Part7(ឆុតរៀបការ)

188 25 6
                                    

បកមកមកមើល៎មិត្តៗយើងវិញ ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍អញ្ចឹងហើយមិត្តយើងក៏ត្រូវតែជប់លាងហើយណ៎រររ!!
    "ស្រឡាញ់អូនខ្លាំងណាស់............." សំនៀងច្រៀងចេញពីមាត់បុរសសង្ហារជេមមីណាយ ធ្វើអោយអ្នកដែលអង្គុយស្តាប់ក្បែរនោះលើកដៃបិទត្រចៀកទាំងសងខាង
    "ហ៊ូយ............ឈប់ច្រៀងទៅថ្លង់ណាស់វើយយយយ" ហ្វូតស្រែកយ៉ាងខ្លាំងធ្វើអោយអ្នកដែលកំពុងច្រៀងងាកមកមើល៎មុខខ្លួន
    "អត់!" សម្តីតែប៉ុណ្ណោះក៏បែរមុខទៅច្រៀងវិញតែក៏ត្រូវហ្វូតដណ្តើមក្បាលមេក្រូបានមុនហើយក៏បោះសម្តីទៅកាន់ជេមទាំងស្រវឹងសឿងៗ
     "មើល៎!!អោយមកណេះ ក្បាលម៉ាមេក្រូឥឡូវហើយជាមួយអញហ្នឹង!!ច្រៀងអោយដូចមាន់អួលអាចម៍ហើយប្រុងច្រៀងដូចNanon!!ហុឹស អោយ20$ឈប់ច្រៀងមួយជីវិត!!" ហ្វូតនិយាយទាំងយកលុយ10$ចេញពីរហ៊ោប៉ាវខោរខ្លួនហុចអោយជេម អែរតាវ៉ានឃើញបែបនេះក៏ស្ទុះទៅចាប់លុយដែលហ្វូតបម្រុងហ្នឹងហុចអោយជេម
       "មើល៎ កុំឈ្លោះគ្នា!!karaokeចេញលុយស្មើរគ្នាសោះអាណាចង់ច្រៀងក៏ច្រៀងទៅវេស៎ ម៉ោះ!!លុយនោះទុកអោយយើងទុកអោយ ហែងទុកខ្លួនអែងប្រយ័ត្នបាត់!!" តាវ៉ាន់ដែលជាអ្នកផឹកខ្លាំងជាងគេជាអ្នកស្នើរខ្លួនទុកលុយនោះ!! ហ្វូតឃើញបែបនេះក៏ហុចយកទៅអោយតាវ៉ាន់ទុកហើយក៏បន្តឈ្លោះជាមួយជេមបន្ត រីអែរតាវ៉ាន់បានលុយហើយក៏ញ៉ាត់ចូលក្នុងហ៊ោប៉ាវហើយក៏លើកកឺវស្រាផឹកបន្ត
        "ហែងច្រៀងច្រើនបទហើយ ឥឡូវអញសុំច្រៀងម្តងមើល៎សុំបទ just friendមួយមក fan nanon3ឆ្នាំហើយបើអញមិនបាន បញ្ចេញសម្ថភាពកុំហៅអញ!!" ហ្វូតទះទ្រូងហើយក៏ចាប់ផ្តើមច្រៀង!! ដឹងហើយថាពេលដែលស្រវឹងគឺច្រៀងទៅមុខទៅក្រោយធ្វើអោយអ្នកដែលអង្គុយស្តាប់វិលមុខចង់កើតវិកលចរឹក!! បន្ទាប់ពីរចេញពីរផឹកមួយៗសភាពដូចឆ្មាធ្លាក់ទឹក ស្រវឹងដើរមិនត្រង់ផ្លូវតែត្រូវកៀកកគ្នាដើរទៅផ្ទះវិញ
          "យប់នេះចង់ដេកផ្ទះលោកជេមមីណាយៗៗៗៗៗៗ" ហ្វូតដែលត្រូវជាអ្នកកណ្តាលស្រែកឡូឡាខ្លាំងៗដោតអាសអាងចង់គេងផ្ទះជេមមីណាយ
          "គេងបានចា៎!!ព្រោះម៉ាក់ប៉ាមិននៅទេចា៎" ហ្វូតលឺបែបនេះក៏សប្បាយចិត្តលោតហក់ពេញផ្លូវធ្វើអោយអ្នកគ្រាខ្លួនអម្បាញ់មិញទាំងពីររត់ទៅចាប់យកមកវិញ
