផ្ទះបាត់!! រីអែរដាំងនៅក្នុងឡានវិញ មានទូរស័ព្ទខលចូលជាច្រើនលើក ក៏សម្រេចចិត្តតេបកវិញ
"ហាឡូ អូនសម្លាញ់!!នៅទីណាហេតុអ្វីមិនលើកទូរស័ព្ទបង??" សម្លេងផ្អែមរលួយចេញពីរខ្សែរទូរស័ព្ទម្ខាងទៀត គេនោះគឺ ជុង អាឆៃ អាទីយ៉ា កូនប្រុសទីមួយនៃគ្រួសារឆាទីយ៉ា
"អូនជូនមិត្តអូនទៅទទួលបងប្អូននៅព្រលានយន្តហោះហ្នឹងណាទើបមិនបានលើកទូរស័ព្ទបង!!អូនសំុទោសណា ចាំពេលជួបចាំអោយមួយខ្សឺត!!" រីអែងខ្សែរទូរស័ព្ទខាងនេះវិញក៏មិនន៎យដែរ ផ្អែមទៅផ្អែមមកចា៎
"អញ្ចឹងក៏!! បានហើយណាអូនសម្លាញ់បងរវល់មួយភ្លេត ជុប ជុប!! ទឹត......ទឹត" ខ្សែរទូរស័ព្ទបានកាត់ផ្តាច់ រីអែរម្ចាស់ទូរស័ព្ទខាងនេះវិញញញឹមបិទមាត់មិនជិតទេ!! ជុងដាំងគេទាក់ទងគ្នារយះពេល3ឆ្នាំហើយនៅតែថ្ងៃការប៉ុណ្ណោះ!!
ពេលយប់ក៏បានឈានមកដល់ ម៉ាក់កូនទាំងពីរក៏បានមកដល់ផ្ទះរៀងៗខ្លួន!! មុជទឹករួចក៏នាំគ្នាចុះមកញាំបាយ ហើយក៏អង្គុយពិភាក្សារឿងមួយចំនួន!!
"តាវ៉ាន់ស្អែកមានភ្ញៀវមកលេងណាកូន គឺមកបាយនៅទីនេះហ្នឹងពិភាក្សារឿងបន្តិចបន្តួច នេះគឺជាភ្ញៀវពិសេសណាកូន!!" អ្នកស្រីតាន់យ៉ា និយាយទៅកាន់រាងល្អិតតែកំពុងឈ្ងោកមុខញាំបាយ
"អ្នកណាគេម៉ាក់?" តាវ៉ាន់គ្រាន់តែលឺបែបនេះស្រាប់តែបញ្ចេញកាយវិការភ្ញាក់ផ្អើលមកភ្លាមៗ!!
"គឺលោករ៉ាវីតហ្នឹងអ្នកស្រីណាមីននោះអី!!" គាត់និយាយដូចធម្មតាដូចមិនមានរឿងអ្វីកើតឡើងតែអ្នកដែលគិតថាមានរឿងកើតឡើងនោះគឺតាវ៉ាន់!! ពួកគេបន្តនិយាយគ្នារហូតដល់មានអារម្មណ៍ថាងងុយគេងរៀងខ្លួន!!
"អញ្ចឹងកូនសុំឡើងទៅគេងមុនហើយម៉ាក់ ព្រោះត្រូវក្រោកពីរព្រឹកទៅមើលការងារនៅក្រុមហ៊ុនហើយចាំមកវិញ!! Good night ណាម៉ាក់!!" តាវ៉ាន់និយាយលាម៉ាក់ហើយក៏ឡើងទៅគេងមុនបាត់ រីអែងអ្នកស្រីតាន់យ៉ងទៅតាមក្រោយតាវ៉ាន់!!
ក្នុងបន្ទប់របស់តាវ៉ាន់ បើកបង្ហាញអោយឃើញរាងល្អិតកំពុងគេងលេងទូរស័ព្ទធ្វើមិនដឹង ក្មេងនេះគេចពីរម៉ាក់មកលេងទូរស័ព្ទទេតើនៀក៎!!

Love to last breath (ស្រឡាញ់អ្នកដល់ដង្ហើមចុងក្រោយ)Where stories live. Discover now