part3( first love)

171 14 2
                                    

    ព្រលឹមស្រាងៗបើកបង្ហាញអោយឃើញរាងល្អិត កំពុងយល់សប្ដិ បែកញើសជោគក្បាល ស្រាប់តែ...
    "ហុឺយ..." តាវ៉ាន់ស្ទុះងើបយ៉ាងលឿន ព្រោះសប្តិក៏នៅតែដដែលៗ វាស្រពិចស្រពិលរូបភាពក៏មើលមិនច្បាស់!! គេគិតក្នុងចិត្តថាប្រហែលជាគេគិតច្រើនពេកទើបយល់សប្តិអីចម្លែកៗ!! តាវ៉ាន់ងាកទៅមើលម៉ោង 6:30.
      "អេ៎!!សារនេះងើបលឿនវេស៎!!" តាវ៉ាន់ស្រាប់សប្បាយចិត្តភ្លាមៗបន្ទាប់ឃើញម៉ោងនៅលើក្បាលដំណេកហើយ!! គេក៏បានរៀបចំខ្លួន ហើយបើកឡានទៅធ្វើការ
       U&K food
   ដំណើរយ៉ាងល្វតល្វន់ដើរទៅកាន់ office ហើយក៏មានអ្នកស្រែកពីរក្រោយ
        "ហួចថ្ងៃនេះខ្មោចដាស់មែនទេ?ទើបងើបលឿនយ៉ាងនេះ?" ហ្វូតនិយាយបែបដៀមដាមទៅមិត្តដែលមកពិនិត្យការងារតាំងពីរព្រឹក
         "ចា៎សថ្ងៃនេះ ពេលថ្ងៃខ្ញុំមិនបាននៅទេទើបមកពិនិត្យអោយហើយ!!យ៉ាងចង់ផឹកកាហ្វេមិនត្រង់មាត់ទាំងព្រឹកមែនទេ?" តាវ៉ាន់ដាក់ទៅផាំងៗ អ្នកដែលឈរស្តាប់ក្អួតឈាមដុំៗ បញ្ជាក់ណាអ្នកដែលក្អួតឈាមមិនមែនហ្វូត គឺជេមដែលឈរឆុងមីក្បែរហ្វូត!!
         "ស្អីអាចោរចុកក្អួតនៀក៎?អញអ្នកស្តាប់មិនដឹងកើតស្អីផង អែងអីក៏ម្លេសៗ?" ហ្វូតងាកទៅអ្នកស្តាំដៃខ្លួនកុំតែក្អក រកតែក្អកឈាមមកទេ!ហ្វូតលើកកាហ្វេអកហើយក៏ស្រែកសួរទៅកាន់តាវ៉ាន់ដែលកំពុងអង្គុយធ្វើការ
          "អឹម!អែងល្ងាចទៅមើល concert Nont tanontអត់?" ហ្វូតលើកសំបុត្រពីរសំបុត្រមកបង្ហាញអោយតាវ៉ាន់បានឃើឃ រីអែងតាវ៉ាន់ភ្នែកជាប់ហ្នឹង កំព្យូទ័រហើយគ្មានបានទេ បែរជាអ្នកកំពុងអង្គុយញមីក្បែរដៃនេះវិញ មានការភ្ញាក់ផ្អើលជាពន់ពេក
          "ហុឺយ!!សំបុត្រ អែងទិញបាន!!ហ្វូត យើងសុំអង្វរណាអោយយើងមួយសន្លឹកមក ណាៗយូរ concert ម្តងចង់ជួបចង់ឃើញ ចង់ស្តាប់គាត់ច្រៀងបទ first love ផ្ទាល់!!" ជេមស្រាប់តែរត់មកអោបជើងហ្វូតភ្លាមៗដោយមានការងក់ងរយំអង្វរកជាខ្លាំង
         "មិនបានយើងទុកអោយតាវ៉ាន់ មិត្តសម្លាញ់យើងទេវើយ" ហ្វូតនិយាយតែមាត់ជើងខំធាក់ផងទាត់ផងដើម្បីអោយជេមចេញ តែជេមនេះស្អិតជាងទឹកកែទៅទៀត អោបមិនខ្ចីលែងទេ