           "មកនេះ ឡានបុកច.មឡូវហើយ រត់ភ្លើៗតិចលែងបានលោកជេមមីណាយធ្វើប្តី!!" តាវ៉ាន់រត់ទៅទាញកអាវហ្វូតមកក្បែរខ្លួនវិញ រីអែរជេមលឺបែបនេះស្វាងស្រវឹងអៀនខ្វាច
           "មិត្តវើយមិត្ត!!អញនៅដេកចាំមើល៎វាថ្ងៃចូលរោងការ អញចង់ដឹងថាអ្នកណាជាកូនក្រមុំរបស់វា ចង់ស៊ីម្ហូបការវាឆាប់ៗហិ.......ហិ....ហិ" ហ្វូតនិយាយទាំងញញឺទាំងដែលអ្នកនៅក្បែរនោះកំពុងតែគិតបណ្តើរញញឹមបណ្តើរ (កូនក្រមុំយើងគឺជាអែង ហ្វូត!) ពួកគេបន្តនិយាយគ្នារហូតបណ្តើរគ្នាដល់ផ្ទះជេម សភាពផ្ទះងងឹតឆឹងព្រោះថ្មើរនេះម៉ោងប្រហែលជា1ហើយ!! មួយៗគ្រាន់តែដល់ក្នុងផ្ទះភ្លាមគឺនាំគ្នាផ្តួលខ្លួនគេងលើសាឡុងភ្លាម!! ហ្វូតត្រូវពីរអ្នកទៀតគេងលើក៏ស្រែកដោយទឹងទ្រូង
           "អូយ......ថប់ដង្ហើមងើបចេញ!!" ជេមលឺបែបនេះក៏ប្រញាប់រុញតាវ៉ាន់ចេញធ្វើអោយតាវ៉ាន់ត្រូវងៀកមកជេរមួយប្រាវលេង
           "អួយ......អាល'បកាច់នេះបាក់ចង្កេះអស់ហើយវើយ!!" តាវ៉ាន់ជេររួចក៏លើកដៃគក់ចង្កេះខ្លួនឯងតិចៗព្រោះរុញអម្បាញ់មិញចង់ធ្លោះចង្កេះ
           "មើល៎ ងើបមកហ្វូតយើងទៅគេងនៅក្នុងបន្ទប់ទៅនៅទីនេះអួលអាប់ណាស់!!" ជេមមិនខ្វល់ហ្នឹងពាក្យសម្តីដែលតាវ៉ាន់បានជេរនោះទេ គេខ្វល់ហ្នឹងមនុស្សស្រវឹងទន់កនេះច្រើនជាង!!គេជួយគ្រាហ្វូតធ្វើអោយតាវ៉ាន់ឃើញហើយអត់ជ្រេញសឹងមិនបាន!!ដោយគេចូលក្នុងបន្ទប់អស់ខ្លួនក៏ស្រែកសួរជេម
             "ជេមហា៎ ចុះយើង?យើងដេកនៅអែរណាទៅ?" តាវ៉ាន់ស្រែកសួរអ្នកក្នុងបន្ទប់ ធ្វើអោយអ្នកក្នុងបន្ទប់ទំលុះទ្វារចេញមកនិយាយជាមួយដោយមិនបាច់អោយឈរយូរ!!
             "ដេកនៅហ្នឹងហើយ!!នេះភួយ យើងដេកក្បែរនេះទេត្រូវការអ្វីស្រែកប្រាប់បានចា៎!!" ជេមបោះភួយអោយហើយក៏ដើរចូលបន្ទប់ក្បែរនោះធ្វើអោយតាវ៉ាន់ខឹងឡើងមុខក្រហមព្រ្រោះចិត្តហ្នឹងទង្វើរអ្នកជាម្ចាស់ផ្ទះ
             "នែ៎...យើងជាភ្ញៀវណារកបន្ទប់សមរម្យមួយអោយក៏មិនបានហុឹស!!ហែងអីក៏លម្អៀងម្លេស?" តាវ៉ាន់ស្រែកខ្លាំងៗទៅកាន់អ្នកនៅក្នុងបន្ទប់ អ្នកក្នុងបន្ទប់ក៏ស្រែកបកមកវិញធ្វើដូចគ្មានរឿងអ្វីកើតឡើង
            "មិនដឹង!!ដេកបានដេក ដេកមិនបានក៏ចេញទៅយើងមានបានថាអីអែរណា!" ជេមនិយាយដូចធម្មតាតែធ្វើអោយអ្នកស្តាប់នៅខាងក្រៅក្តៅស្លឹកត្រចៀកសឹងតែធាក់ទំលុះទ្វារចូលទៅមួលក៏ទេ!!