         "អោយវាទៅ!!យើងមិនបានទៅទេចាំ concert សារក្រោយទៅ!! ព្រោះជាប់រវល់ធុរៈនៅផ្ទះ!!" តាវ៉ាន់និយាយទៅកាន់ហ្វូត ព្រោះមើលទៅជេមដូចជាចង់បានសំបុត្រនោះដល់ហើយ
          "ហុឺស!!អានេះរបស់អែងអានេះរបស់យើង ជួបគ្នាល្ងាចវើយអាចោរចុកក្អួត!! បានហើយឈប់តោងជើងយើងទៅ ប្រយ័ត្នគេច្រលំថាយើងយកកូនមកធ្វើការ!!" ហ្វូតហុចសំបុត្រអោយជេមហើយ ក៏ស្រាប់តែធាក់ជេមចេញមួយទំហឹង តែជេមមិនខ្វល់សំខាន់ខួរក្បាលពរពេញទៅដោយបទ first love!! បន្ទាប់មកពួកគេក៏បាននាំគ្នាចូលធ្វើការតាមកន្លែងរៀងៗខ្លួន ប៉ុន្តែមើលតាមសភាពអ្នកដែលធ្វើការនោះគឺតាវ៉ាន់មិនមែនជេមហ្វូតទេ ព្រោះមើលតែមាត់ហ្វូតទៅដឹងហើយទន្ទិញពាក្យ"អាចោរចុកក្អួត"ជាប់មាត់ ឈ្លោះគ្នាឥតល្ហែ ឈ្លោះគ្មានដឹងពេលធ្វើការទេ!!
         10:55នាទី!! បុក្គលិកទាំងអស់ហើបគូទពីរកៅអីធ្វើការនាំគ្នាសម្តៅទៅកន្លែងញាំបាយ រីអែរតាវ៉ាន់វិញក៏រៀបរបស់របទុកត្រឹមត្រូវហើយក៏និយាយលាទៅកាន់ហ្វូត ព្រោះថ្ងៃនេះខ្លួនមិនបាននៅពេលថ្ងៃនោះទេ
          "យើងទៅមុនហើយវើយហ្វូតជេម!!"លើកដៃលាមិត្តសម្លាញ់ហើយក៏ដើរចេញពីរ office សម្ដៅទៅចំណតឡានបាត់!! រីអែងមិត្តយើងទាំងពីរនេះវិញ បន្ទាប់ពីរឈ្លោះគ្នាអស់ចិត្តអស់ចង់ហើយ មួយដេកមួយធ្វើការ
       ផាំង.......
  មួយដៃកណ្តាលក្បាលធ្វើអោយអ្នកដេកស្ពាបលើតុធ្វើការភ្ញាក់ឡើងក្រញែងខ្លួន
          "អ្នកវៃយើង?" ជេមស្រែកទាំងបើកភ្នែកមិនចង់រួច ធ្វើកាយវិការដូចឡើងទៅច្បាំងនៅសមរភូមិ
         "អញហែងចង់យ៉ាងមិច?ដល់ម៉ោងសុីបាយហើយនៅដេកៗ តិចគេទៅសុីចោលអស់អាងថាឃ្លាន ម៉ាអាចោរចុកក្អួត!!" ហ្វូតដាក់ផាំងៗ ទៅកាន់ជេមធ្វើអោយអ្នកអង្គុយស្តាប់ស្វាងដូចគេចាប់ទះ
          "តោះៗ មើលកុំមួលម៉ៅមើល៎ មុខចាស់អស់ហើយ អ៊ំហ្វូត!!" ជេមងើបឈរហើយចាប់ស្មាហ្វូតអោយដើរទៅមុន អែងហ្វូតគ្រាន់តែលឺថាចាស់ ក្តៅឆែវ ដូចបាយកំពុងពុះ
          "ហែងថាអញចាស់មែនទេស៎? ឆ្នាំនេះអញទើបតែ23ទេ ហែងហ៊ានដៀលអញផងហេស៎?អោយសំបុត្រមកវិញអោយឆាប់!!" ហ្វូតនិយាយទាំងសគ្រឺតជើងធ្មេញហ្នឹងជេម ហើយថែមទាំងមួលដៃជេម គ្នានោះឈឺឡើងរមួលហើយនោះ
          "អួយៗ ឈឺចា៎!!លលេងទេតើ ហ្វូតស្អាតណាស់ ស្អាតជាទេវតានៅថានក្រោមទៀត អរច្រលំថានលើ ហិហិ"ទៅដល់កន្លែងញាំបាយហើយនៅឈ្លាតឈ្លោះគ្នាបានទៀតណ៎រ!! អុីលក់បាយក៏ស្រែកសួរព្រោះឃើញរវល់តែញ៉ោះគ្នា