           "អាក្របី"ជេរគេរួចឆ្អែតឆ្អន់ក៏រៀបចំដាក់ខ្លួនគេងលើសាឡុងយ៉ាងរំភើយ ដាក់ខ្លួនមិនដល់ប៉ុន្មាននាទីក៏លង់លក់នៅក្រោមស្បៃរាត្រីបាត់ទៅ!!
        ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញពន្លឺធ្វើអោយអ្នកដែលកំពុងគេងនៅលើពូកបើកភ្នែកបន្តិចម្តងៗ សម្រាប់តែមានខ្នើយមកពីរណាមិនដឹងហោះមកចំកណ្តាលមុខចំៗតែម្តង
           "ល្មមងើបហើយទាន់ម្ចាស់!" តាវ៉ាន់បោះសម្តីទៅកាន់ហ្វូតកំពុងគេងលើពូក តែហ្វូតធ្វើមិនដឹងតែក៏ឆ្លៀតនិយាយតបទៅវិញ
           "ហើយចាំបាច់គប់វើយយយយ" ហ្វូតស្ទុះងើបមកទាំងមុខក្រញ្ញូវដាក់ទៅកាន់តាវ៉ាន់ដែលឈរនៅមាត់ទ្វារ!!
            "ម៉ោង11ហើយមិនអោយមកដាស់យ៉ាងមិច យើងខ្លាចរឹងក្លាយជាខ្មោចចៗបន្ទប់របស់អាជេមទៅ!!" និយាយមិនរួចផងជេមដើរមកក្នុងបន្ទប់ដោយដៃកាន់ថាសបបរយកមកអោយមិត្តមួយរយឆ្នាំគេញាំ តាវ៉ាន់ឈរមើល៎បែនេះក៏មានអារម្មណ៍ថាជ្រេញក៏គេចទៅអង្គុយចុចទូរស័ព្ទនៅបន្ទប់ទទួលភ្ញៀវបាត់!!
              "ហុឹស......ញាំបបរទៅទាន់នៅក្តៅៗ" ហ្វូងមើលមុខជេមបន្តិចមុនហ្នឹងលើកចានបបរមកញាំ!! ញ៉ាំឆ្អែតក៏ទៅប្រទះភ្នែកហ្នឹងរូបថតតាំងនៅក្បាលគ្រែ
               "អ្នកណាគេហ្នឹងជេម?" ហ្វូតលើករូបថតនោះមកមើល៎ទាំងមិនដាក់ភ្នែក
                "ប៉ារបស់!យើងអែងធ្លាប់ស្គាល់ហ៎រ?" ជេមនិយាយទាំងអោនទៅមើលមុខហ្វូត
                 "អត់ទេស៎!!!យើងមានអារម្មណ៍ថាដូចធ្លាក់ឃើញនៅទីណា!បានហើយបំភ្លេចចោលទៅ បន្តិចទៀតយើងទៅផ្ទះហើយណាខ្ចិលរំខានម្ចាស់ផ្ទះគេយូរ!!" ហ្វូតនិយាយទាំងងើបខ្លួនដើរចូលបន្ទប់ទឹកបាត់ ធ្វើអោយអ្នកដែលអង្គុយខាងស្តាប់ទាំងញញឹមពព្រាយទាំងកណ្តាលថ្ងៃត្រង់!!
         តាវ៉ាន់ដែលកំពុងអង្គុយចុចទូរស័ព្ទសុកៗក៏មានSMSអ្នកណាមិនដឹងឆាតមក មិនរង់ចាំយូរក៏ចុចចូលមើល ស្មានតែអ្នកណារតាមពិតគូរដណ្តឹងឆាតមកសោះ!!