           "យកបាយស្រូបសាច់មាន់ពីរចានបាទ" ជេមស្នើរខ្លួនជាអ្មកចេញបាយស្រូបអោយហ្វូត ព្រោះអម្បាញ់មិញញោះគេច្រើនពេកឡើងគេខឹង!! បានបាយស្រូបហើយក៏ដើរយកទៅអោយគេដល់កន្លែងទៀត
            "ហុឺស.....បាយសាច់មាន់ហ្នឹងតែបៃតងដែលអែងចូលចិត្ត" ជេមរុញបាយហ្នឹងទឹកអោយអ្នកអង្គុយទល់មុខដែលសុខចិត្តងាកមុខចេញមិនខ្ចីមើលមុខ!! តាមពិតនៅពីរក្រោយការងាកមុខចេញគឺម្ចាស់សមីខ្លួនកំពុងទប់សើចចង់ឆ្កួត បន្ទាប់ពីរសម្រួលអារម្មណ៍ហើយក៏ងាកមើលមុខជេមទាំងទឹកមុខបែបមិនទាន់បាត់ខឹង
             "ប៉ាវហ៎?" តាមពិតដឹងហើយតែសួរយកគួរ ព្រោះចង់ដឹងថាអ្នកខាងមុខនិយាយថាមិច!
             "អត់ទេស៎!ចេញលុយរៀងខ្លួន!" ជេមដែលកំពុងឆ្ងោកញាំបាញស្តាប់ហើយចាក់បន្តោយថែម!! ហ្វូតវិញអាគ្នាត្រជាក់ហើយមកធ្វើអោយក្តៅភ្លាម រីអែរជេមឃើញដូច្នោះក៏និយាយបន្លប់
            "និយាយលេងទេ!!ញាំទៅចេញលុយអោយរួចហើយ!" ជេមរុញបាយទៅអោយហ្វូតលឹងតែធ្លាក់ទៅហើយទើបហ្វូត ព្រមញាំ ពួកគេបន្តញាំបាយហើយក៏ទៅបន្តអង្គុយធ្វើការរៀងៗខ្លួន!!
        បកមកមើលតាវ៉ាន់យើងវិញតែមកដល់ផ្ទះទេព្រោះឈ្លាតចូលទៅពិគ្រោះជាមួយពេទ្យចិត្តសាស្ត្រពីររឿងសប្តិអាក្រក់រាល់យប់!! តាវ៉ាន់រៀបហ្នឹងបើកទ្វារចូលផ្ទះក៏លឺការសន្ទនារបស់ចាស់ៗពីរការរៀបការ
              "ខ្ញុំចង់អោយកូនយើងទាំងពីររៀបការនៅខែក្រោយតើល្អទេ?" អ្នកស្រីណាមីននិយាយទាំងស្នាមញញឹមជាប់មាត់
              "ខ្ញុំគិតថាដូចជាលឿនពេកហើយម៉ាក់វា!!ពួកគេបែកគ្នារយៈពេល10ឆ្នាំហើយ អញ្ចឹងទុកពេល3-4ខែមើលចិត្តគ្នាអោយស្អិតជាមួយគ្នាច្រើនជាងនេះល្អទេ?ណាមួយតាវ៉ាន់ក៏មិនទាន់សម្របខ្លួនបានភ្លាមៗនោះទេ!!" លោករ៉ាវីតលើកយោបល់អោយក្មេងៗមើលចិត្តគ្នាសិន!!រីអែងអ្នកស្រីតាន់យ៉ាហ្នឹងអ្នកស្រីណាមីនស្រាប់ហើយ យល់ស្របហ្នឹងមតិយល់បល់មួយនេះ ហើយក៏ព្រមព្រាងគ្នាសម្រេចបែបនេះទៅចុះ!! តាវ៉ាន់ឈរស្តាប់មួយសន្ទុះក៏ដាច់ចិត្តបើកទ្វារចូលផ្ទះ ក្នុងផ្ទះបើកបង្ហាញអោយឃើញអ្នកកំលោះប៉ន៍អង្គុយក្បែរដៃអ្នកស្រីណាមីនចាំស្តាប់រឿងពិធីមង្គលការ!! តាវ៉ាន់ងាកឃើញចាស់ៗហើយក៏លើកដៃសំពះយ៉ាងសមរម្យទៅកាន់អ្នកទាំងបីរដែលកំពុងអង្គុយនៅតុបាយ!!