          In chat
"ម៉ោង3ល្ងាចនេះទំនេរទេ?"
"ទំនេរ!!លោកឆាតមកមានការអ្វី?"
"ចង់បបួលទៅមើលឆុតរៀបការរបស់ពួកយើងហា៎"
"លឿនដល់ហើយន៎!!Okayអញ្ចឹងចាំមកយកខ្ញុំផង"
"អញ្ចឹងចាំម៉ោង3បងទៅទទួលណា៎"
"បាទ"
   អ្នកដែលបបួលគេក៏សប្បាយចិត្តអែរអ្នកដែលត្រូវគេបបួលក៏សប្បាយចិត្ត!! ទំនាក់ទំនងមួយនេះជិតស្និតរយះពេល3ខែហើយ ចិត្តវិញក៏មើលគ្នាដឹងទៅវិញទៅមកដែរទើបត្រូវចាប់រៀបការឆាប់ៗ!
         2:10នាទីថ្ងៃត្រង់ ធ្វើអោយអ្នកដែលកំពុងគេងលើសាឡុងស្ទុះងើបយ៉ាងប្រញ៉ាប់ព្រោះខ្លាចហួសម៉ោង date !!ទាយទូរស័ព្ទមកមើលថានៅសល់40នាទីទៀត ខ្លួននេះទូរទ្រុងដូចគេដកបន្លាចេញពីរទ្រូង
          "ស្អីក៏ស្ទុះងើបម្ល៉េះហ្នឹង?" ជេមដែលកំពុងអង្គុយញាំបង្អែមនៅលើតុក្បែរនោះ ស្រាប់តែភ្ញាក់យ៉ាងខ្លាំងបន្ទាប់ពីរមិត្តរបស់ស្ទុះងើបឡើងមក
          " យើងទៅមុនហើយណាឯង!!ថ្ងៃនេះមិនបាននៅយូរទេព្រោះសង្សារនាំទៅdate" តាវ៉ាន់ទាញរបស់របរទាំងប្រញាប់ព្រោះខ្លាចមិនទាន់ម៉ោង!!
          "ហួយ!!ហេតុតែគេថ្ងៃសៅរ៍អាទិត្យសិតតែមានសង្សារនាំដើរលេង" ហ្វូតនិយាយទាំងធ្វើមុខជូរដាក់តាវ៉ាន់ រហូតដល់តាវ៉ាន់ដើរមកជិតហ្នឹងលើដៃទាញថ្ពាល់ទាំងសងខាង
           "យ៉ាងមិចច្រណែនហ៎?" តាវ៉ាន់និយាយទាំងអោយក្រសែរភ្នែកទៅកាន់ជេម
           "មិនបានច្រណែ...." ហ្វូតរៀបហ្នឹងនិយាយតែត្រូវបានជេមនិយាយកាត់់មុន
           "បើច្រណែនក៏ប្រាប់មកហ្នឹងអាលបាននាំទៅញាំប៊ូហ្វេ!!" ជេមនិយាយទាំងស្នាមញញឹមទៅកាន់ហ្វូត រីអែរហ្វូតលឺបែបនេះក៏ស្រាប់តែហក់ទៅអង្គុយក្បែរជេមភ្លាមៗ
           "នែ៎!!និយាយពិតអត់ហ្នឹង?" ហ្វូត
           "ពិត!!អោយតែហ្វូតៗទៅជាមួយ!!" ហ្វូតលឺបែបនេះក៏ស្ទុះទៅក្បែរតាវ៉ាន់ភ្លាមៗ
           "ឯងទៅផ្ទះមែន?បើទៅយើងសុំទៅដែរមកណាៗ!!" ហ្វូតនិយាយទាំងអោបដៃតាវ៉ាន់ស្អិតអោយដូចតាំងម៉ែ
           "អើរៗ!! អញ្ចឹងទៅសិនហើយណាជេម!!" តាវ៉ាន់និយាយដោយលើកដៃលាអ្មកជាម្ចាស់ផ្ទះ!!
           "អើររ" ជេមលើកដៃលាត្រលប់ទៅវិញដូចគ្នា!!