              "ជំរាបសួរអ៊ំប្រុសអ៊ំស្រី" សំពះហើយក៏ដើរសម្ដៅទៅអង្គុយក្បែរអ្នកស្រីតាន់យ៉ា
               "នេះបងប៉ន៍!កូននៅចាំបងបានទេ?"អ្នកស្រីតាន់យ៉ាសួរទៅកាន់កូនប្រុសព្រោះតាមមើល មិនហ៊ានមើលមុខប៉ន៍ចំនោះទេ តែប៉ន៍គ្នាតាមមើលមុខចង់បាកក
                "ចាំបាទ!!" តាវ៉ាន់ប្រមូលអារម្មណ៍ទាំងអស់ក្នុងខ្លួននិយាយទៅកាន់ម៉ាក់ ហ្នឹងងាកមកមើលមុខប៉ន៍ចំៗធ្វើអោយអ្មកដែលគេសម្លឹងមុខចំ ដឹងថាសម្រស់ក្មេងម្នាក់នេះកាលនៅពីរតូចស្អាតបុិនណា ធំឡើងគឺស្អាតលើសដើម ស្អាតគ្មានទាស់នោះទេ!! សម្លឹងមុខគ្នារយះពេល2នាទីស្រាប់តែអ្នកស្រីណាមីននិយាយកាត់ចង្វាក់
              "អឹម....កូនប៉ន៍នាំប្អូនទៅនិយាយលេងខាងក្រៅទៅកូន" អ្នកស្រីណាមីនប្រាប់កូនអោយនាំតាវ៉ាន់ទៅនិយាយគ្នានៅខាងក្រៅខាងក្នុងទុកអោយចាស់ៗ គេពិភាក្សាគ្នា!! ពួកគេទាំងពីរក៏បណ្តើរគ្នាទៅអង្គុយលើបង់នៅក្រោយផ្ទះ
             "តាវ៉ាន់បែកយូរក៏នៅតែស្អាត" ប៉ន៍និយាយសរសើរតាវ៉ាន់តាំងពីរក្នុងចិត្តរហូតដល់ខាងក្រៅ ក្មេងម្នាក់នេះស្អាតមិនមានកន្លែងទាស់នោះទេ បបូរមាត់ពណ៍ក្រហមព្រឺងៗ ថ្ពាល់វិញប៉ោងៗគួរអោយចាប់ក្រញិច នៅក្បែរមានតែក្លិនក្រអូមភាយៗជាប់ច្រមុះ គេចាំបានថាកាលនៅតូចៗតាវ៉ាន់មិនចូលចិត្តក្លិនផ្កាកុលាបនោះទេ តែពេលបែរជាចូលចិត្ត ទោះបែកគ្នារយៈពេល10ឆ្នាំមែនតែគេនៅតែចាំច្បាស់ពីរតាវ៉ាន់!! ពួកគេក៏បន្តនិយាយគ្នាជាហូរហែររហូតដល់ម៉ោង3រសៀនទើបប៉ន៍ហ្នឹងគ្រួសារសូមលាទៅផ្ទះ រីអែងប៉ន៍មុនហ្នឹងទៅឈ្លាតសូមlineរបស់តាវ៉ាន់ ដោយយកលេសថាស្រួលពេលទំនេរណាត់គ្នាញាំអីនៅខាងក្រៅ!!