         3:10PM
   ទឺតៗ
សំឡេងចាភ្លេឡានធ្វើអោយអ្នកដែលកំពុងតែឈរអេនអននៅមុខកញ្ចក់ស្ទុះរត់ចុះទៅក្រោមយ៉ងលឿន!!
         "លោកមកចាំយូរហើយហ៎?សុំទោសណាដែលធ្វើអោយយូរ!!" តាវ៉ាន់និយាយទាំងរអៀសខ្លួន រួមជាមួយហ្នឹងអាវដៃវែងពណ៍សរហ្នឹងខោរសាច់ក្រណាត់ពណ៍ខ្មៅមើលទៅវាធម្មតា តែធ្វើអោយអ្នកដែលកំពុងឈរចាំភ្លឹកស្មារតីបន្តិចទៅ
         "មិនអីទេ!!ថ្ងៃអូនស្អាតខ្លាំងណាស់ តោះៗចូលឡាន!!" ប៉ន៍កំលោះសង្ហារទម្រាំតែដាស់ស្មារតីមកវិញបានសឹងតែដាច់ខ្យល់ទៅហើយព្រោះមិននឹកស្មានថាគូដណ្តឹងរបស់ខ្លួនស្អាតដល់ថ្នាក់នេះ ស្អាតគ្មានកន្លែងទាស់នោះទេ!!
          "អីយ៉ា!! គិតទៅជិតដល់ថ្ងៃហើយ តែមិនទាន់បានប្រាប់អាហ្វូតផង" កង់ឡានចេះតែធ្វើដំណើរទៅមុខរីអែរអ្នកនៅក្នុងរឿងក៏ចេះតែមានរឿងជជែកគ្នា
          "កំពុងភ័យមែនទេនៀក៎? ជិតក្លាយជាកូនក្រមុំបងហើយក៏ក្លាយជាប្រពន្ធពេញសិទ្ធផងដែរ!!" ប៉ន៍និយាយដោយងាកមុខទៅមើលតាវ៉ាន់ ធ្វើអោយតាវ៉ាន់រហ័សងាកមុខទៅមើលទេសភាពនៅខាងក្រៅឡានភ្លាមៗ
          "មិនបានភ័យទេស៎ ធម្មតាៗវាជារឿងទូរទៅហើយសម្រាប់រឿងរៀបការ!!" តាវ៉ាន់និយាយគេចពីក្រសែរភ្នែកអ្នកខាងនោះ ព្រោះអ្នកខាងនោះញញឹមញញែមសម្បើមណាស់
           "អឹម.....អោយតែប្រាកដដូចមាត់!!" ប៉ន៍និយាយទាំងភ្នែកកំពុងតែផ្តោតទៅលើការបើកបរ
           "លោក! ខ្ញុំមានអារម្មណ៍ថា ខ្ញុំធ្លាប់លួចស្រលាញ់លោកមកពីរមុនតែមិនបានលោកនោះទេ វាបែបថាលោកគឺជារបស់អ្នកផ្សេង មិនមែនជារបស់ខ្ញុំ!! ខ្ញុំមានអារម្មណ៍បែបនេះតាំងពីរថ្ងៃដែលខ្ញុំជួបលោកដំបូង!!" រឿងដែលតែងតែគិតរយះពីរបីខែមកនេះក៏សម្រេចចិត្តនិយាយអោយអ្នកខាងនោះបានស្តាប់!!
            "អត់ទេណា៎ តាវ៉ាន់ជារបស់តាំងពីរដើមហើយហ្នឹង!!" ប៉ន៍លឺបែបនេះកើតនឹកឆ្ងល់ភ្លាមៗព្រោះតាំងពីរដើមតាវ៉ាន់មិនដែលនិយាយអ្វីភ្លែកៗបែបនេះទេ!!
             "ពីរមុនខ្ញុំជាមនុស្សបែបណា៎?" តាវ៉ាន់សួរបែបស្លឺៗព្រោះខ្លួនមិនដឹងពិតមែនថាពីរមុនខ្លួនជាមនុស្សយ៉ាងមិច
              "ស្លូត ស្ងៀមស្ងាត់ រួសរាយ ស្អាត ឆ្លាត ពូកែ អូនបានគ្រប់យ៉ាងគ្មានកន្លែងទាស់នោះទេ!! ហើយអញ្ចឹងអូនសួរធ្វើអី?" ប៉ន៍រៀបរាប់គ្រប់យ៉ាង បូករួមជាមួយហ្នឹងពាក្យសម្តីសរសើរមកខ្លះៗ ធ្វើអោយអ្នកអង្គុយស្តាប់តាមមើលមុខមិនដាក់ពីរភ្នែកទេ!!
               "ក៏ឆ្ងល់ក៏ចេះតែសួរទៅ!! តោះដល់កន្លែងហើយ!!" តាវ៉ាន់ព្យាយាមនិយាយបន្លប់ហើយ ក៏បើកទ្វាឡានចុះទៅមុនបាត់ធ្វើអោយអ្នកអង្គុយលើឡានបើកទ្វារបណ្តើរញញឹមបណ្តើរ
               EM Wedding Clothing
ទ្វារហាងក៏បានបើកបង្ហាយអោយឃើញទិដ្ធភាពនៅក្នុងហាង សម្លៀកបំពាក់មង្គលការគ្រប់ប្រភេទ មិនថាជារ៉ូបកូនក្រមុំឬខោអាវកូនកំលោះនោះទេ!! នេះគឺជាហាងដែលប្រណិតៗហ្នឹងល្បីប្រចាំប្រទេសថៃ មានតែអ្នកមានៗលំដាប់ជាន់ខ្ពស់ទើបអាចមាន សមត្ថភាពទិញខោអាវពីរខាងនេះបាន!! តាវ៉ាន់ដើរមើលចុះឡើងៗក៏ស្រាប់តែប្រទះភ្នែកហ្នឹងរ៉ូបកូនក្រមុំមួយដែលគេដាក់តាំងវានៅកណ្តាលហាងតែម្តង
           "បើខ្ញុំជាស្រីមិនដឹងជាល្អយ៉ាងណាទេ!!" តាវ៉ាន់និយាយបន្តើរលើកដៃទៅប៉ះរ៉ូបនោះដោយដៃថ្នមបំផុត
           "ទោះអូនជាស្រីឬប្រុសក៏នៅតែជាមនុស្សដែលបងស្រលាញ់ជាងរាងរហូតទៅ!!" ប៉ន៍និយាយដោយចាប់ដៃរបស់តាវ៉ាន់មកកាន់ជាប់ ហ្នឹងដៃម្ខាងទៀតលើកយកទៅអង្អែលក្បាលជាការលួងលោម
           "លោកទាំងពីរចា៎សូមអញ្ជើញមកតាមខ្ញុំ សម្រាប់ឆុតខាងពួកយើងត្រៀមរួចហើយចា៎!!" បុគ្គលិកនិយាយទាំងអោនលំទោនបំផុត ព្រោះអ្នកណាមិនស្គាល់គ្រួសារត្រកូលឆារ៉ាវីត!! ប៉ន៍ហ្នឹងតាវ៉ាន់ដើរតាមពីរក្រោយរហូតដល់កន្លែងផ្លាស់សម្លៀកបំពាក់
           "តាវ៉ាន់អូនចូលលរមុនបងទៅ!!" តាវ៉ាន់លឺបែបនេះក៏ងើបដើរចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់បាត់ ធ្វើអោយអ្នកដែលអង្គុយមើលពីរក្រោយខ្នក់ខ្នាញ់ហ្នឹងចរឹកមួយនេះជាខ្លាំង!! 5នាទីក្រោយទ្វារបន្ទប់ផ្លាស់សម្លៀកបំពាក់ក៏ត្រូវបានបើក បង្ហាញអោយឃើញរាងតូចដែលគ្រង់ជាមួយហ្នឹងឈុតពណ៍សរ ដែលត្រូវជាឈុតមង្គលការ ធ្វើអោយអ្នកអង្គុយមើល៎ភ្លឹកនៅហ្នឹងកន្លែង និយាយអ្វីក៏មិនចេះដែរ ស្អាតពេកហើយស្អាតគ្មានគូរប្រៀបនោះទេ សម្រស់ដែលធម្មជាតិបង្កើតអោយវាពិតជាស្អាតហួសថ្លែង!!