         បកមកមើលជេមហ្វូតយើងវិញណាត់គ្នាថា"ម៉ោង3:30វើយអញនៅចាំហែងនៅមុខ Hall"សម្រេចជេមអង្គុយចាំហ្វូត30នាទីដដែល បន្ទាប់ពីអង្គុយចាំអស់រយៈពេល30នាទីហើយក៏លិចនៅរូបរាងដល់តូចច្រលឹងអាវសរ+ខោរខាវប៊យជើងធំ មើលទៅវាសាមញ្ញៗប៉ុន្តែអ្នកដែលកំពុងលួចស្រឡាញ់គេនោះមើលឡើងភ្លឹក!! ហ្វូតដើរមកដល់ក្បែរជេមហើយសម្លឹងមើលជេមពីរលើក្បាលដល់ចុងជើងហើយក៏បោះសម្តីទៅកានជេម
          "ហែងមកមើល concert ឬហែងមកធ្វើ concert ?"ហ្វូតនិយាយដៀមដាមបែបនេះព្រោះតាមមើល outfit ដូចទ្រុងចង់ខ្លាំងជាងតារាទៅទៀត
           "ម្នាក់មកជាមួយអែងជានរណាគេ?"ជេមបែរជាមិនខ្វល់ហ្នឹងពាក្យសម្តីដៀមដាមរបស់ហ្វូតបែរទៅចាប់អារម្មណ៍អ្នកដែលឈរក្បែរហ្វូតនោះទៅវិញ
            "មិត្ត ឈ្មោះវីននីវើយ!យ៉ាងមិចចាប់អារម្មណ៍មែនទេ?នែ៎វើយបើចាប់អារម្មណ៍ប្រាប់មកណា ម្នាក់នេះsingle full! ចុះអាមួយមុខងាប់ក្បែរអែងនោះជានរណា?" ហ្វូងរៀបរាប់មកទាំងកាក រកតែជេមប្រកែកបន្តិចមិនបាន នៅមិននៅទៅចាប់អារម្មណ៍សាតាំងម្នាក់ទៀត
            "ចុយហែងមើលវានិយាយហ៎អាជេម!ហឹម អញវៃផ្អើល hall ឥឡូវហើយជាមួយអញ!" សាតាំងអត់មិនបានរកហក់ទៅវៃហ្វូតតែបានជេមឃាត់ទាន់ រីអែរវីននីឃើញគេរកហក់វៃមិត្តដូចច្នេាះរកយាដៃទៅតែហ្វូតឃាត់ទាន់កុំអីបានចូលពេទ្យមុនចូលមើល concert បាត់! បន្ទាប់ពីរខាំគ្នារួចក៏បណ្តើរគ្នាចូលមើល concert បាត់
          លេខរៀងកៅអុី
   វីននីB132 ហ្វូតB133 ជេមB138 សាតាំងB139 ពួកគេបន្តមើល concert មានការសម្តែង show ការនិយាយលេងជាមួយfans ឬលេងហ្គេម ហ្នឹងមានបទចម្រៀងជាច្រើន ដែលគ្រប់គ្នានៅទីនេះចូលចិត្តហ្នឹងកំពុងស្រែកហ៊ោរសប្បាយជាខ្លាំង ប៉ុន្តែខុសប្លែកតែជេម តែងតែលួចមើលមុខហ្វូតជារើយទាំងដែលហ្វូតកំពុងតែសប្បាយជាមួយវីននី!! បទដែលគ្រប់គ្នាទន្ទង់រងចាំក៏បានមកដល់នោះគឺបទ first love!!
ជេមដែលត្រូវងាកទៅមើលមនុស្សដែលខ្លួនស្រឡាញ់ ជាមួយហ្នឹងបទសំណព្វចិត្តដើម្បីអោយគេដឹងថាគេគិតអ្វីទៅលើម្នាក់នោះ ប៉ុន្តែបែរជាបានឃើញរឿងដែលមិនចង់អោយឃើញ គឺបានឃើញវីននីអោនទៅថើបហ្វូត ភ្លាមៗនោះជេមក៏ងាកមកមើល concert ទាំងទឹកភ្នែកស្រក់មកម៉ាត់ៗ ចំឃ្លានៃចម្រៀង first love បានច្រៀងថា
      รู้บ้างไหมว่าฉันคิดอย่างเสมอ
       អ្នកដឹងឬទេថាខ្ញុំតែងតែគិតដល់អ្នកជានិច្ច
      ถ้ามีโอกาสได้รักเธอใหม่
       បើមានឪកាសស្រឡាញ់អ្នកម្តងទៀត
       จะกอคเธอเอาไว้
        នឹងអោបអ្នកទុក
       ไม่ปล่อยเธอหายไปอีกเลย
        មិនឲ្យបាត់បង់អ្នកម្តងទៀតឡើយ
        รักเเรกมันลืนยาก
         ស្នេហ៍ដំបូងវាពិបាកបំភ្លេច
         ฉันคงยาก เเม้จะนานเท่าไร
          ខ្ញុំប្រហែលពិបាកបំភ្លេច មិនថាចំណាយពេល.    យូរប៉ុណ្ណា              
           ក៏ដោយ
          ไม่มีวันที่จะจางหาย......