            "យ៉ាងមិចស្អាតដែរទេ?" តាវ៉ាន់ដើរទៅក្រវីដៃតិចៗនៅមុខប៉ន៍ដើម្បីដាស់ស្មារតី រីអែរប៉ន៍វិញភ្ញាក់ខ្លួនអោយក្រញាំងព្រោះអនាគត់ប្រពន្ធខ្លួស្អាតពេក!!
            "ស្អាតណាស់ ស្អាតពិតៗ អូនចង់បានអីទៀតអូនរើសយកទៅ!!" ប៉ន៍និយាយដោយសម្លឹងទៅកាន់តាវ៉ាន់ទាំងមិនដាក់ភ្នែកនោះទេ!!
           "ខ្ញុំគិតថាអត់ទេតែមួយឆុតហ្នឹងបានហើយព្រោះកុំអោយរញ៉ែរញ៉ៃច្រើន!!" តាវ៉ាន់និយាយរួចក៏ដើរទៅផ្លាស់សម្លៀកបំពាក់បាត់ មេការដែលកំពុងតែឈរមើល៎ការជជែកគ្នារបស់គូរស្នេហ៍ទាំងពីរកើតជិតខ្នាញ់ហ្នឹងរាងតូចក៏ដើរប៉ន៍ខ្សឹបរឿងមួយ
            "គូដណ្តឹងរបស់លោកពិតជាគួរអោយស្រលាញ់ពិតមែន!! គួរអោយស្រលាញ់ក៏គួរអោយស្រឡាញ់ ស្អាតក៏ស្អាត ថ្ងៃពិសេសបែបនេះ លោកយកមួយឆុតទៀតពួកយើងហ្នឹងបញ្ចុះតម្លៃ50%ភ្លាមៗ!!" ប៉ន៍លឺបែបនេះក៏ឆ្លើយយល់ព្រមភ្លាមៗដោយមិនស្ទាក់ស្ទើរទេ ថ្ងៃសំខាន់អ្នកណាៗក៏ចង់អោយមនុស្សខ្លួនស្រឡសាញ់ស្អាតដែរ!! តាវ៉ាន់ដើរចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ហើយក៏នឹកសួរទៅកាន់ប៉ន៍
           "លោកមិនទៅលរសម្លៀកបំពាក់ទេឬ?" ប៉ន៍លឺបែនេះនិយាយតបទៅវិញទាំងផ្អែមល្ហែម
           "ប៉ងលររួចហើយ!!តោះទៅ" ពួកគេក៏បន្តដើរគ្នាទៅកន្លែងគិតលុយនៅខាងមុខ
           "នេះរបស់លោកទងពីរ សរុបរួមអស់9xx$ បូកហ្នឹងថ្លៃបញ្ចុះ50%ចា៎!!" ប៉ន៍លឺបែបនេះក៏មិនចាំយូរដកកាតខ្មៅចេញមកភ្លាមៗដើម្បីគិតលុយ ធ្វើអោយស្តាំដៃគាំងនិយាយអីមិនចេញ កាតខ្មៅណា៎កាតខ្មៅដែលគេល្បីថាចាយមិនចេះអស់នោះឥឡូវឃើញរូបរាងពិតៗហើយ!!
            "រួចហើយលោក អរគុណសម្រាប់ប្រើប្រាស់សេវាកម្មខាងហាងពួកយើង!!" មេការអោបលំទោនទៅកាន់លោក ប៉ន៍ឆារ៉ាវីត សឹងតែក្រាបក្បាលដល់ដីហើយ ព្រោះនេះគឺជាភ្ញៀវVIP ប្រចាំហាង ហ្នឹងជាភ្ញៀវដែលមកពេលណាក៏ទិញអស់មិនក្រោមពីរ700$ដែរ!! គូរស្នេហ៍ថ្មីថ្មោងក៏បឋណ្តើរគ្នាទៅឡានដើម្បីជិះទៅរកកន្លែងមួយផ្សេងទៀត!!
    __________________________

ខាងយើងសុំខន្តីអភ័យទោសរាល់ការខុសអក្ខរាវិរុទ្ធនានា!! សម្រាប់ភាគបន្តជួយចុច vote នៅខាងក្រោមផងចា៎ សូមអរគុណ!!

Love to last breath (ស្រឡាញ់អ្នកដល់ដង្ហើមចុងក្រោយ)Where stories live. Discover now