           មិនមានថ្ងៃដែលរលាយបាត់ឡើយ......
រីអែងសាតាំងនេះក៏ដឹងចិត្តទៅទៀតហិចក្រដាសជូតទឹកភ្នែកអោយហើយក៏អង្អែលស្មារថ្នមៗ ដោយទៅជាមួយពាក្យសម្តីដោយនិយាយចេញពីរការបារម្ភមិត្តជាខ្លាំង!
            "អែងស្រឡាញ់គេមែនទេ?" សម្តីដែលចាក់ចំចំនុចសំខាន់បេះដូងឈឺខ្តោកៗ និយាយអ្វីមិនចេញនោះទេ ជេមជ្រើសរើសមិនឆ្លើយតែសុកចិត្តងក់ក្បាលជំនួសវិញ!សាតាំងយល់សភាពការក៏មិននិយាយអ្វីបន្តទៀតអោយកាន់តែឈឺបន្ថែមទៀតនោះទេមានតែទ្រាំមើល concert រហូតដល់ចប់!!   
       ពេលនេះ concert ចប់ជាការស្រេច គ្រប់គ្នាក៏ចេញទៅផ្ទះរៀងៗខ្លួន រីអែងមិត្តទាំង4យើងនេះវិញ គឺចេញមកមុខ hallមួយៗមិនមាត់អ្វីសោះ ជេមក៏ជាអ្នកសូមខ្លួនទៅផ្ទះមុនគេ
             "យើងសូមទៅផ្ទះមុនហើយ! ព្រោះដូចមិនសូវស្រួលខ្លួនសោះ!" ជេមនិយាយហើយក៏បម្រុងដើរបកក្រោយទៅរក taxi តែហ្វូតចាប់ដៃមកវិញហើយក៏លើកដៃស្ទាបថ្ងាសរបស់ជេម
            "នេះក្តៅខ្លួននៀក៎ ហើយភ្នែកឡើងហើម! អែងយំមែនទេ?" ហ្វូតចាប់បានភ្លាមៗបន្ទាប់ពីរប្រទាក់នឹងភ្នែកអ្នកនៅខាងមុនដោយមាន សភាពហើយហ្នឹងក្រហម ដូចជាមនុស្សទើបតែយំរួច
           "ហិហិ!! បទពិរោះពេកច្រលំចូលអារម្មណ៍តាម បានហើយយើងទៅផ្ទះមុនហើយ" ជេមសើចបន្លប់អ្នកទាំងអស់គ្នាកុំអោយបារម្ភ តែក្នុងនោះមានតែសាតាំងនោះដែរដឹង!
          បន្ទាប់មកពួកគេទាំង3ក៏បំបែកគ្នាទៅផ្ទះរៀងខ្លួន អាណាទៅដេកក៏ដេក អាណាផឹកក៏ផឹក! សាតាំងវីននីគេបបួលគ្នាទៅបន្តផឹកស្រានៅទៀមស្រានៅទីសាធារណៈមួយកន្លែង កន្លែងនេះគឺជាសំណព្វចិត្តសំណព្វបេះដូងរបស់សាតាំងហើយ ផឹកស្រវឹងអស់ហើយ សម្រេចសាតាំងអៀវវីននីដាក់ condo ខ្លួនដដែល ព្រោះម្ចាស់សាមីខ្លួននិយាយមិនដឹងសាច់រឿងនោះទេសួរគោរចេញក្របីអស់ហើយ!!មកដល់បន្ទាប់សាតាំងផ្ដួលវីននីហ្នឹងរៀបចំអោយបានដេកត្រឹមត្រូវ ហើយខ្លួនសុកចិត្តទៅដេកនៅសាឡុងក្នុងបន្ទប់ទទួលភ្ញៀវអែរនោះវិញ!
_______
   Tinh

Love to last breath (ស្រឡាញ់អ្នកដល់ដង្ហើមចុងក្រោយ)Where stories live. Discover now